Play Now
Showing posts with label កំសាន្ត. Show all posts
Showing posts with label កំសាន្ត. Show all posts

នាយ​ចាប​ចៀន ចង់​បង្កើត សមាគម ជួយ​អ្នកក្រ​

ភ្នំពេញ: ​លោក​ចាប​ចៀន ​បាន​និយាយថា លោក​មានបំណង​បង្កើត​សមាគម​មួយដើម្បី​ជួយ​ដល់​អ្នកក្រីក្រកម្ពុជា ដូចជា​ពេល​មាន​ទឹកជំនន់ ឬ គ្រោះមហន្តរាយ​ណាមួយកើតមានឡើង​។​

​លោក​បាន​ប្រាប់​សារព័ត៌មាន CEN ថា លោក​មានបំណង​ចូលរួម​ជួយ​ដល់​សង្គម​តាម​សមត្ថភាព​របស់លោក​។
​លោក “​អ៊ុក សុវណ្ណ​រិ​ទ្ធ​” ហៅ​នាយ “​ចាប ចៀន​” បាន​និយាយថា ដូចជា​សព្វថ្ងៃនេះ​ក៏មាន​សមាគម​សិល្បៈ​ដែរ​។ ប៉ុន្តែ វា​ធំ​ពេក​។ លោក​ចង់​បំបែក​ឲ្យ​ទៅជា​តូច​វិញ​ទៅ​ថ្ងៃក្រោយ​ទៀត​។

​គាត់​បាន​បញ្ជាក់ថា “​ខ្លាច​គ្នាច្រើន​អន្សម​ខ្លោច ហើយ​ច្រើនតែ​ប្រចាំ​គ្នា។ ដូច្នេះ​បាន​ខ្ញុំ​ចង់​ចែកជា​ក្រុម​តូច​វិញ​។ ឧទាហរណ៍​ថា ​ក្រុម​ខ្ញុំ​មាន​​គ្នា​៥០​នាក់ ដោយ​ម្នាក់​យក​១​ដុល្លារ​ក្នុង​មួយខែ បើសិន​ជាមាន​១០០​នាក់​ក្នុង​១​ខែ​ក៏មាន​១០០​ដុល្លារ​ដែរ​។ ហើយ​ខ្ញុំចង់​ឲ្យ​ធ្វើការផ្នែក​តូចៗ​អ៊ីចឹង​បាន​សង្គម​រីកចម្រើន និង​ដោះស្រាយ​សង្គម​ធំ​មួយ​បាន​ទៅរួច តែ​ទាំងនេះ​ជា​គំនិត​របស់ខ្ញុំ​ទេ ​មិនដឹងថាធ្វើបានដូច​ចិត្ត ឬ​យ៉ាងណា​នៅឡើយ​ទេ​”​។​

​ជាមួយនឹង​ពិសោធន៍​យូរ​ឆ្នាំ​ លោក​ក៏មាន​គោលបំណងចង់​បណ្តុះបណ្តាលកូនក្មួយ ជំនាន់​ក្រោយៗដែល​ស្រឡាញ់អាជីពដូចជា​លោក ផង​​ដែរ​៕​

See more at: http://cen.com.kh/localnews/show_detail/23?token=ZGNhOTE4ZDVlZTU4NjZjNjM1NjA1ZjNjYzk3ZDQ2#sthash.zd7mksla.dpuf

ស៊ឹម សូ​លិ​កា ខឹង​នឹង​ការ​ខ្សឹ​ប​ខ្សៀវ​ថា នាង​មាន​ទំនាក់ទំនងជាមួយ ស៊ុ​ក សុភា​

ភ្នំពេញ: ​អ្នក​មេម៉ាយស៊ឹម សូ​លិ​កា ដែល​ល្បី​ថា​ជា​ពិធី​ការិនី​មាន​ឥទ្ធិពល​ជាងគេនៅ​ទូរទស្សន៍​បាយ័ន​នោះ ធា្ល​ប់​មាន​ព័ត៌មាន​សេ្ន​ហា​ជាមួយ លោក​ទិ​ត ថា​វរិ​ទ្ធ ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ម្តង​ឮថា​ជួប ម្តង​បែក ហើយ​នាពេល​ចុងក្រោយ​នេះ​បែរជា​លេចឮ​ពាក្យ​ខ្សឹបខ្សៀវពី​មាត់ចាបមាត់ព្រាប​ថា អ្នកនាង​ធា្ល​ប់​មាន​ទំនាក់ទំនង​ជាមួយ​តារា​សម្តែង​ទើប​រៀបការ​ប្រការ​ពន្ធ ស៊ុ​ក សុភា ទៅវិញ​។​

​ពីមុនមក មហាជន​តែងតែ​ផ្តោត​ថា អ្នក​មេម៉ាយ​ចាយរាង ស៊ឹម សូ​លិ​កា​រូបនេះ មាន​ឥទ្ធិពល និង​ត្រូវបាន​គេ​កោតខ្លាច ព្រោះតែ​នាង​មាន​គូស្នេហ៍​ថ្មីនៅ​ពីក្រោយ គឺ​លោក ទិ​ត ថា​វរិ​ទ្ធ អគ្គនាយករង​ទូរទស្សន៍​បាយ័ន​ជា​ខ្នងបង្អែក ធ្វើ​ឲ្យ​អតីត​តារា​សម្តែងដែល​ពេលនេះ​ស្ងប់​ស្ង​ត់​បាត់​មុខ​ពី​អាជីព​ចាស់​នេះ ត្រូវបាន​ពិធី​ការិនី​ជើង​ថ្មីៗ​ខ្លះនៅ​បាយ័ន គោរព​កោតខ្លាច​អំណាច​នាង​។

​គួរ​បញ្ជាក់ថា ស៊ឹម សូ​លិ​កា ក្រោយពី​បែក​ប្តី លោក​វីរៈ មិន​ធា្ល​ប់​មាន​ព័ត៌មាន​ច្បាស់ការណ៍​ថាអ្នកនាង​មាន​ស្នេ​ហា​ជាមួយ​បុរស​ណា​ឡើយ ក្រៅពី​លោក​ទិ​ត ថាវរិទ្ធ។ ផ្ទុយទៅវិញ នៅក្នុង​ពិធីជប់លៀង​មួយ នៅ​ក្លឹប​កម្សាន្ត​ពីរ៉ាមីត កាលពីពេល​ថ្មីៗ​នេះ ស្រាប់តែ​មានការ​ជជែក​គ្នាពី​តារា​សិល្បៈ មួយចំនួន​ថា អ្នកនាង​ស៊ឹម សូ​លិ​កា ធា្ល​ប់​មាន​ទំនាក់ទំនង​ជាមួយ​តារា​សម្តែង ស៊ុ​ក សុភា ទៅវិញ​។​

​យោងតាម​ទស្សនា​វ​ដ្តី​អង្គរធំ បាន​រាយការណ៍​ថា ពាក្យ​ខ្សឹបខ្សៀវ ដែល​ចេញពី​មាត់ចាបមាត់ព្រាប​នោះ និយាយថា សូ​លិ​កា និង​ស៊ុ​ក សុភា ធ្លាប់មាន​ទំនាក់ទំនង​ជាមួយគ្នាតាំងពី​មុន​ស៊ុ​ក សុភា រៀបការ​ប្រពន្ធ តែ​គេ​មិនដឹងថា​ជា​ទំនាក់ទំនង​បែបណា​ទេ ហើយ​មកដល់ពេលនេះ គេ​មិនទាន់​ដឹងថា អ្នក​ទាំងពីរនៅ​បន្ត​ភាពស្និទ្ធស្នាល​នឹង​គ្នា​ទៀត ឬ​យ៉ាងណា​ឡើយ​។​

​ទស្សនា​វ​ដ្តី​អង្គរធំ​ បាន​រាយការណ៍​ថា អ្នកនាង ស៊ឹម សូ​លិ​កា បាន​ច្រឡោតខឹង នៅពេល​សុំ​ឲ្យ​នាង​បកស្រាយ​ពី​រឿងនេះ តែ​អ្នកនាង​បាននិយាយថា “​អ្នកណា​និយាយ​ស្អី​ផ្តេ​ស​ផ្តេ​ស​ហ្នឹង ប្រយ័ត្ន​មានរឿង​”​។ នៅពេល​សួរ​បញ្ជាក់ថា តើ​សូ​លិ​កា មាន​ធ្លាប់​ស្និទ្ធស្នាល​គ្នា​ជាមួយ​លោក ស៊ុ​ក សុភា​ទេ​? អ្នក​មេម៉ាយ​រូបនេះ បាន​និយាយថា “​កុំមក​សួរ​អី​ផ្តេ​ស​ផ្តេ​ស ចេះតែ​ជឿ​គេ​និយាយ​ម៉េច​ហ្នឹង​?” រួច​ចុច​ផ្តាច់​ទូរស័ព្ទ​ភ្លាម​។​

​ប្រភព​ខាងលើ បាន​បន្តថា បាន​ទាក់ទង​ទៅ​លោក ស៊ុ​ក សុភា ដើម្បី​បំភ្លឺ​រឿងនេះ​ដែរ តែ​ត្រូវបាន​ប្អូនស្រី​របស់លោក​ជួប​ជំនួស ហើយ​បាន​ប្រាប់ថា ស៊ុ​ក សុភា ទើប​ចេញទៅ​អូស្ត្រាលី​បាត់​ហើយ គឺ​ទាល់តែ​៣​ខែទើប​មកវិញ​។​

​មាន​ទស្សនិកជន​ជាច្រើន​បាន​យល់ឃើញថា អ្នកនាង ស៊ឹម សូ​លិ​កា អាចមាន​ទំនាក់ទំនង​ត្រឹម​មិត្តភាព​ធម្មតា​ប៉ុណ្ណោះជាមួយ​លោក ស៊ុ​ក សុភា ក្នុងនាម​ជា​អ្នកសិល្បៈ​ដូចគ្នា ព្រោះ​នាង​មាន​គូស្នេហ៍ច្រ​ចាំចិត្ត​ទៅហើយ​។ រីឯ​លោក ស៊ុ​ក សុភា ក៏បាន​រៀបការ​ប្រពន្ធ និង​មាន​កូនស្រី មួយ​ហើយ​ដែរ មិន​អាចមក​ភ្ជាប់​ស្នេហ៍​ជាមួយ​អ្នកនាង​ស៊ឹម សូ​លិ​កា បានទេ​។

​ប៉ុន្តែ​ទោះបីជា​យ៉ាងណា ទស្សនិកជន​ចង់​ឲ្យ​តារា ដែល​ជួប​រឿង​លេចឮ ឬ​ពាក្យ​ចចាមអារ៉ាម​ខ្សឹប​ខ្សៀវ​ផ្សេងៗចេញមុខ​មក​បកស្រាយបំភ្លឺឲ្យ​បាន​ច្បាស់​ផង មិនគួរ​កំណាញ់​អី​ត្រឹម​សម្តី​និយាយ​នោះទេ ពីព្រោះ​បើ​មិនមាន​លេចឮ​ព័ត៌មាន​ គេ​មិន​និយាយ​ល្បី​តៗ​ទេ ហើយក៏​អ្នកសារព័ត៌មានមិន​ចុះផ្សាយ ឬ​សាកសួរ​ដែរ​។ ដូច្នេះ​គួរតែ​ស្វាគមន៍​រាល់​ការសុំ​បកស្រាយ ដើម្បី​ជម្រះ​ការសង្ស័យ​របស់​មហាជន និង​ដើម្បី​បន្សាប​ព័ត៌មាន​លេចឮដែល​មិន​ពិត​ផងដែរ​៕

Source : cen.com.kh

ស្ថាបនិក​ទស្សនា​វ​ដ្តី PLAYBOY បានភ្ជាប់ពាក្យជាមួយនាង គ្រីស្តាល់ ហារីស ម្តងទៀត

តាម​សេចក្តីរាយការណ៍ស្ថាបនិក​ទស្សនា​វ​ដ្តី PLAYBOY លោកហ៊ូច ហេ​ហ្វ​ណឺ បាន​​​ភ្ជាប់ពាក្យ​ជាមួយ​មិត្តស្រី​វ័យក្មេង នាង គ្រី​ស្តា​ល់ ហារី​ស ដែលជា​អ្នកចម្រៀង​និង​ជា​តារា​បង្ហាញ​ម៉ូត​របស់​អង់គ្លេស​ម្តងទៀត​។​
​   
​វ៉ិ​ប​សាយ TMZ អះអាងថា អ្នក​ទាំងពីរ​នឹង​រៀបការ​នៅឯ​ភូមិ​គ្រឹះ Playboy Mansion នៅ​មួយ​ថ្ងៃមុន​ចូលឆ្នាំថ្មី​។​
​   
​នាង ហារី​ស អាយុ​២៦​ឆ្នាំ បាន​បង្កើត​ការចុះផ្សាយក្នុងសារព័ត៌មានព្រោងព្រាត នៅពេលនាង​បានប្រកាស​ផ្តាច់ពាក្យ​ជាមួយ​លោក ហេ​ហ្វ​ណឺ អាយុ​៨៦​ឆ្នាំ រយៈពេល​ប្រាំ​ថ្ងៃមុន​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំងពីរ​នៅក្នុង​មិថុនា ឆ្នាំមុន​។​
​   
​នាង​បាន​ប្រាប់​កាសែត Herald Sun ថា នាង​និង​គាត់​បាន​រំលឹក​ឡើងវិញ​ពី​សេចក្តីស្នេហា​របស់ខ្លួន​៕

