ដើម្បីទទួលបានការចាប់អារម្មណ៍ពីសាធារណៈជន លោក Shoeince អាយុ ២២ ឆ្នាំ មិនខ្វល់ពីអ្វីៗទាំងអស់ ហើយបែរ ជាបរិភោគរបស់ប្លែកនៅជុំវិញខ្លួនរបស់គាត់ បានធ្វើឱ្យមនុស្សជាច្រើនភ័យខ្លាចហ្នឹងសកម្មភាពចម្លែករបស់គាត់ ហើយ លោកបានចាប់ផ្តើម ភ្លក់រសជាតិប្លែកបែបនេះ តាំងពីឆ្នាំ ២០១១ ឯណោះ ។
បុរសរហស្សនាម Shoenice22 មានឈ្មោះពិត Christopher Schewe ជនជាតិ អាមេរិក មានកេរ្តិ៍ល្បីល្បាញដោយសារតែការញុំារបស់ ដូចជា ក្រដាស់ប្រើក្នុងបង្គន់ ម្សៅលាបខ្លួន ថ្នាំដុសធ្មេញ សំឡីត្បាល់ត្រចៀក ទាន និងវត្ថុជាច្រើនទៀត រហូតមកដល់បច្ចុប្បន្ននេះ ។
ឯតទគ្គកម្មដ៏អសា្ចរ្យរបស់លោក Shoenice22 បានធ្វើឱ្យគាត់ក្លាយជាមនុស្សដ៏ល្បីក្នុងបណ្តាញ You Tube ដែលមានអ្នកគាំទ្ររហូតដល់ ២០០.០០០ នាក់ ។ មនុស្សជាច្រើនគិតថា គាត់ជាមនុស្សឆ្កួត ប៉ុន្តែគាត់មិនបានខ្វល់ខ្វាយពីបញ្ហានេះទេ ហើយគាត់នៅតែមានអារម្មណ៍រីករាយ ដើម្បីធ្វើអ្វីដែលគាត់ចូលចិត្ត ថែមទាំងអាចឱ្យគាត់ល្បីល្បាញ ទៀតផង ។
គួរបញ្ចាក់ថា កាលពីពេលកន្លងទៅនេះ ធ្លាប់មានពាក្យចរចាមអារ៉ាមថា គាត់បានស្លាប់បាត់ហើយ ប៉ុន្តែជាក់ស្តែង គឺ Shoenice22 នៅរស់នៅឡើយទេ ។ ទោះជាយ៉ាងណា សុខភាពលោក Shoenice22 ក៏មានបញ្ហាជាច្រើនគួរឱ្យព្រួបារម្មណ៍ដែរ ព្រោះគាត់បានបរិភោគរបស់របរទាំងនោះ ៕
Play Now
បុរសចម្លែក យក ថ្នាំដុះធ្មេញ និង សម្ភារៈ ក្នុងផ្ទះ មកធ្វើជា អាហារ
4/05/2013 05:02:00 PM
ប្លែកៗ ហួសចិត្ត
Play Now