តើប្រិយមិត្តធ្លាប់ឃើញរថយន្តការពារគ្រាប់កាំភ្លើងដែរឬទេ? ក្នុងថ្ងៃនេះ យើងសូមបង្ហាញប្រិយមិត្តនូវរថយន្ត Lexus LX 570 ស៊េរី ២០១៣ ដែលមានសមត្ថភាពការពារគ្រាប់កាំភ្លើងទំហំ ៧,៦២មម , 308 Winchester FMJ និង CEN B6 បានយ៉ាងល្អ ។
Lexus LX 570 ជារថយន្តពាសដែកបំពាក់ប្រព័ន្ធបច្ចេកវិទ្យាការពារគ្រាប់ ដោយក្រុមហ៊ុនផលិតរថយន្តការពារគ្រាប់ (សុវត្ថិភាព) INKAS របស់កាណាដា។ បាតក្រោមរបស់វា អាចការពារកម្លាំងផ្ទុះគ្រាប់បែកដៃប្រភេទ 2 x DM51បានយ៉ាងមានប្រសិទ្ធភាពខ្ពស់។ ធុងប្រេង អាគុយនិងម៉ាស៊ីនមានប្រព័ន្ធការពារបាញ់មិនឆេះ។ មិនតែប៉ុណ្ណោះទ្វាររថយន្តក៏ការពារគ្រាប់កាំភ្លើងផងដែរ ហើយកង់របស់ វាអាចបើកបរទៅមុខបាន ទោះបីផ្ទុះបែកក៏ដោយ។
រថយន្តស៊េរី ២០១៣ នេះមានម៉ាស៊ីន V8 32-valve DOHC, Dual
VVT-i ទំហំ ៥៧០០សេសេផ្ដល់កម្លាំងថាមពល ៣៨៣សេះ មានកម្លាំងរមួល
៤០៣ផោន-ហ្វ៊ីតថ៍ភ្ជាប់មកជាមួយនូវចង្កឹះលេខអូតូ ៦លេខបើកបរដោយកាឡេកង់
៤(4-Wheel Drive/ All Wheel Drive)។
រថយន្តនេះមានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាពិសេសៗដូចជាប្រព័ន្ធ Start Stop,
ប្រព័ន្ធហ្រ្វាំង ABS/EBD, កាមេរ៉ា មើលក្រោយជាដើម។
សម្រាប់រថយន្តដ៏ទំនើបនេះ តម្លៃចេញពីរោងចក្ររបស់វាគឺ ១៥០,០០០ ដុល្លារអាមេរិក៕
ប្រភព៖ គេហទំព័រ សប្បាយ