សុខ ពិសី កម្ចាត់​ការសង្ស័យ​ពី​រឿង​មាន​ផ្ទៃពោះ​

ភ្នំពេញ: តារា​សាច់​សខ្ចី​ទ្រលុកទ្រលន់សុខ ពិសី បាន​ឡើង​ឆាក​តន្ត្រី​សាជាថ្មី នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​រឿងរ៉ាវ ដែល​គេ​មាន​មន្ទិល​ថាមាន​ផ្ទៃពោះ​។ ដោយ​សម្រស់​នាង​នៅ​រក្សាបាន ហើយ​មានព្រលឹង​ជាង​មុន​បន្តិច នាង​ក៏បាន​បង្ហាញថា នាង​ពិតជា​គ្មាន​ផ្ទៃពោះ​មែន​។ ឯការប្រញាប់ប្រញាល់ឡើង​ឆាក​តន្ត្រី​សាជាថ្មី​នេះ នឹង​អាច​ទប់ស្កាត់​ការ​ធា្ល​ក់​ស្រុតចុះ​ភាពលេច​ធ្លោសុខ ពិសី បាន អំឡុងពេល​នាង​បាត់​មុខ ៦​ខែ​កន្លងមក​។​

​ក្រោយពី​លឹប​លៗ ស្ទាក់ស្ទើរ​ក្នុងការ​បង្ហាញ​មុខជា​ចំហ និង​បង្ហាញខ្លួន​ជា​សាធារណៈ ដូច​មុន​នោះ ឥឡូវនេះ សុខ ពិសី បានសម្រេច​ចិត្តវិល​មករកឆាក​តន្ត្រី​សាជាថ្មី​វិញ​ហើយ ដោយមាន​ការរៀបចំ​តុបតែង​ខ្លួនប្រាណ​មិន​ឲ្យ​ចាញ់​ពីមុន​ឡើយ គឺ​មើលទៅ​រូប​សម្រស់​កាន់តែ​ទាក់ទាញ បែប​យុវវ័យ ហើយ​នាង​ឡើង​ឆាក​តន្ត្រី​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ កាលពី​ថ្ងៃអាទិត្យ​ទី​២៥ វិច្ឆិកា កន្លង​ទៅនេះ​។ អ្នកគាំទ្រ សុខ ពិសី ជាច្រើនបាន​ភ្ញាក់ផ្អើល​ចំពោះ​ការ​បង្ហាញមុខ​សាជាថ្មី បន្ទាប់ពី​បាត់​មុខ​ឈឹង ខាន​បាន​កាន់​ក្បាល​មីក្រូ ៦​ខែ​មក​។ 

​នៅពេលនេះ​ផងដែរ សុខ ពិសី​បាន​លើកយក​បទ​ថ្មី ដែល​នាង​ថត​ចុងក្រោយ នៅ​ផលិតកម្ម​សាន់​ដេ ទើប​ចេញ​ជា ស៊ី​ឌី បន្ទាប់ពី​នាងទើប​វិលត្រឡប់ពីប្រទេស​សិង្ហ​បុរី កាលពី​ខែតុលា កន្លងទៅនេះ មានដូចជា​បទ “​សង្សារ​តែ​ឈ្មោះ​”  “​ដើម្បី​បង​” និង​បទ “​ថា​អូន​ល្ងង់​ក៏បាន​”​។

​គួរ​កត់សម្គាល់ថា គ្រាន់តែ​ពិធីករ​ប្រកាស​ឈ្មោះ សុខ ពិសី ភ្លាម​ អ្នកទស្សនា​ផ្ទាល់​បាន​ស្រែក​ហ៊ោ​ក​ញ្ជ្រៀ​វ ពេល​បានឃើញ តារា​សាច់ទ្រលុកទ្រលន់ សខ្ចី  ឈាន​ដំណើរ​ចេញ​មួយៗ​មក  ព្រមទាំង​បញ្ចេញ​ស្នាមញញឹម​ទៀតផង​។ ក្រុម​អ្នកគាំទ្រ សុខ ពិសី ក៏បាន​តាមដានសកម្មភាពនាងដោយ​យកចិត្តទុកដាក់ ដើម្បី​ប្រឆាំង​តបត​ទៅនឹង​ព័ត៌មាន​ថា នាង​មាន​ផ្ទៃពោះ ហើយ​ពួកគេ​បាន​សម្លឹង​មិន​ដាក់​ភ្នែកទៅ​រូបរាងកាយ​របស់ សុខ ពិសី ហើយ​នាំគ្នា​លាន់មាត់​ថា “​ដូចជា​មិនឃើញ “​ពោះធំ​” អី​ផង គ្រាន់តែ​គាត់​រាង​ធាត់​ជាង​មុន​បន្តិច​”​។ ទោះបីជា​យ៉ាងណាក្តី សុខ ពិសី បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​នេះ​ថា នាង​សប្បាយចិត្ត​ទៅវិញ​ទេ បើសិនជា​រឿង “​វិញ្ញាណ​បិសាច​ជញ្ជក់​ឈាម​” ត្រូវបាន​ការគាំទ្រ ជោគជ័យ​ខ្លាំង ហើយ​នាង​មិនមាន​ភាព​តូចចិត្ត​អ្វី​ឡើយ​។

​លោក​ទី អ្នក​ហៅ​តារា​ឡើង​ច្រៀង​នៅ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ បាន​ប្រាប់ថា ពិតជា​មានការ​ចាប់អារម្មណ៍​ខ្លាំង​មែន ពេលសុខ ពិសី ឡើង​ឆាក​លើក​នេះ​។ លោក និយាយថា “​គាត់ (​ពិសី​) បាន​បាត់​មុខ ៥-៦​ខែ ហើយ​ពេល​ត្រឡប់​មកវិញ ឡើង​ឆាក​អាស៊ីអាគ្នេយ៍នេះ​ជា​លើក​ទី​១ និង​មុនដំបូង​គេ ព្រោះ​គាត់​ទើប​មាន​បទ​ថ្មី បានជា​ត្រូវ​ឡើង​ពេលនេះ ហើយ​ទស្សនិកជន​មានការ​ចាប់អារម្មណ៍​ខ្លាំងណាស់ ព្រោះតែ​កម្មវិធី​យើងមិនបាន​ប្រកាស​មុន ចង់​ឲ្យ​ឃើញ ពិសី មក គាត់​ភ្ញាក់ផ្អើល​តែម្តង​។ សុខ ពិសី នៅតែមាន​ការគាំទ្រ​ដូច​មុន​អ៊ីចឹង​”​។​

​អ្នកជំនាញ​សិល្បៈ បាន​លើកឡើងថា ការវិល​ត្រឡប់​មកវិញ​របស់ សុខ ពិសី ពេលនេះ​គឺ​ទាន់ពេល ដើម្បី​ទប់ស្កាត់​ការបាក់​ស្រុតចុះ​កេរ្តិ៍ឈ្មោះ​នាងអំឡុងពេល​បាត់​មុខ​នេះ និង​ដើម្បី​លាង​ឲ្យ​កាន់តែ​ជ្រះ អស់​ការសង្ស័យ​រឿង​ល្បី​ថានាង​មាន​ផ្ទៃពោះ​នោះ​៕

www.cen.com.kh

ខេត ម៉ូស និង ណាអូមី ខាមប៊ែល ព្រលែងល្វែងលើ

កំពូល​តារា​បង្ហាញ​ម៉ូត​អង់គ្លេស នាង ខេត ម៉ូស មិនមាន​ការចម្លែក​ក្នុង​ការថត​អាក្រាត​ដងខ្លួន​ឲ្យ​ទស្សនា​វ​ដ្តី​នោះទេ ប៉ុន្តែ​នៅលើ​ក្រប​ចុងក្រោយ​នៃ​ការបោះ​ពុ​ម្ព​ផ្សាយ​ជា​ភាសា​អាល្លឺម៉ង់​និង​ភាសា​រុស្ស៊ី​របស់​ទស្សនា​វ​ដ្តីInterview នាង​ត្រូវបាន​ចូលរួម​ដោយ​មិត្ត​រួម​ប្រទេស​របស់​នាង គឺ​នាង ណា​អូ​មី ខាម​ប៊ែ​ល​។​

ខេត ម៉ូស បាន​ថតរូប​ព្រលែងល្វែងលើ​ឲ្យ​ទស្សនា​វ​ដ្តី​ផ្សេងៗ​ជាច្រើន​ដូចជា​ទស្សនា​វ​ដ្តី Spanish Vogue ទស្សនា​វ​ដ្តី Vanity Fair ទស្សនា​វ​ដ្តី Love Magazine និង​ទស្សនា​វ​ដ្តី Elle ជាដើម​។​

​​ប៉ុន្តែ​សម្រាប់​នាង ខាម​ប៊ែ​ល វា​គឺជា​ការថតរូប​ដែល​បញ្ចេញ​សាច់​បំផុត​សម្រាប់​អាជីព​របស់​នាង​។ នៅលើ​ក្រប​ទស្សនា​វ​ដ្តី​ស​-​ខ្មៅ​ដ៏​គួរ​ឲ្យ​ត្រេកត្រអាល នាង​ផ្តេក​ចំហៀង​ខ្លួន​ស្រាត​ល្វែងលើ​ដោយ​បញ្ចេញ​ដោះ​ទាំងពីរ ខណៈដែល ខេត ម៉ូសផ្អែក​ខ្លួន​នៅ​ពីក្រោយ​នាង​។​
​​
អម​ជាមួយ​រូបភាព​នោះ​គឺជា​ចំណងជើង​ធំ​មួយ​ដែល​សរសេរថា ៖ "​ណា​អូ​មី ខាម​ប៊ែ​ល និយាយ​ទៅកាន់ខេត ម៉ូសថា ខ្ញុំ​ស្រឡាញ់​អ្នក ខេត !"​។​

​​នេះ​ជាការ​ចុះផ្សាយ​រួមគ្នា​ដំបូង​របស់​ពួកនាង ចាប់តាំងពី​ការថតរូប​មួយនា​ឆ្នាំ​២០០៨ ឲ្យ​ទស្សនា​វ​ដ្តី Vogue Paris៕

សុគន្ធ និសា ​បង្កើត​ការសង្ស័យ​ថ្មី​

ភ្នំពេញ: ​កា​រស​ង្ស័​យថា​ សុគ​ន្ធ ​និសា​អាច​នឹងមាន​ម្ចាស់​បេះដូង​ថ្មី​បានចាប់ផ្តើម​កើតមាន នៅពេលដែល​គេ ​ឃើញ​មាន​រូបនាងថត​ជាមួយ​បុរស​ខ្មែរនៅ​អាមេរិកក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​នាង​។ ចំណែក​លោក​ជំនោរ ដែលជា​អតីត​សង្សារ​របស់​នាង​វិញ បាន​មានប្រតិកម្មយ៉ាង​ប្រយ័ត្នប្រយែងនៅក្នុង​រឿងនេះ​។​

​ទស្សនា​វ​ដ្តី​អង្គរធំ ​បាន​រាយការណ៍​ថា​ តារាចម្រៀង សុគន្ធ និសា បាន​បង្ហោះ​រូបភាព​សិ្ន​ទ្ធស្នាល​ជាមួយ​បុរស​ ដែល​គេ​សង្ស័យថា ជា​សង្សារ​ថ្មី​នាងនៅ​អាមេរិក ធ្វើ​ឲ្យ​មានការ​លើកឡើងថា ហាក់បីដូចជា​បាន​វាយបំបាក់​ទឹកចិត្ត​អតីត​គូស្នេហ៍​ លោក​ សុខ ជំនោរ មិន​ឲ្យគេង​យោលអ​ង្រឹ​ងទន្ទឹង​រង់ចាំ​ផ្លូវ​នាង​ទៀត​ទេ ព្រោះ​បេះដូង​នាង​បាន​បើកចំហ​ជើងមេឃ​ទទួលយក​ស្នេហា​ថ្មី​ទៀតហើយ ខណៈដែល​លោក សុខ ជំនោរ នៅតែ​ទ្រាំរង់ចាំផ្តើម​ស្នេហាជាថ្មី​នោះ​។​

​ថ្មីៗ​នេះ និសា មាន​បុរសៗ​ ទាំងចាស់ទាំង​ក្មេងស្ទាវៗ ​នៅ​អាមេរិក ចោម​ថតរូប​ជាមួយ បន្ទាប់ពី​នាង​សម្រាក​មួយ​ភ្លែត​ក្រោយពី​ការច្រៀង តែ​នាង​ពុំបាន​បណ្តែតបណ្តោយ​ខ្លួន​ឲ្យ​ស្និទ​ស្នាល​ ជាមួយ​អ្នក​ដែល​នាង​មិនសូវ​ស្គាល់​នោះទេ ខ្លាច​គេ​បន្លំ​កេង​យក​ចំណេញ ហើយ​អ្នកដែល​អាចវាចាឆ្លងឆ្លើយជាមួយ​នាង​បានយូរ ច្រើនតែ​ជាម​នុស្ស​ដែលរូបនាង​ទុកចិត្ត ឬ​ស្គាល់គ្នា​តាំង​ពីមុនមក​។​

