ក្រុមចំរៀងកូរ៉េដ៏ល្បី BIG BANG ប្រកាសស្វែងរកអ្នកប្រកួតប្រជែងរាំបទចំរៀង Fantastic Baby ពីក្រុមអ្នកគាំទ្រ
បើយោងតាមគេហទំព័រ allkpop បានអោយដឹងថាក្រុមចំរៀងកូរ៉េដ៏ល្បី BIG BANG បានប្រកាសស្វែងក្រុមអ្នកគាំទ្រក្នុងការរាំត្រាបតាមលើបទចំរៀងទី5 Fantastic Baby ក្នុងAlbum Alive។
ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃ22មិនា 2012 ដល់ ថ្ងៃ11មេសា 2012 ។ អ្នកឈ្នះ17នាក់ នឹងត្រវបានជ្រើសរើសពីក្រុម BIG BANG រង្វាន់គឺ សំបុត្រចូលរួមការប្រគំតន្ត្រីដ៏ធំប្រចាំនៅប្រទេសជប៉ុន៕
ការប្រកាសឈ្នះរង្វាន់នឹងធ្វើឡើងនៅថ្ងៃ19-មេសា-2012៕
ដោយ សុភា