​ថ្វី​បើ​យ៉ាងនេះ​ក្តី ក៏មាន​រូបភាព​ខ្លះ ហាក់​បានបង្ហាញ​ពី​ការ​រាប់អាន​គ្នា​មិនធម្មតា​ ជាមួយ​បុរស​ពីរ​នាក់ ដែល​ត្រូវ​និសាដាក់​បង្ហោះ​តាមបណ្តាញសង្គម Facebook របស់​នាង ដោយ​ប្រើ​ឈ្មោះ​ផ្សេង។ ​សកម្មភាព​បែបនេះកើតមាន​បន្ទាប់​ពីមុន​នេះ ​ដោយមាន​ដំណឹង​ថា អ្នក​អាមេរិកជា​បុរស​សម្បូរ​ណ៍​ទ្រព្យធនហូរហៀរម្នាក់ បាន​តាម​ចែចង់​ដាក់​ CV​ សុំ​ស្នេហ៍​សុគន្ធ និសា តាំងពី​នាង​បាន​ចាក​ចេញទៅ​ច្រៀង​នៅ​អាមេរិក កាលពី​ជើង​ទី​១ ខែមេសា ឆ្នាំ២០១២ មកម្ល៉េះ​។​

​ក្នុង​គ្រា​ដែល សុគន្ធ និសា ហាក់បីដូចជា​បាន​បើក​ចិត្ត​ចំហ​ទូលាយ​បន្តិច​ នៅលើ Facebook មិន​លាក់លៀមនឹង​បុរសៗ ដែល​នាង​កំពុងតែនៅ​កៀក ដើម្បី​ធ្វើការ​ជ្រើសរើស​យកមក​ជួសជុល​បេះដូង​របស់​នាង នាំ​ឲ្យ​មានការ​លើកឡើងថា នេះ​ជា​ចេតនា​របស់​ស្រី​ស្អាតនិសា​តែម្តង ចង់​បំបាក់ទឹកចិត្ត​អតីត​គូស្នេហ៍ លោក សុខ ជំនោរ ឲ្យ​ឈប់​រង់ចាំ​ផ្តើម​ស្នេហ៍​ជាថ្មី​ជាមួយ​នាង​ទៀត​។​

​លោក សុខ ជំនោរ អតីត​គូស្នេហ៍ សុគន្ធ និសា ​ត្រូវបាន​ដកស្រង់​សម្តី​ដែល​និយាយថា ដោយសារតែ​មួយរយៈ​នេះ​រវល់​ពេក ទើប​លោក​មិនទាន់​ឃើញ​រូបភាព​ទាំងនោះ​។​

​លោក សុខ ជំនោរ បាន​និយាយថា “​ខ្ញុំ​អត់​ទាន់​បានឃើញ​រូបភាព​គាត់ (​និសា​) ថត​ជាមួយ​អ្នកណា​ស្និទ្ធស្នាល​ទេ ព្រោះ​រវល់​ពេក អ៊ីចឹង​មិនទាន់​អាច​វាយតម្លៃ​បាន​សោះ​ថា ស្និទ្ធ​ស្នាល​បែបណា ដោយសារតែ​ខ្ញុំ​អត់​ទាន់​បាន​ប្រទះ​មែន​”​។​

​ប្រសិនបើបុរស​កៀកកើយ​និសានោះ ជា​ម្ចាស់​ចិត្ត ឬ​គូស្នេហ៍​ថ្មី សុគន្ធ និសា មែន ចំពោះ​លោក  ជំនោរ គិតថា​ នេះជាការ​វាយប្រហារបំបាក់ទឹកចិត្ត​របស់​លោក ​ដើម្បី​កុំ​ឲ្យ​ចាំ​នាង​ទៀត ឬ​យ៉ាងណា​? ហើយ​លោក ជំនោរ ​ខូចចិត្ត​ទេ​?

​កវីនិពន្ធ​ខក​ស្នេហ៍​រូបនេះ បាន​និយាយ​ការពារ​ម្ចាស់​ចិត្ត​របស់ខ្លួន​ថា “​អូ​! បើតាម​ដឹង កាលពី​បី​ឆ្នាំមុន រូប​ជិតស្និទ្ធ​អ៊ីចឹង ច្រើនតែអ្នក​ស្និទ្ធ​ស្នាលជាមួយ និសា ជា​អ្នក​ស្គាល់គ្នា​ពីមុន ហើយ​ជា​អ្នកគាំទ្រ​។ នៅ​ស្រុក​គេ ជួនកាល​ក្មេង​អាយុ​តិច​ទេ តែ​មើលទៅ​ធំ ហើយ​ជា​អ្នកគាំទ្រ ទើប​ហ៊ាន​ថតក្បែរ​គ្នា មិនមែន​ស្នេហា​ទេ តែ​អាហ្នឹង​ជា​រឿង​ប៉ុន្មាន​ឆ្នាំមុន ឥឡូវ​ខ្ញុំ​មិនដឹង​ច្បាស់​ថា គាត់ (​និសា​) ហ្នឹង​យ៉ាងម៉េច​ទេ​”​។​

​លោក ជំនោរ បាន​បញ្ជាក់ថា “​បើសិនជា​បុរស​នោះជា​អ្នកថ្មី​គាត់​មែន ខ្ញុំ​ក៏​មិន​ខូចចិត្ត​អី​ធ្ងន់ធ្ងរ​ទេ អាច​តិចតួច​ដែរ តែ​ចិត្ត​ខ្ញុំ​នៅតែ​ដូច​មុន (​ស្រឡាញ់​) តែ​មិនដឹងថា គេ​យ៉ាងម៉េច​ទេ​?”៕

ហ្សាង ហ្ស៊ីយី ត្រូវបានប្រទះឃើញនៅក្នុងប្រទេសថៃ​

កាសែត Guang-Ming-Daily បាន​រាយការណ៍​ថា តួ​សម្តែង​ស្រី​ជនជាតិ​ចិននាង ហ្សា​ង ហ្ស៊ី​យី ត្រូវ​បានឃើញ​កំពុង​លំហែកាយនៅក្នុង​ប្រទេស​ថៃ​ជាមួយ​មិត្ត​ប្រុស ​ដែល​គេ​និយាយ​ជា​ពាក្យ​ច​ចាម​អារ៉ាម​របស់​នាង ឈ្មោះ សា បេ​នី​ង ដែលជា​អ្នកអាន​ព័ត៌មាន​របស់​ទូរទស្សន៍ CCTV ចិន ។​

​​អ្នក​និយម​ប្រើប្រាស់​អ៊ិន​ធើ​ណិ​តម្នាក់ ដែល​បាន​ដើរ​ប៉ះ​អ្នក​ទាំងពីរ​នៅលើ​កោះ Nang Yuan បាន​និយាយថា នាង ហ្សា​ង និង​លោក សា ត្រូវ​បានឃើញ​កៀកកើយ​នឹង​គ្នា​ដោយ​បើកចំហ ខណៈ​កំពុង​ញ៉ាំ​អាហារ​មួយពេល​នៅឯ​ភោជនីយដ្ឋាន​មួយ​។​

​​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​តាម​សេចក្តីរាយការណ៍ នាង ហ្សា​ង និង​លោក សា បាន​នឹង​កំពុង​លំហែកាយ​នៅក្នុង​ប្រទេស​ថៃ​។​

កាលពី​ដើមខែ​នេះ អ្នក​ទាំងពីរ​ត្រូវបាន​ប្រទះឃើញ​នៅលើ​កោះ​សាមុយ។

​​ការសង្ស័យ​អំពី​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ទាំងពីរ​បានចាប់ផ្តើម​នៅក្នុង​ខែកក្កដា ប៉ុន្តែ​អ្នក​ទាំងពីរ​មិនទាន់​សារភាព​ចំពោះ​ទំនាក់ទំនង​នេះ​នៅឡើយ​ទេ​៕

ឈិ​ត សុជាតា​នឹង​ដក​ខ្ទង់ច្រមុះ​សិប្បនិម្មិត​

ភ្នំពេញ:ថ្មីៗ​នេះ ឈិ​ត សុជាតាបាន​ត្អូញត្អែ​ពី​រឿង​ច្រមុះ​សិប្បនិម្មិត​របស់​នាង ​ធ្វើទុក្ខបុកម្នេញ​ខ្លាំង​ នាំ​ឲ្យ​ពិបាក​នៅក្នុង​ខ្លួន នឹង​ឈានដល់​កើត ជំងឺ​ផ្តាសាយធំ ជាប់​ជាប្រចាំ ហើយ​នាង​កំពុងមាន​ក្តី​ក្តុកក្តួល​ចំពោះ​រឿងនេះ​យ៉ាង​ក្រៃលែង​។​នាង​បន្ទោស​ច្រមុះ​សប្ប​និម្មិត​ហើយ​សម្រេចចិត្ត​ដក​វា​ចេញ​។​

​ក្រោយពី​ចេញ​ច្រៀង​ជាប់ៗ​គ្នា​ពីថ្ងៃ​នេះ​មក ឈិ​ត សុជាតា មានការ​ឈឺចាប់ និង​កើត​ផ្តាសាយធំ​ដែល​បណ្តាលមកពី​ខ្ទង់ច្រមុះ​សិប្បនិម្មិត​នោះឯង​។

​ជា​តឹកតាង កញ្ញា មុខស្រស់ និង​មាន​រាង​សិច​ស៊ី​រូបនេះ បា​នប​ញ្ញាក់​ប្រាប់ថា “​ទោះបីជា​ខ្ញុំ​ឈឺ​ព្រោះ​ផ្តាសាយ តែ​ខ្ញុំ​រីករាយ ដែល​បាន បម្រើ ទស្សនិកជន នៅក្នុង​អាជីព​នេះ​។ ខ្ញុំ​មិនទាន់​ទៅ​ជួប​ជាមួយ​គ្រួ​ពេទ្យ​ជំនាញ ដើម្បី​ពិភាក្សា​អំពី​ការដក​ខ្ទង់ច្រមុះ​សិប្បនិម្មិត​នេះ​ចេញ​នៅឡើយ​ទេ ដោយ​ការងារ​មមារ​ញឹក​ពេក​។ ម្យ៉ាងទៀត​ខ្ញុំ​ផ្តាសាយ​ជាប់​រហូត រក​ធ្វើ​អី្វ​ក៏​មិនកើត​សោះ​” នេះ​បើ​យោងតាម ទស្សនា​វ​ដ្តី ប្រជាប្រិយ បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។​

​ប្រភព​ដដែល បាន​បន្ត​ឲ្យ​ដឹង​ទៀតថា សុជាតា បា​នប​ញ្ញាក់​ប្រាប់ថា ដោយសារ​មួយរយៈ​ពេលនេះ​អាកាសធាតុ​ប្រែប្រួល ទើប​ធ្វើ​ឲ្យ​នាង​ផ្តាសាយ ធម្មតា​ពេល​ផ្តាសាយ​តែងតែ​ធ្វើ​ឲ្យ​ឈឺ​ខ្ទង់ច្រមុះ​ខ្លះ​។ តែ​នាង​ពុំ​បានដឹង​ច្បាស់​ថា​ផ្តាសាយ​នេះ​បណ្តាលមកពី​ការ​កែខៃ​ខ្ទង់ច្រមុះ​នោះ​ឬ​យ៉ាងណាទេ ។ ពេលទំនេរ​នាង​នឹង​ទៅ​ជូ​ប​គ្រួ​ពេទ្យ​ជំនាញ​នៅ​ប្រទេស​ថៃ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត ដើម្បី​ដក​ខ្ទង់ច្រមុះ​ចេញ​។ ណាមួយ​មានមតិ មហាជន ជា​ច្រើ​នាក់​បាន​និយាយថា ខ្ទង់ច្រមុះ​ធម្មជាតិ​របស់​នាង​ស្អាត​សម​នឹង​មុខ​របស់​នាង​ជាង​ខ្ទង់ច្រមុះ​សិប្បនិម្មិត​ទៅទៀត​។​

​សូមបញ្ជាក់ថា ឈិ​ត សុជាតា ធ្លាប់​រអ៊ូ​ប្រាប់​មិត្តភក្តិ​ស្និទ្ធស្នាល​របស់ខ្លួន​ថា នាង​មាន​អារម្មណ៍​ឈឺចាប់ ជាមួយនឹង​ខ្ទង់ច្រមុះ សិប្បនិម្មិត​នេះ ខ្លាំងណាស់ ជាង​មួយឆ្នាំ​ហើយ​ដែល​នាង​បានធ្វើការ​កែខៃ នៅក្នុង​ខ្លួន​នាង​ពុំមាន​អារម្មណ៍​ស្រណុក​សុខ​ស្រួល​សោះ ទើបតែ​ពេលនេះ វា​បានធ្វើ​ទុក្ខ​ខ្លាំង ទើប​ចង់​ដក​វា​ចេញ​។ លើសពីនេះ ការកែ​ច្រមុះ​អាច​ប៉ះពាល់​ដល់​សំឡេង​របស់​នាង និង​មាន​ជំងឺ​ផ្តាសាយ​ជាប្រចាំ​ទៀតផង​។​

​គួរ​ឲ្យ​កត់សម្គាល់​ដែលថា នៅក្នុង​ពិភព​សិល្បៈ​មាន​សិល្បការិនី​ជាច្រើន​ដូង​បាន​ចូល​ហាង​កែស​ម្ជ​ស្ស និង​ហាង​កែ​ខ្ទង់ច្រមុះ​របស់ខ្លួន ដើម្បី​តំឡើង​សម្រស់​ឲ្យ​កាន់តែ​ស្រស់​ឆើតឆាយ​នោះ មានដូចជា ឱក សុគន្ធ​កញ្ញា មាស សុខ​សោភា នី​មុន្នីនាថ សឿ សុធា​រ៉ា សា​សា កុល​ដាវី ឆៃលី ដា​ឡែ​ន ព្រមទាំង ឈិ​ត សុជាតា និង​សិល្បកា​រិ​និ​ជា​ដទៃទៀត​៕​

Source : cen

តារាចម្រៀង​ខ្លះ ជាប់​ក្នុង​បញ្ជីខ្មៅ​របស់​កាណាដា​

ភ្នំពេញ: ​សេចក្តីរាយការណ៍​ព័ត៌មាន បានឲ្យដឹងថា តារា​កម្ពុជា​មួយចំនួន ស្ថិតនៅក្នុង​បញ្ជីខ្មៅ​របស់​ប្រទេស​កាណាដា​។ តារា​ទាំងនោះ រួមមាន ដូចជា កញ្ញា យ៉ុង ចាន់​កណ្ណិកា​, ម៉ូ​លី​វី​, ពេជ្រ សោភា​, លោក យន់ សុភាព និង មាស សុខ​សោភា​។ នេះ​បើ​យោង​តាម​ទស្សនា​វ​ដ្តី អង្គរ​ធំ​។​

​ខណៈពេលដែល មាស សុខ​សោភា ពុំ​ទាន់​ត្រឡប់​មក​ដល់​ស្រុកកំណើត​វិញ​នោះ ទស្សនា​វ​ដ្តី​អង្គរ​ធំ បានឲ្យដឹងថា តារា​រូប​នេះហាក់បីដូចជាពុំ​សូវ​សប្បាយចិត្តចំពោះ​ពាក្យ​លេចឮ​ព័ត៌មាន​ថា នាង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​កាណាដា  ហើយ​នាង​ត្រូវតែ​វិល​មក​ស្រុក​ខ្មែរ​វិញ នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ខាងមុខនេះ បន្ទាប់ពី​បាន​វេច​សំពាយ ចេញទៅ​រក​ប្រាក់ កាលពី​ថ្ងៃ​ទី​១៦ សីហា​។​

​លោក​ សុខ រតនៈ ជា​បងប្រុស បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ថា “​មិនដឹង​បញ្ហា​បញ្ជីខ្មៅ​អី​នោះទេ ព្រោះ​ប្អូនស្រី​ទៅ​ច្រៀង​នៅ​បរទេស អត់​ដែល​មាន​រឿង​អី​ទេ តែ​ប្រហែលជា​មាន​បញ្ហា​ក្នុង​ការរស់នៅ​ហួសកំណត់​លើ​វី​សា (Visa) ក៏​មិនដឹង​”​។

​កន្លងមក​ មាន​តារា​ចម្រៀង​ខ្លះ​បាន​ទៅ​ច្រៀង​នៅ​កា​ដា​ណា​ បន្ត​ស្នាក់​នៅ​ហួសកំណត់​ទិដ្ឋាការ (Visa) ព្រមទាំង​មាន​បញ្ហា​ជាមួយ​អាជ្ញាធរ​ទៀត​ផង និង​តារា​ចម្រៀង​ដទៃទៀត ម្ចាស់ Sponsor បានឲ្យ​ទៅ​ដើ​រលេងតែ​ ១​យប់ ប៉ុន្តែ​ទៅ​បាត់ ៣-៤​យប់ ក៏មាន​៕​

Source : cen

​សោភា ធីប​ស្នេហា​ទុក ហើយ​វាយ​សម្រុក ការងារ​

ភ្នំពេញ: មាស សុខ​សោភា បាន​ជួប​វិត​ប​ត្តិ​ស្នេហ៍​ជាមួយ​បុរស​ខ្មែរ​សញ្ញា​តិ​កាណាដា​។ ឥឡូវ​នាង​មិនបាន​ធ្វើអោយ​រឿងរ៉ាវ ជូរចត់ ក្នុង​ជីវិត​ស្នេហា ធ្វើអោយ​នាង ងងឹត​ផ្លូវ​ការងារ​ឡើយ​។ នាង​ឥឡូវ​កំពុងតែ សម្រុក​ធ្វើយ៉ាងណា អោយ​ល្បីល្បាញ នៅក្នុង​ពិភព​សិ​ល្បះ ដូច​ភាព​លេចធ្លោ ដែល​ធ្លាប់​ទទួលបាន ដល់​កំពូល នា​ឆ្នាំ​ពី​២០០៨ និង​២០០៩​។​ ​នាង មិនទាន់​អាច​ក្តាប់​ឱកាស​នោះ​សាជាថ្មី​នៅឡើយ​ទេ បើទោះបី​ជាមាន​ការទទួល​ស្គាល់​ពី​សំណាក់​អ្នកគាំទ្រ​ជាទូទៅ​ថា នាង​ជា​អ្នកចម្រៀង មាន​សំឡេង​ល្អ ពិបាក​រកបាន​ក៏ដោយ​។​ ​ម្យ៉ាងទៀត​ នាង ត្រូវ​ផ្តួល​ដៃគូរ ដែលជា​កញ្ញា​រូប​ស្រស់​នោះ​គឺ ឱក សុ​គុន្ធ​កញ្ញា ជាមុនសិន ប្រសិនបើ​ចង់បាន​ទីផ្សារ​ដ៏​ធំធេង​ដូច​កាលពី​២ ឬ ៣​ឆ្នាំ មុន​នោះ​។​ ​ប៉ុន្តែ​ដូចជា​ពិបាក​ពេក​ហើយ ព្រោះ​សុគន្ធ​កញ្ញា ពេលនេះ​ហាក់បីដូចជា​កំពុង​រីកមុខ​រីក​មាត់​ក្នុង​ទីផ្សារ​ចម្រៀង​។ ជូនពរ​នាង អោយ​ជោគជ័យ នៅក្នុង​អាជីព​៕​ ប្រភព ស៊ីអីអិន

លោក ជា ព្រហ្ម​ពេជ្រ អ្នក​និយាយ​កំប្លែង​ក្នុង​កម្មវិធី ៩​នាទី​នៃ​សំណើច តាម​ទូរ​ទស្ស​ន៏​ប៉ុស្ដិ៍​លេខ​៩​បាន​ទ​ទូល​មរណភាព​ហើយ​

​ភ្នំពេញ ៖ អ្នក​និយាយ​រឿង​កំប្លែង ១​រួប​ដែល​គេ​ធ្លាប់​ឃើញ​មុខ​នៅក្នុង កញ្ចក់​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៩ ក្នុង កម្មវិធី ៩​នាទី​នៃ​សំណើច​នោះ ពេលនេះ​បាន ទទួលមរណភាព​ទៅហើយ​ដោយ​ជំងឺរលាកតម្រងនោម និង​ទល់លាមក ហើយ ទើប​ឈឺ​ត្រឹមតែ​១​សបា្ដហ៍​ប៉ុណ្ណោះ ។​

​លោក ព្រហ្ម ពេជ្រ បានទទួល​មរណ ភាព​នៅពេល​ក្រុមគ្រួសារ​បាន​ដឹក​ចេញ ពី​មន្ទីរពេទ្យ​ឯកជន​បាយ័ន​ទៅ​មន្ទីរពេទ្យ កាល់ម៉ែត ក៏បាន ដាច់ខ្យល់​ស្លាប់​តាម ផ្លូវ​តែម្ដង ។​

​អ្នក​និយាយ​រឿង​កំប្លែង ជា ព្រហ្ម​ពេជ្រ ហៅ​តា​ពេជ្រ បានទទួល​មរណភាព​នៅ វេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច ថ្ងៃទី​៩ ខែ តុលា ឆ្នាំ​២០១២ ក្នុង​អាយុ​៤៨​ឆ្នាំ ។ លោក​មាន​ប្រពន្ធ​ឈ្មោះ​រស់ បូ​សានី អាយុ​៤៦​ឆ្នាំ មានកូន​៣​នាក់​ប្រុស​១​ស្រី ២ ។ លោក​ព្រហ្ម​ពេជ្រ មានមុខ​ងារ ជា​នាយរង​ការិយាល័យ​លេខាធិការដ្ឋាន អង្គភាព​ទីចាត់ការ​បំភ័ន្ដ​អក្ខរ នៃ​អគ្គ បញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ និង មាន​ឋានន្ដរស័ក្ដិ​វរសេនីយ៍ទោ គាត់ បាន​ចូល​បម្រើ​ការងា​នៅ​ឆ្នាំ​១៩៧៩ ហើយ​បាន​រៀបកា​នៅ​ឆ្នាំ​១៩៩៣ ។​

​លោក ជា ព្រហ្ម​ពេជ្រ កើត​ក្នុង​ឆ្នាំ ១៩៦៤ នៅ​សង្កាត់​ច្បារអំពៅ រាជធានី ភ្នំពេញ សព្វថ្ងៃ​រស់នៅ​ភូមិ​ព្រៃ​ព្រីង​ខាង ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន  ជ័យ ។ កាលពី​ឆ្នាំ​១៩៨៨ លោក​បាន ប្រឡង​ចម្រៀង​នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា ហើយ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២ ផងដែរ ។​

​ការទទួល​មរណភាព​របស់លោក ព្រហ្ម​ពេជ្រ ចាត់ទុកជា​ការបាត់បង់ សិល្បករ​វោហា​បែប​កំប្លែង​មួយ​ក្នុង​រង្វង់ សិល្បករ​ខ្មែរ​គួរឱ្យ​សោក ស្ដាយ​បំផុត ៕​

ប្រភព: សារព័ត៌មាន នគរវត្ត

អ៊ុំ គ​ន្ធា ធ្លាក់ខ្លួន​រាវ​ខ្ចៅខ្យង​លក់​

​បាត់​មុខ​ប៉ុន្មាន​ឆ្នាំ អ្នកនាង​អ៊ុំ គ​ន្ធា ដែលជា​តារាចម្រៀង យេៗ ចូលចិត្ត​ស្លៀកខោ​ខ្លី បញ្ចេញ​គល់ភ្លៅ ស​ត្រសូល​ដូច​បណ្តូលចេក និង​អាច​រកចំណូលបាន​ខ្ពស់ រហូត​ទិញ​ផ្ទះ​បាន​ពីរ​បី​កន្លែង​នោះ ស្រាប់តែ​ធ្លាក់ខ្លួន នាំ​កូន​ចុះ​រាវ​ខ្ចៅខ្យង លក់​ចិញ្ចឹមជីវិត​គួរឱ្យ​សង្វេគ​។ អ្នក​ដែល​ធ្លាប់​ស្គាល់ អតីតកាល​របស់​នាង សុទ្ធតែ​លើកដៃ​គក់ទ្រូង រកពុទ្ធោ គ្រប់គ្នា ដែល​ពុំ​គួរណា​ឆាកជីវិត​នាង ធ្លាក់​ដល់​ឋាន បាតាល​យ៉ាងនេះ​សោះ​…​។​

​ក្នុងឱកាស​បាន​ជួប​អ្នកយកព័ត៌មាន​យើង​ដោយ​ចៃដន្យ នៅ​មាត់បឹង​បា​យ៉ាប អ្នកនាង​អ៊ុំ គ​ន្ធា អាយុ​៣២ ឆ្នាំ សព្វថ្ងៃ​សម្ងំ​លាក់​ប្រាណ ជ្រក ក្រោម​នឹម​ទុរគត នៅ​ភូមិ​បឹង​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​រៀបរាប់​ភ្ជាប់​ដោយ​ភាព​ក្តុកក្តួល ដោយមាន​យួរ​ធុង​ដាក់​ខ្ចៅខ្យង​ផង​ថា នាង​មាន​ឪពុក​ឈ្មោះ អ៊ុំ សុផាត អាយុ​៧៥ ឆ្នាំ ជា​មន្ត្រី​ក្រសួងពាណិជ្ជកម្ម ចូលនិវត្តន៍ ម្តាយ ឈ្មោះ​អ៊ុង ស៊ីនួន អាយុ​៦៨​ឆ្នាំ នាង​ជា កូន​ទី​៥ ក្នុងចំណោម​បងប្អូន​៦​នាក់​។ នាង​រៀនសូត្រ​បាន​ត្រឹម​ថ្នាក់​ទី​៥ ក៏​ឈប់ រួច​បាន​ចូល ច្រៀង​ក្នុង​វង់​តន្ត្រី​មួយ នៅ​ភោជនីយដ្ឋាន​ផ្ការាំទឹករាំ ដែល​កាលនោះ រូបនាង​ទើបតែ​មាន​អាយុ​១៥​ឆ្នាំ​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ​១៩៩៦ នាង​បាន ដាក់ពាក្យ​ចូល​ប្រលង​ចម្រៀង ជាមួយ​បងស្រី​ភ្លោះ ដែល​សព្វថ្ងៃ គាត់​ទៅ​រស់​នៅឯ​ប្រទេស​កាណាដា និង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ រហូតដល់​មាន​ផលិតកម្ម​តូចធំ និង​ស្ថានីយទូរទស្សន៍​នានា អញ្ជើញ​នាង​ឱ្យចូល​សម្តែង​លើ​ឆាក និង​ថត បទ​ចម្រៀង​កាយវិការ​។ តាំងពី ពេល​នោះមក នាង​ក៏​ក្លាយជា តារាចម្រៀង​ល្បី​យ៉ាង​ឆាប់រហ័ស រហូតដល់​ជាប់​ឈ្មោះថា ជា​តារាចម្រៀង​សិច​ស៊ី ដោយសារតែ​នាង​ហ៊ាន លះបង់​តាមរយៈ​ការ​ស្លៀកពាក់​លេច​លើ លេច​ក្រោម​។ នាង​ល្បីឈ្មោះ​បាន​៣​ឆ្នាំ ក៏បាន​ជួប តារាចម្រៀង​ប្រុស​ម្នាក់ គឺ​លោក​ផាន សុផាត ហើយ​តាំងពី​ពេល​នោះមក ក៏មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា រហូត​ក្លាយជា​ប្តី​ប្រពន្ធ អត់​ខាន់ស្លា​។ ពួកនាង​ចាប់ដៃគ្នា​ប្រឡូក ក្នុង​អាជីព​សិល្បៈ ដោយ​បង្កើត បានកូន​ប្រុស​២​នាក់ ជា​ចំណងដៃ​និស្ស័យ​ស្នេហ៍ ប៉ុន្តែ បាន​លែងលះ គ្នា​នៅ​ឆ្នាំ​២០០៦ បន្ទាប់ពី​ផ្អែម ល្ហែម​ជាមួយគ្នា​បាន​៨​ឆ្នាំ​។​

​អ្នកនាង​អ៊ុំ គ​ន្ធា រៀប​រាប់ទាំង​ក្តុកក្តួល​ទៀតថា កាល​នៅ​ជាមួយ​ប្តី គឺ​ពួកនាង​រកលុយ​បាន​ណាស់ រហូត​ទិញ​ផ្ទះ​បាន​២​កន្លែង ដោយមាន រថយន្ត​Honda 96 ជិះ​ទៅធ្វើ​ការ​យ៉ាង​សង្ហា​។ ក្រៅពីនេះ នាង​ក៏មាន​សល់​ប្រាក់ ធ្វើ​ជំនួញ​ទៀតផង ប៉ុន្តែ ក្រោយ​បែកបាក់​គូស្រករ អ្វីៗ ក៏​រលាយ​ដូច​អំបិល ត្រូវ​ទឹក ដោយ​ផ្ទះ​វីឡា និង​ដីធ្លី​ត្រូវ​លក់​ចែកគ្នា​ជាមួយ​ប្តី​។ លុយ​ដែល​នៅសល់ នាង​ក៏​យកទៅ​ទិញ​ផ្ទះមួយ​ទៀត​នៅ ម្តុំ​ផ្សារ​មាន់​អាំង ប៉ុន្តែ មិនដឹង​ជា​កម្ម​អ្វី ក៏​ចាញ់បោក​បុរស​ម្នាក់ អស់ប្រាក់​រាប់ម៉ឺន​ដុល្លារ​។ សព្វថ្ងៃ ឆាកជីវិត​នាង និង​កូនប្រុស​ទាំង​២ ជាទី​ស្រលាញ់​ធ្លាក់ខ្លួន​ស្ទើរ​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន​ជ្រកកោន​ក្នុងផ្ទះ​គេ ណាមួយ​ខ្លួន​នាង​មាន​ជំងឺ​ផង មិនអាច​ធ្វើការ​ធ្ងន់​បានឡើយ​។ ប្រឈម​នឹង​បញ្ហា​ជីវិត នាង​ត្រូវ​បង្ខំចិត្ត​នាំ​កូន​ចុះ​រាវ​ខ្ចៅខ្យង និង​ដក​ព្រលិត បេះ​ត្រកួន​ក្នុង​បឹង​បា​យ៉ាប យកទៅលក់​។ នាង​តូច​ចិត្តនឹង វាសនា​ណាស់ តើ​ពី​ជាតិ​មុន នាង​បាន​សាង​កម្ម​ពៀរ​អ្វី បានជា​ជាតិ​នេះ ធ្លាប់​ល្បីល្បាញ​ឡើង​កប់​ពពក បែរជា​ជ្រក​អាចម៍​ជន្លេន យ៉ាងនេះ​? នាង​មិន​អង្វរ​អតីត​ស្វាមី​ឱ្យ​មេត្តា​នាង​ទេ តែ​នាង​អាណិតកូន បើសិនជា​នាង​ស្លាប់​ពីលើ​លោក​នេះ​ទៅ តើ​វាសនា​ពួកគេ នឹង​ក្លាយជា​យ៉ាងណា​? ឧទាន​មកដល់​ត្រឹមនេះ ស្រាប់តែ​អតីត​តារាចម្រៀង​ខ្ទប់​មុខ​យំ គួរឱ្យ​សង្វេគ​ជា​ពន់ពេក និយាយ​ទៅមុខ​លែងរួច ទំនងជា​ក្នុង​ឱរា​នាង​ខ្ទេចខ្ទាំ​អស់​ទៅហើយ​។​

​ដោយឡែក កុមារា ផាត សុ​ពេជ្រ អាយុ​១២​ឆ្នាំ និង​កុមារា​ផាត សុវណ្ណ អាយុ​១១​ឆ្នាំ ជា​កូន​អ្នកនាង​អ៊ុំ គ​ន្ធា និង​លោក​ផាន សុផាត បាន​យំ​រៀបរាប់​ប្រាប់​អ្នកយកព័ត៌មាន​យើង​គួរឱ្យ​រន្ធត់​ថា “​ពូ​អើយ​! គ្រួសារ​ខ្ញុំ​សព្វថ្ងៃ រកលុយ​ទិញ​អង្ករ​ដាំបាយ​ញ៉ាំ​ស្ទើរ​មិនបាន​ផង ព្រោះ​ម៉ាក់​គាត់​ឈឺ ធ្វើការ​ធ្ងន់​មិនកើត បាន​ត្រឹម​ចុះ​រាវ​ខ្ចៅខ្យង​ប៉ុណ្ណោះ​! សព្វថ្ងៃ ពួក​ខ្ញុំ​ដើរ​រើស​អេតចាយ​ផង ចុះ​បេះ​ត្រកួន​ផង រាវ​ខ្ចៅ​ផង ដើម្បី​ផ្សែផ្សំ​យកលុយ​ទិញ​អង្ករ និង ទុក​ទៅ​រៀន​! សព្វថ្ងៃ ម៉ាក់​នាំ​ពួក​ខ្ញុំ​មកសុំ​ផ្ទះ​មីង​ជ្រកកោន ទម្រាំ​មានផ្ទះ​នៅ​ខ្លួនឯង ជីវិត​បងប្អូន​ខ្ញុំ​អភ័ព្វ​ណាស់​ពូ​!”​។​

​កុមារា​សុ​ពេជ្រ បញ្ជាក់​ដោយឡែក​ថា “​ខ្ញុំ​គ្មាន​សង្ឃឹមថា បាន​ផ្ទះ​នៅ​វិញ​ទេ ព្រោះ​ម៉ាក់​ឈឺ​ធ្ងន់ ទើបនឹង​ចេញពី​ពេទ្យ​របេង​ប៉ុន្មាន​ថ្ងៃនេះ​។ ខ្ញុំ​ធ្លាប់​ទូរស័ព្ទ​ទៅ​ប៉ា​ដែរ តែ​គាត់​មិន​ព្រម​លើក​ទូរស័ព្ទ​សោះ ប្រហែលជា​គាត់​ស្អប់​ខ្ញុំ និង​ប្អូន បានជា​មិន​ព្រមឆ្លើយ​ឆ្លង​ជាមួយ​កូន​! តើ​ពួក ខ្ញុំ​មាន​កំហុស​អ្វី បានជា​ប៉ា​មិន​រាប់រក​បែបនេះ​? ខ្ញុំ ខ្មាស​គេ​ណាស់​ពូ ស្ទើរតែ​លែង​ហ៊ាន​ទៅ​រៀន​ទៅហើយ​!”​។​

​ចំណែក លោកតា​អ៊ុំ សុផាត និង​លោកយាយ​អ៊ុង ស៊ីនួន ជា​ឪពុកម្តាយ បានឱ្យដឹង​ស្របគ្នា​ថា ពួកគាត់​មិន បន្ទោស​កូនប្រសា​នោះទេ (​ផាន សុផាត​) ចំពោះ​រឿងរ៉ាវ​កន្លងមក​។ ទោះជា​យ៉ាងនេះ​ក្តី សព្វថ្ងៃ ពួកគាត់​ចាស់ៗ ណាស់​ហើយ ឯ​កូនស្រី​អ៊ុំ គ​ន្ធា ក៏មាន​ជំងឺ​រក ស៊ី​ចិញ្ចឹម​កូន​លែង​បាន ដូច្នេះ​គួរតែ​ផាន សុផាត ជួយ​មើល​ការខុសត្រូវ​តំណក់ឈាម​របស់ខ្លួន​ផង​។ ពួកគាត់​មិន​ទាមទារ​ឱ្យ​កូន​ទាំង​២ ជួបជុំគ្នា​វិញ​ទេ គ្រាន់តែ​សុំឱ្យ​កូនប្រសា នោះ​តាំងខ្លួន​ជា​ឪពុក​ប្រកបដោយ​ព្រហ្ម​វិហារធម៌​ផង ព្រោះ​ចៅ​ទាំង​២ គ្មាន​កំហុស​ទេ បើ​ខឹង ស្អប់​ប្រពន្ធ គួរ​កុំ​ខឹង​ដល់​កូន​។​

​រីឯ​អ្នកជិតខាង​មួយចំនួន បានឱ្យដឹង​ស្របគ្នា​ថា ពួកគាត់​សែន​អនិច្ចា​ជា​ពន់ពេក ពុំគួរ​ឆាកជីវិត​អ៊ុំ គ​ន្ធា តារា​យេៗ ធ្លាក់ខ្លួន​ដល់​ថ្នាក់​រើស ខ្យង​ខ្ចៅ​លក់​យ៉ាងនេះ​។ ពួកគាត់​តែង​ជួយ​និយាយ​លើកទឹកចិត្ត កុំឱ្យ​អស់សង្ឃឹម​ក្នុង​ជីវិត ព្រោះ​ជីវិត​គឺជា​ការតស៊ូ កង់​ត្រាច កង់​ធ្នង់ មិនត្រូវ​ជាន់ក​គ្នា​ពន្លិចទឹក​នោះទេ​។ ពួកគាត់ សង្ឃឹមថា តារា​ល្បីៗ ស្រករ​ក្រោយនេះ ដែល​កំពុង​រកលុយ​បាន គង់តែ​មើលឃើញ​ដល់ អ៊ុំ គ​ន្ធា ជាមិនខាន ដោយ​មិន​ទុកឱ្យ​នាង​រស់ក្នុង​ជ្រោះ​ទឹកភ្នែក​យ៉ាងនេះ​ទេ ព្រោះថា ការជួយ​គ្នា​ក្នុង​គ្រាក្រ គឺជា​ការជួយ​ដ៏​ឧ​ត្ត​ម​៕​

ប្រភព: អង្គរធំ មេឌា

អតីតមិត្តស្រីរបស់ Justin វិលចូលសិល្បះវិញ ក្រោយពេលលេច វីដេអូនិងរូបស្រាត

ក្រោយ​ពេលដែល​រូបថត​ស្រាត​របស់ Maggie Wu តារា​ចិនតៃវ៉ាន់ ត្រូវបាន​គេ​ល្បី​ពេញ អ៊ី​ន​ធើ​ណែ​ត​ព្រោះ Justin Lee រួចមក​នោះ នាង​បានគេច​មុខ​ពី​អ្នក កាសែត​និង​សាធារណៈជន​ជាង ២ ខែ​តែ​យ៉ាងណា​គេ​ឃើញ នាង Maggie កំពុងតែ​ល្បី​ថា​នឹង​ត្រលប់​មកវិញ ជាមួយនឹង​ខ្សែភាពយន្ត​ថ្មី​ដែល​នឹងមាន​ចំណងជើង​ថា Heaven Show គេ​ទាំងអស់គ្នា​កំពុងតែ​គិតថា​នាង​នឹង​មានមុខ​ក្នុង​សិ​ល្បះ​វិញ ជាមិនខាន​។​

​នាង​ត្រូវបាន​មនុស្ស​ជាច្រើន​បាន​កាន់ជើង​ថា នាង​មិនមែនជា​អ្នក​ខុស​នោះទេ ព្រោះតែ​អំពើ​លាមក​របស់ Justin Lee ទើប​បណ្ដាល អោយ​នាង​ក្លាយជា​ជនរងគ្រោះ ហើយ​ក៏មាន​មនុស្ស​ជាច្រើន​ផងដែរ ដែល​បាន​អំពាវនាវ​សុំអោយ​មនុស្ស​ដទៃ​កុំ​មើលងាយមើលថោក នាង​អី​។​

​តាមរយៈ​ការខិតខំ​របស់​នាង​បានធ្វើអោយ​មាន​មនុស្ស​ជាច្រើន​បានដាក់​ឈ្មោះ​នាង​ថា​ជា StrongWoman, On and Off Screen ដែលជា​នារី​ខ្លាំង​ទាំង​ក្នុង​ការសម្ដែង និង​ក្រៅ​ឆាក​សម្ដែង​ព្រោះ​ទោះជា​មានរឿង​អាក្រក់​យ៉ាងណា​ក៏​នាង​មិន​ព្រម​ចុះចាញ់​ដែរ​។ ខ្សែភាពយន្ត Heaven Show និង​មានការ​ចូលរួម​សម្ដែង​ពី​តារា​ល្បីៗ​ដូចជា Tu Yi តារា​ចិនដីគោក និង​តារា​កូរ៉េ​នាង Han Ji Hye ជាដើម​។​

​តែ​យ៉ាងណា​នាង​ក៏បាន​ប្រាប់​ពី​ជំហរ​របស់​នាង​ដែរ​ថា Justin និង​នាង​ធ្លាប់​ស្រលាញ់គ្នា​ជាហេតុ​នាំអោយ​នាង​នឹងមិន​ប្ដឹង បុរស​ម្នាក់នេះ នោះទេ ទោះបីជា​គេ​ធ្លាប់ធ្វើ​ខុស​ក្ដី តែ​យ៉ាងណា Justin Lee ក៏​កំពុងតែ​ញុំ​ា​បាយ​ក្រហម​ក្នុង​គុក​ទៅហើយ​៕

ស​ក្ខ​ណា​ មិន​យល់ថាដើម្បី​ល្បី​តារា​ត្រូវការ​ដើមទ្រូង​ធំ​ទេ​

ភ្នំពេញ: សារាយ ស​ក្ខ​ណា ដែលជា​អ្នក​បង្ហាញ​ម៉ូត​ដ៏​ល្បី​មួយរូប​បាន​មុខក្រញូវ នៅពេលដែល​គេ​និយាយថា​នាង​មាន​ដើមទ្រូង​តូច​។ ប៉ុន្តែ​នាង​មិនមាន​ចេតនា​ពង្រីក​វា​ឲ្យ​ធំ​តាម​ការរិះគន់​នោះឡើយ​។​

​សារា​យ ស​ក្ខ​ណា ​បាន​និយាយ​ដោយ​ម៉ឺងម៉ាត់​ថា ពេល​នាង​ទៅ​សម្តែង​ គឺ​នាង​គ្មាន​បំណង​ដើម្បី​បង្អួត​ដើមទ្រូង​ឡើយ​។​

​នេះ​ជា​ចំណុច​ពិសេស​មួយ​របស់​នាង​ដែល​ចង់​រក្សា​អ្វីៗ​អោយនៅ​ដូច​ធម្មជាតិ​។ ថ្មីៗ​មកនេះ​មានការ​ខ្សិ​ប​ខ្សៀវ​ក្នុងចំណោម​ប្រុសៗ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅក្រៅ​ប្រទេស​ថា​នាង​ស្អាត ប៉ុន្តែ​ទាស់​ត្រង់​ថា​ដើមទ្រូង​របស់​នាង​មិនសូវ​ជាធំ​លេចធ្លោ​គួរ​ឲ្យ​សិច​ស៊ី​ឡើយ​។ នាង​មិន​រវល់​នឹង​ការ​ខ្សិ​ប​ខ្សៀវ​បៀ​នេះ​ទេ​។​នាង​ចង់​រក្សា​សម្រស់​ធម្មជាតិ​របស់​នា​ង​។​នាង​គិតថា​ភាព​ល្បី​របស់​តារា​មិនមែន​អាស្រ័យ​លើ  “​ដើមទ្រូង​ធំ​” នោះទេ​៕​

ម៉ាក សែនសូនីតា បាត់ឱកាស សម្ដែងរួមក្រុម

សមាជិក​ក្រុម​បង្ហាញ​ម៉ូដ​មួយរូប ស្ថិតនៅក្នុង​ក្រុម​Cambodia-Super-Model​កញ្ញា ម៉ាក សែន​សូ​នី​តា​ត្រូវ​ អង្គុយ​សោកស្តាយ​តែ ម្នាក់ឯង​យ៉ាងខ្លាំង ខណៈដែល​សមាជិក​រួម ក្រុម​ជាមួយគ្នា ជាច្រើន​នាក់ បាន​ដឹក​ដៃ យ៉ាង​សស្រាក់សស្រាំ ដើម្បី​ទៅ​បង្ហាញ Show ក្នុង​កម្មវិធី Cambodia Night នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ដោយឡែក ម៉ាក សែន​សូ​នី​តា បែរជា​អវត្តមាន ក្នុង​កម្មវិធី​ដ៏ ធំ​នេះ​ទៅវិញ​។​

​ម៉ាក សែន​សូ​នី​តា ធ្លាប់​បានទទួល ជោគជ័យ​យ៉ាង​ខ្លាំងក្លា ម្តង​រួចមកហើយ អំឡុង​ពេលដែល តារា​សម្តែង​ស្រស់​សោភា​រូបនេះ ទៅ​សម្តែង​នៅ​ប្រទេស នៅ​អូស្ត្រាលី​កាលពី​ខែកក្កដា កន្លងទៅ ធ្វើ​ឲ្យ​នាង​មានការ​សប្បាយចិត្ត​រីក មុខរីក​មាត់​យ៉ាងខ្លាំង​ទៀតផង ។​

​ប៉ុន្តែ​ដោយឡែក​ថ្មីៗ​នេះ ម៉ាក សែន​សូ​នី​តា ពុំ​សូវ​សប្បាយ​ក្នុង​ចិត្ត​ប៉ុន្មាន​នោះទេ ព្រោះ​ដោយសារតែ តារា​សម្តែង​រាង​តូច​ច្រឡឹង រូបនេះ ត្រូវ​អាក់ខាន​ដំណើរ ទៅ​ចូលរួម​ការសម្តែង Show ជាមួយ​សមាជិក​ក្រុម របស់​នាង​នៅឯ​ប្រទេស​វៀតណាម ដែលជា​កម្មវិធី​ថ្នាក់ ជាតិ​ដ៏ ធំ​មួយ​ជួយ​លើកស្ទួយ វប្បធម៌​ប្រទេស​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​។​

​បើតាម​ប្រភពពី​អ្នកសិល្បៈ​ដូចគ្នា បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល ម៉ាក់ សែន​សូ​នី​តា មិនបាន​ទៅ​ចូលរួម​អបអរ និង​សម្ដែង​ក្នុង​វេទិកា Cambodia Night នៅក្នុង​ទីក្រុង​ហូជីមិញ ព្រោះ​ដោយសារតែ ម៉ាក់ សែន​សូ​នី​តា ជាប់រវល់​ថត​ខ្សែភាពយន្ត ឲ្យ​ផលិតកម្ម​ក្នុងស្រុក និង​ជាប់​កុងត្រា​ធ្វើ ជា​ពិធី​ការិនី​របស់​ស្ថា​នី​ទូរទស្សន៍ប៉ុស្តិ៍​លេខ​ប្រាំ​ផងដែរ ។​

​ថ្វីបើ​នាង​ខកខាន​ឱកាស មិន​បានចេញ​បង្ហាញ សមត្ថភាព​ក្នុង​កម្មវិធី ថ្នាក់ជាតិ​ឯ​ទឹកដី​វៀតណាម យ៉ាងណាក្ដី ក៏ ម៉ាក សែន​សូ​នី​តា ពុំបាន​បង្ហាញ​អារម្មណ៍ សោកស្ដាយ​រហូត​ដេក មិន​លក់​បក់​មិន​ល្ហើយ​នោះដែរ ព្រោះ​នាង​នៅ មានឱកាស​ចេញទៅ សម្ដែង​នៅក្រៅ ប្រទេស ជាច្រើន​ទៀត ហើយ​អាច​កើប​ចំណូល បាន​ច្រើនជាង​នេះ​ទ្វេ​រដង​ទៀតផង​៕

ឌួង ហ្សូ​រី​ដា ឡើង​តុលាការ​

​ពិធី​ការិនី​ជ្រក​ក្រោម​ទ្រនំ​ទូរទស្សន៍​ជាច្រើន និង​ប្រធាន​ក្រុម​ដើរ​ម៉ូដ Cambodia Super Models នាង ឌួង ហ្សូ​រី​ដា នឹងត្រូវ​ឡើង តុលាការ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា នេះ តាម​ការកោះហៅ​របស់​តុលាការ​ក្រោម​ពាក្យបណ្តឹង​របស់​ម្ចាស់​ហាង​ខ្មែរ​ឌី​ហ្សា​ញ​ពីបទ​បរិហាកេរ្តិ៍​។​

​ដើមចម​នៃ​ការ​ប្តឹងផ្តល់​គ្នា​ឡើង​តុលាការ​នេះ ត្រូវបាន​គេ​ដឹងថា កើតឡើង​ដោយសារ​នាង ឌួង ហ្សូ​រី​ដា បាន​សរសេរ​ពាក្យសម្តី​អសុរោះ មួយចំនួន​ទៅលើ​ម្ចាស់​ហាង​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ស្លាក​យីហោ ខ្មែរ​ឌី​ហ្សា​ញ បន្ទាប់ពី​ពិធី​ការិនី​រូបនេះ មិនអាច​អត់ទ្រាំ​នឹង​ទង្វើ​ម្ចាស់ ហាង​រូបនោះ​អូសទាញ​មេជាង​ច្នៃ​ម៉ូដ​ឈ្មោះ វាសនា ដែលជា​មេដំបូល​ក្នុង​ហាង​នាង​ដើម្បី​បើកហាង​ច្នៃ​ម៉ូដ​ខ្លួនឯង​នោះ​។ ពាក្យ អសុរោះ​ទាំងនោះ​ហើយ ដែល​ម្ចាស់​ហាង​ខ្មែរ​ឌី​ហ្សា​ញ​គិតថា​ជាការ​ប្រមាថ ហើយក៏​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​ភ្នំពេញ​ប្តឹង ឌួង ហ្សូ​រី​ដា ពីបទ​បរិហាកេរ្តិ៍​។​

​ប្រភព​: ខ្មែរ​ប៉ុស្តិ៍​

ពិភព​តារា​៖ ហេង ម៉ា​រ៉ា​ឌី ផ្អាក​សិល្បៈ ពង្រឹង​ជំនួញ​

​ភ្នំពេញ​៖តារា​សម្តែងនិង​ជា​ពិធី​ការិនី កញ្ញា ហេង ម៉ា​រ៉ា​ឌីថ្មីៗ​នេះបាន​និយាយ​ឲ្យ​ដឹងថា នាង​នឹង​ផ្អាក​រាល់​ការអញ្ជើញ​ឲ្យ​សម្តែង​នានា​ក្នុង​រយៈពេល​នេះ ពីព្រោះ​នាង​ចង់​ដកឃ្លា​មក​ពង្រឹង​ហាង​សាឡ​ន​របស់​នាង​សិន ខណៈដែល​ពេលនេះ​ហាង​របស់​នាង​កំពុងតែ​ទទួលបាន​ជោគជ័យ​គួរ​ឲ្យ​មោទនៈ​។​

​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ តារា​សម្តែង និង​ជា​ពិធី​ការិនី កញ្ញា ហេង ម៉ា​រ៉ា​ឌី នឹង​ថត​បញ្ចប់​ខ្សែ​រឿង​ភាគ “​ព្យុះ​ស្នេហ៍​សេសា​ន្ត​” ហើយ​។ ក្រោយ​ថត​ចប់​ខ្សែ​រឿងនេះ កញ្ញា ហេង ម៉ា​រ៉ា​ឌី បានប្រកាសថា នឹង​ផ្អាក​ការសម្តែង​មួយរយៈ ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​មើល​ការខុសត្រូវ​ក្នុង​ហាង​សាឡ​ន​របស់​នាង​។ ម៉ា​រ៉ា​ឌី និយាយថា “​មួយរយៈ​ទៀត​នេះ ខ្ញុំ​នឹង​ផ្អាក​រាល់​ការសម្តែង​ជា​បណ្តោះអាសន្ន ហើយ ដោយសារតែ​មិនអាច​បោះបង់​ការងារ​ក្នុង​ហាង​សាឡ​ន​របស់ខ្ញុំ​បាន​នោះទេ ព្រោះថា​ពេលនេះ ហាង​របស់ខ្ញុំ​កំពុងតែ​ទទួលបាន​ការគាំទ្រ និង​មាន​អតិថិជន​ច្រើន​គួរសម​។​

​បើទោះបីជា​ហាង​សាឡ​ន​របស់​នាង​ទើបតែ​បើក​ដំណើរការបាន​ជាង​មួយឆ្នាំ​ក៏ដោយ ប៉ុន្តែ មួយរយៈ​នេះ​ហាក់​មាន​ភ្ញៀវ​ចេញចូល​មិន​ដាច់ ពិសេស​មិត្ត​ភ័ក្តិ​ស​ជា​អ្នកសិល្បៈ ដែល​បាន​នឹង​កំពុងតែ​សស្រាក់សស្រាំ​មកកាន់​ហាង សាឡ​ន​ម៉ា​រ៉ា​ឌី របស់​នាង​។ កញ្ញា ហេង ម៉ា​រ៉ា​ឌី បាន​បន្ត​ឲ្យ​ដឹងថា នៅ​ប្រហែល​មួយ​សប្តាហ៍​ទៀត នាង​នឹង​ថត​បញ្ចប់​ខ្សែ​រឿង​ភាគ “​ព្យុះ​ស្នេហ៍​សេសា​ន្ត​” ហើយ ដែល​ក្នុង​គម្រោង រឿង “​ព្យុះ​ស្នេហ៍​សេសា​ន្ត​” នឹងត្រូវ​ដាក់​បញ្ចាំង​ឲ្យ​ទស្សនា​នៅលើ​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស HDTV ប៉ុន្តែ នៅ​មិនទាន់​ដឹងថា បញ្ចាំង​ក្នុង​ពេលវេលា​ណាមួយ​នោះ​នៅឡើយ​ទេ​។​

​បើទោះបីជា​ឆ្នាំនេះ ហេង ម៉ា​រ៉ា​ឌី មាន​វ័យ​២៩​ឆ្នាំ​ហើយក៏​ដោយ ប៉ុន្តែ មើលទៅ នាង​នៅតែមាន​សម្រស់​ស្រស់ស្អាត​ដដែល​។ មិន​ឲ្យ​ស្រស់ស្អាត​យ៉ាងម៉េច បើ​នាង​ជា​ម្ចាស់​ហាង​សាឡ​ន​មួយ​ទៅហើយ ដូច្នេះ ប្រហែលជា​មិនអាច​ធ្វេសប្រហែស​បានឡើយ​បញ្ហា​សម្រស់​នេះ រីឯ​អាយុ​កាលដែល​ចេះតែ​វិ​វ​ឌ្ឍ​ទៅមុខ​នោះ វា​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ​។ ទាក់ទិន​នឹង​រឿង​បេះដូង​វិញ ម៉ា​រ៉ា​ឌី បាន​បង្ហើប​ប្រាប់ថា នៅ​មិនទាន់​គិតគូ​ទេ ប្រហែលជា​មួយឆ្នាំ​ទៀត ប៉ុន្តែ បើ​គូព្រេង​មកដល់ នោះ​មិនអាច​គេច​បានទេ​៕​

ដកស្រង់ពីថ្មីៗ

សុខ ពិសី ចេញបកស្រាយខណៈ​ក្បាលពោះធំចម្លែក

ភ្នំពេញៈ តារាចម្រៀង សុខ-ពិសី បាន​សម្ងំ​រស់នៅ​យ៉ាង​ស្ងប់ស្ងាត់​អស់​រយៈពេល​ជាច្រើន​ខែ​ ដោយ​មិន​រវល់ ខ្វល់​នឹង​ការចុះផ្សាយ​របស់​សារព័ត៌មាន​ណាមួយ​ឡើយ តែ​ក្រោយពី​ភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា «​សុខ ពិសី កំពុងមាន​ផ្ទៃពោះ​៤​ខែ​?» ស្រាប់តែ​តារា​រូបនេះ​ចេញមុខ​មក​បកស្រាយ​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​តាម រយៈ​វីដេអូ​ឃ្លី​ប ដោយ​នាង​បាន​បដិសេធថា នាង​មិនមាន​ផ្ទៃពោះ​ដូច​ការលើកឡើង​នោះឡើយ​។​

​ប៉ុន្តែ​ទោះបីជា មាន ការបកស្រាយ​បែប​នោះ​ក្តី ក៏​ប្រិយមិត្ត​ទស្សនិកជន​មិនទាន់​ជឿជាក់​១០០​ភាគរយ​នៅឡើយ ដោយហេតុថា វីដេអូ​ឃ្លី​ប​របស់​សុខ ពិសី បានបង្ហាញ​យ៉ាងច្បាស់​ថា ពោះ​របស់​នាង​មាន​លក្ខណៈ​ធំ​ចម្លែក​ជាង​សព្វដង ដែល​ធម្មតា​ពោះ​របស់​នាង​តូច​ស្វិត​នោះ​។​

​ក្នុង​ឈុត​រ៉ូ​ប​ពណ៌​ត្រួយ ចេក ខ្ចី​បែប​អ្នកមាន​ផ្ទៃពោះ សុខ ពិសី បាន​និយាយ​នៅក្នុង​វីដេអូ​ខ្លី​ប​ដែល​អះអាង​កំពុង​ស្ថិតនៅ​ប្រទេស សិង្ហ​បុរី​ថា​៖«​ជម្រាបសួរ​បងៗ​សារព័ត៌មាន ក៏ដូចជា​ទស្សនិកជន​ទាំងអស់ ដែល​តែងតែ​គាំទ្រ​រូបនាង​ខ្ញុំ សុខ ពិសី ... ថ្ងៃនេះ​ខ្ញុំ​ចង់បង្ហាញ​ពី​ការពិត ខ្ញុំ​អត់​ចង់​ឲ្យ​ទស្សនិកជន ក៏ដូចជា​បងៗ​សារព័ត៌មាន​មួយចំនួន មានការ​យល់ច្រឡំ​មកលើ​រូបនាង​ខ្ញុំ​ទេ​... តាមពិតទៅ​ខ្ញុំ​បានទទួល​ដំណឹង​ថា មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ គាត់​បាន​ចុះ​ថា នាង​ខ្ញុំ​មាន​ផ្ទៃពោះ​...»​។​

​ដោយ​លើកដៃ​ទាំងពីរ អង្អែល​ក្បាលពោះ សុខ ពិសី បាន​សង្កត់ធ្ងន់ថា​៖«... គឺ​នាង​ខ្ញុំ​ចង់​បញ្ជាក់ថា នាង​ខ្ញុំ​អត់​មាន​ផ្ទៃពោះ​អី​ទេ​...​ដូច​ឃើញ​ហើយ​»​។​

​តារាចម្រៀង​របស់ ផលិតកម្ម​សាន់​ដេ​រូបនេះ​បាន​បន្តថា​៖«​នាង​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ពេលដែល​ឮ​ព័ត៌មាន​នេះ ហើយ​សូម​ជម្រាប​ឲ្យ​ច្បាស់ៗ​ថា នាង​ខ្ញុំ​ពុំមាន​ផ្ទៃពោះ​ដូចជា​ការយល់ច្រឡំ​នោះទេ ហើយ​សង្ឃឹមថា​ចាប់ពីពេលនេះ​តទៅ បងប្អូន​សារព័ត៌មាន ក៏ដូចជា​ទស្សនិកជន​ដែល​គាំទ្រ​ខ្ញុំ​ទាំងអស់ ឈប់​ភាន់ច្រឡំ ព្រោះថា​...​អឺ​..​នេះ​គឺជា​រឿង​មួយ​ប៉ះពាល់​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​នាង​ខ្ញុំ​ខ្លាំងណាស់​។ បើសិនជា​នាង​ខ្ញុំ បាន​ធ្លាប់ធ្វើ​អ្វី​ខុស ចំពោះ​ទស្សនិកជន ឬ​ប៉ះពាល់​ដល់​ទស្សនិកជន គឺ​មិនជា​បញ្ហា​ទេ តែ​នាង​ខ្ញុំ​ពុំ​ធ្លាប់ អ៊ីចឹង នាង​ខ្ញុំ​អត់​អាច​នៅ​ស្ងៀម​បានទេ នាង​ខ្ញុំ​ត្រូវតែ​ចេញមុខ​មក​បកស្រាយ​។ ជាពិសេស​ខ្ញុំ​មិន​ចង់​ឲ្យ​បងប្អូន មានការ​យល់ច្រឡំ​...»​។​

​ក្នុង ទឹក មុខ​មិន​សប្បាយចិត្ត តារាចម្រៀង​ដែល​អះអាងថា​ខ្លួន​កំពុង​ស្ថិតនៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​រៀន​វិជ្ជា​កែ​សម្ផស្ស​រូបនេះ​បាន​និយាយថា​៖«​នាង​ខ្ញុំ​មិនមាន ផ្ទៃពោះ ជាពិសេស​ក៏​មិនបាន​មាន​អ្នកណា​ចិញ្ចឹម ផ្គត់ផ្គង់ ឬមួយ​ក៏​គូ​កំណាន់​ដែរ គឺ​អត់​ទាន់​មាន​គូស្នេហ៍​អី​ទេ​...​អ៊ីចឹង​សង្ឃឹមថា ទស្សនិកជន​ឈប់​យល់ច្រឡំ​...​ហើយ​ខ្ញុំ​មក​ប្រទេស​សាំង​ហ្គា​ពួរ​នេះ គឺ​នាង​ខ្ញុំ​មក​រៀន​ជំនាញ សម្រាប់​អនាគត​របស់ខ្ញុំ ...​មិនមែន​ខ្ញុំ​ចោល​ការងារ​សិល្បៈ​ទេ ខ្ញុំ​នៅតែ​បន្ត​អ៊ីចឹង​...​ប៉ុន្តែ​ខ្ញុំ​ចង់​មាន​ជំនាញ​មួយ​សម្រាប់​អ​នា គ​ត​..​។ ម្យ៉ាងទៀត គឺ​នាង​ខ្ញុំ​គិតថា សិល្បៈ​មិនអាច​ស្ថិតស្ថេរ​ទេ​...​សិល្បៈ​គឺជា​ការងារ​មួយ​ដែល​នាង​ខ្ញុំ ស្រឡាញ់ ខ្ញុំ​មិន​បោះបង់ចោល​ទេ នាង​ខ្ញុំ​នៅតែ​បន្ត គ្រាន់​ថា​នាង​ខ្ញុំ​ចង់​មានមុខ​ជំនាញ​ផង និង​បម្រើ​អារម្មណ៍​ទស្សនិកជន​ផង ...»​។​

​ជា​ចុងក្រោយ សុខ ពិសី បាន​និយាយថា​៖«​អ៊ីចឹង សង្ឃឹមថា ចាប់ពីពេលនេះ​តទៅ ពុក​ម៉ែ បងប្អូន និង​អ្នកគាំទ្រ​ទាំងអស់ ពិសេស​មិត្តៗ​យុវវ័យ​ដែល​គាំទ្រ​នាង​ខ្ញុំ នៅក្នុង​ហ្វេ​ស​ប៊ុ​ក ដែលជា Fun Club របស់​នាង​ខ្ញុំ​ផ្ទាល់ ត្រូវតែ​ជឿជាក់​លើ​រូបនាង​ខ្ញុំ ហើយ​ចាប់ពី​បានឃើញ​វីដេអូ​ឃ្លី​ប​នេះហើយ អ្នក​ទាំងអស់គ្នា​នឹង​ជឿជាក់ និង​ឈប់​សង្ស័យ ជាពិសេស​ឈប់​យល់ច្រឡំ​ព័ត៌មាន​....​ផ្ដេសផ្ដាស​នេះ​តទៅទៀត​...​អរគុណ​...»​។​

​មតិយោបល់​ទស្សនិកជន​
​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ថា សុខ ពិសី មាន​ផ្ទៃពោះ​៤​ខែ នាង​ក៏​ចេញមុខ​មក​បកស្រាយ​ភ្លាមៗ​នោះដែរ ប៉ុន្តែ​ទំនង​ការបកស្រាយ​របស់​នាង​កាន់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​មាន មន្ទិល​ខ្លាំង​ទៅវិញ នៅពេល​គ្រប់គ្នា​បានឃើញ​វីដេអូ​ឃ្លី​ប​នាង​បង្ហាញថា ពោះ​របស់​នាង​មាន​លក្ខណៈ​ធំ​ប្លែក​ខុសពី​ធម្មតា​ដូច​អ្នកមាន​ផ្ទៃពោះ នោះ​។​

​នៅពេល​បានឃើញ​វីដេអូ​នោះ ទស្សនិកជន​មួយចំនួន​បាន​បញ្ចេញយោបល់​ថា នោះ​គ្រាន់តែ​ជាការ​បកស្រាយ​ដើម្បី​បិទបាំង​រឿង​ពិតតែ​ប៉ុណ្ណោះ​។ ភ្នំពេញ ប៉ុស្តិ៍ សូម​លើកយក​ការចូលរួម​មតិយោបល់​មួយចំនួន​របស់​ទស្សនិកជន​នៅលើ ប្រព័ន្ធ​វិ​ប​សាយ​មួយចំនួន​មក​បង្ហាញ​ដូចខាងក្រោម បន្ទាប់ពី​ឃើញ​វីដេអូ​បកស្រាយ​របស់ សុខ ពិសី​។​

១. ប៉ុន្តែ​មើលទៅ​ទំហំ​ពោះ​ដូចជា​ធំ​តើ ប្រហែលជា​ស្លៀក​រ៉ូ​ប​បិទបាំង​ហើយ​។​

២. អត់​ឆ្ងល់​ទេ ហេតុ​អី​នាង​ស្លៀក​រ៉ូ​ប​? ហេតុ​អី​គេ​ថត​នាង​តែ​ពាក់កណ្តាល​? តារា​ខ្មែរ​យ៉ាប់​ណាស់​យក​សិល្បៈ​ជា​កម្មសិទ្ធិ​។ មិនដែល​ល្បី​សុខៗ​ទៅ​រៀន​កែ​សម្ផស្ស​?

៣. រឿង​មាន​ផ្ទៃពោះ​អាច​មិន​ជឿ​បាន តែ​រឿង​គ្មាន​អ្នក​ឧបត្ថម្ភ​ដូចជា​ពិបាក​នឹង​ជឿ​ណាស់​ចំពោះ​តារា​ស្រុក​ខ្មែរ​។​

៤. ចេញមុខ​មក​បកស្រាយ​ហើយ រឹតតែ​ធ្វើ​ឲ្យ​សង្ស័យ ព្រោះ​មើលទៅ​ឃើញ​ពោះ​រាង​ធំ ម៉េច​ទេ​??? សុំទោស ពិសី តាមពិត​ខ្ញុំ​ចូលចិត្ត​នាង តែ​គ្រាន់តែ​សុំ comment តាម​អ្វីដែល​បាន​មើលឃើញ​។​

៥. រូប​កាលពីមុន​ហើយ​និង​វីដេអូ​នេះ​ខុសគ្នា​ដាច់​!​ពិបាក​ជឿ​ដែរ​តារា សម័យនេះ​! ៤​ខែ ពោះ​មិនសូវ​ធំ​អី​ប៉ុន្មាន​...​ពាក់​រ៉ូ​បរលុង​បន្ដិច​មើល​អត់​ដឹង​បាត់ ! កុហក​អ្នកណា​បាន កុហក​ចំ​អ្នកមាន​ផ្ទៃពោះ​ដែរ ដូច​ពិបាក​តិច​ហើយ​។​

៦. ខ្ញុំ​ក៏ដូចជា​មិន​ចង់​ជឿ​ដែរ​ថា នាង​មិនមាន​ផ្ទៃពោះ​នោះ​ព្រោះ នាង​ព្យាយាម​ពាក់​រ៉ូ​ប​បិទបាំង ហើយ​ពោះធំ​ជាង​ធម្មតា​ទៀតផង ។ ម្យ៉ាងវិញទៀត​បើ​ចង់​បកស្រាយ​ថា អត់​មាន​ផ្ទៃពោះ​ហេតុ​អី​ចាំបាច់​ពាក់​រ៉ូ​ប​ធ្វើ​អី​ទៅ​? ម៉េច​មិន​ស្លៀកខោ ឬ​អាវយឺត​ដូច​កាលពីមុន​ទៅ​? ដល់ពេល​អ៊ីចឹង​ដូច​ចង់​ឆ្ងល់​ដែរ ។​

៧. កុំ​ចេះតែ​ថា សុខ ពិសី ជិត​មកវិញហើយ ពេល​គាត់​សម្រាលកូន​រួច គាត់​មកវិញហើយ​ណា​៕ សេត គឹម​សឿន (​ភ្នំពេញ​ប៉ុស្តិ៍​)​

ស្រី​ម៉ុ​ច បញ្ចេញ​រូប​ស្រើបស្រាល​ផ្អើល Facebook

​តារា​សម្ដែង​ធ្លាប់​ជាប់​ឈ្មោះ​ខាង​ស៊ិ​ច​ស៊ីដាច់​គេ នាង​ស្រី​ម៉ុ​ច កំពុង​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​កាន់តែខ្លាំង តាមរយៈ​ការ​សម្ញែង រូបភាព​ស្រើប ស្រាល​ជាច្រើន​សន្លឹក នៅលើ​ប្រព័ន្ធ Facebook​។ ទោះយ៉ាងណា នេះ​មិនមែនជា​រឿង​ថ្មី​នោះទេ គឺ​គ្រាន់តែ​ម្នាក់ៗ ទើបតែ​ចាប់អារម្មណ៍ ក្រោយ ពេល​រូប ថត​ថ្មីៗ​របស់​នាង​ត្រូវ​បានដាក់​បង្ហោះ បន្ថែម​ពីលើ​រូបថត បែប អាសអាភាស​ដែលមាន​ស្រាប់​ប៉ុណ្ណោះ​។​

​អ្នក​និយម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាច្រើន លើកឡើងថា បើ​ទោះ ជា​ស្រី​ម៉ុ​ច មាន​ស្វាមី​កូរ៉េ និង​មានកូន​ដល់​ទៅ​៣​នាក់ ទៅហើយ តែ​មើលទៅ នាង​នៅតែ​ស្រស់ស្អាត ហើយ​បើ​និយាយ​ពី​ការលេង​ខ្លួន​បែប​ស៊ិ​ច​ស៊ី​វិញ គឺ​ពិបាក​ឲ្យ​អ្នកជំនាន់ក្រោយ​បោក​ផ្ដួល​បាន​ណាស់​។ អញ្ចឹង​ហើយ ទើប​ស្ទីល ស្រើបស្រាល​ចុងក្រោយ​របស់​នាង​នៅតែមាន​ឥទ្ធិពល​ធ្វើ​ឲ្យ​យុវវ័យ​ក​ន្ទ្រា​ក់​អារម្មណ៍ ដោយ​ពួក​អ្នក​និយម​លេង​Facebook ទាំង នោះ បាន​ទាំង Comment នៅលើ​រូបថត​របស់​នាង និង​ចែករំលែក​រូបភាព​ទាំងនោះ ទៅ​ឲ្យ​គ្នា​ពីមួយ​ទៅមួយ​យ៉ាង​ចម្លែក នា​ប៉ុន្មាន​ថ្ងៃនេះ ទៀតផង​។ នាង​ស្រី​ម៉ុ​ច មិនអាច​សុំ​ការបញ្ជាក់​បានទេ ជុំវិញ​មូលហេតុ​ដែល​នាង​បន្ត​បង្ហោះ​រូបភាព ស្រើបស្រាល​មិន​សម​ភ្នែក​ទាំងនេះ​ជា សាធារណៈ​។ ប៉ុន្តែ​យោងតាម​ការបញ្ជាក់ ក្នុងជំនួប​មួយ​ដោយផ្ទាល់​កាលពីពេល​ថ្មីៗ នាង​អះអាងថា នាង​ជា​បុគ្គល​ចូលចិត្ត​ថតរូប​ប្លែកៗ ហើយដោយ​សារ​នាង​គ្មាន​គម្រោង​វិល​ចូល​សិល្បៈ​វិញ​ផង ទើប​នាង​មិន​ភ័យ​រឿង​មាន​គេ​រិះគន់ ព្រោះតែ​ការដាក់ បង្ហោះ​រូបថត​មិន​សម ភ្នែក​ទាំងនោះ​។ នាង​បញ្ជាក់​នៅលើ Facebook របស់ខ្លួន​ដែរ​ថា នាង​នឹង​បង្ហោះ​រូបថត​ដែល​ទើបនឹង​ថត​បាន​ថ្មីៗ​ប្លែកៗ បន្ថែមទៀត  ដោយ​ការបញ្ចេញ​រូបថត ដែល​គ្រប់ៗ​គ្នា​ទើបតែ​មើលឃើញ​នេះ គឺ​មិនមែនជា​ស្ទីល​ចុងក្រោយ​របស់​នាង​នោះឡើយ​។ ចាំមើល​តើ ស្រី​ម៉ុ​ច នឹង​បញ្ចេញ រូបថត​បែប​ស្រើបស្រាល​ប៉ុណ្ណា​ទៀត បើ​គ្រាន់តែ​ប៉ុណ្ណឹង​ក៏មាន​អ្នក​អ្នកខ្លះ ភ្លឹក​ចង់​ជ្រុះ​គ្រាប់ភ្នែក​ម្ដងៗ​ទៅហើយនោះ​។  ទោះ យ៉ាងណា ប្រហែលជា​អតីត​តារា​រូបនេះ មិន​ខ្លាច​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​វប្បធម៌ និង​ក្រសួង​កិច្ចការនារី​នោះទេ ដោយសារតែ​នាង ធ្លាប់​អះអាងថា ឈប់​ប្រឡូក​ក្នុង​សិល្បៈ ប៉ុន្តែ​នាង​ក៏​រង​ការរិះគន់​ផងដែរ នៅពេល​នាង​ស្រាប់តែ​បន្ត​បង្ហោះ​រូបថត​អាសអាភាស​របស់ខ្លួន ដែល​ហាក់ដូចជា​នាង​ចង់​ល្បី ព្រោះ​រឿងអាស្រូវ​មិន​អស់​មិន​ហើយ​នោះ​។​

​ខាងក្រោម​នេះ ជា​រូបភាព​ស៊ិ​ច​ស៊ី ដែល​តារា​ជាប់​រហស្សនាម​ថា​ជីដូន​កាកី​នាង​ស្រី​ម៉ុ​ច បានដាក់​បង្ហាញ​នៅលើ​Facebook ខណៈដែល​រូប ភាព​ទាំងនេះ កំពុង​ធ្វើ​ឲ្យ​រំជួល​ពេញ​បណ្ដាញ​Facebook ពិសេស​ក្នុង​ចង្កោម​យុវជន នា​ប៉ុន្មាន​ថ្ងៃនេះ​៖​


នាយ​កុយ​ : ខ្ញុំអត់មានពាក់ព័ន្ធស្នេហា​ប្រិមប្រិយទេ!​

ភ្នំពេញ: ការខ្សឹបខ្សៀវ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា​ នាយ​កុយ​កំពុងតែ​លួចលាក់​ស្នេហ៍​ជាមួយ​នាង​ប្រិមប្រិយ ​កំពុង​បង្ក​ការចាប់អារម្មណ៍​ពី​មហាជន​។​

​ការនិយាយ​តៗ​គ្នា​ នៅ​ភោជនីយដ្ឋាន​មួយ​ដែល​នាយ​កុយ​ទៅ​សម្ដែង​កំប្លែង​ប្រចាំ​សប្ដាហ៍​នោះ​ថា នាយ​កុយ​កំពុង​លួចលាក់​ស្នេហា​ជាមួយ​នាង​ប្រិមប្រិយ​ដែលជា​កូនក្រុម​ខ្លួន​នោះ​មាន​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ​។ ពាក្យ​លេចឮ​នោះ​ថានាង​ប្រិមប្រិយ​ព្រម​ទទួល​ស្នេហ៍​ពី​នាយ​កុយ គឺ​ជា​ថ្នូរ​នឹង​ការដែល​នាយ​កុយ​បាន​ជួយ​ដោះលែង​បងប្រុស​នាង​ឲ្យ​រួច​ពី​ទោស​នៃ​ការចោទប្រកាន់​...​និង​ដោយសារ​គេ​ឃើញ​អ្នក​ទាំងពីរ​បណ្ដើរគ្នា​ទៅ​ចូលរួម​អាពាហ៍ពិពាហ៍ ព្រមទាំង​ឈរ​ឲ្យ​អ្នកកាសែត​ថតរូប​ទៀតផង​។ នេះ​បើតាម​ទស្សនាវដ្ដី​អង្គរធំ ចេញ​ថ្ងៃ​១៣-១៩​សីហា​២០១២​។​

​ទស្សនាវដ្ដី​រាយការណ៍​ទៀតថា ពេល​អ្នកយកព័ត៌មាន​ទាក់ទង​ទៅ​តារា​កំប្លែង​នាយ​កុយ​និង​នាង​ប្រិមប្រិយ​ ដើម្បី​សុំ​ការបំភ្លឺ​រឿងនេះ អ្នក​ទាំងពីរ​បាន​សម្ដែង​ការភ្ញាក់ផ្អើល និង​បាន​បដិសេធ​ពាក្យលេចឮបែបនេះ។​

​ម៉ាក សុគន្ធ​ស្រី​និ​ច ហៅ​ប្រិមប្រិយ បាន​និយាយថា " ខ្ញុំ​និង​ប៉ា​(​នាយ​កុយ​)​ហ្នឹង អត់​មានអី​ជាមួយគ្នា​ទេ​។ ខ្ញុំ​ជាមួយ​ប៉ា​កុយ​គ្មាន​រឿង​អ៊ីចឹង​ឯណា​?...​គេ​ចេះតែ​និយាយ​ហើយ​"​។​

​ចំណែក​តារា​កំប្លែង​ល្បីឈ្មោះ លោក​ជួង ជី ហៅនាយ​កុយ បាន​និយាយថា " អត់​ទេ​! កុំ​និយាយ​អ៊ីចឹង ប្រិមប្រិយ​ជា​កូនចៅ​ខ្ញុំ ហើយ​ទៅ​មាន​ទាក់ទង​ស្នេហា​ម៉េច​ទៅ​? តាមពិត​ខ្ញុំ​អត់​ដឹងអី​ផង ម៉េច​គេ​ទៅ​និយាយ​អី​ផ្ដេសផ្ដាស​អ៊ីចឹង​? ខ្ញុំ​អត់​មាន​ពាក់ព័ន្ធ​ស្នេហា​អី​ទេ​!...''​។​

​គួរ​រម្លឹក មុននេះ​ក៏មាន​ដំណឹងចចាមអារ៉ាម​ពី​តារា​កំប្លែង​ល្បីឈ្មោះ លោក​អ៊ូ ប៊ុណ្ណា​រ៉ាត់ ហៅ​នាយ​ក្រឹម ថា​មាន​ស្នេហា​លួចលាក់​ជាមួយ​កូនក្រុម​ខ្លួន គឺ​នាង​ព្រលិត តែ​អ្នក​ទាំងពីរ​ក៏បាន​បដិសេធ​ដូច​នាយ​កុយ និង​នាង​ប្រិមប្រិយ​ដែរ​៕

Play Now