Wang Mian ជាតារាសម្ដែងសិចស៊ីដែលទើបដុះពន្លកថ្មីនៅចិន។ ទន្ទឹមនឹងការចង់បានកេរ្តិ៍ឈ្មោះឲ្យសាយភាយក្នុងរង្វង់សិល្បៈនោះ តារាស្រីវ័យក្មេងរូបនេះក៏ចាប់ចិត្តនឹងកីឡាខ្លាំងណាស់ដែរ ដោយកន្លងទៅ Wang បានផ្ដេកផ្ដួលកាច់រាងចំហល្វែងលើក្រោម រួមនឹងបាល់ទាត់នៅមុខ កាមេរ៉ា ដើម្បីផ្ដិតយករូបភាពដ៏ស្រើបស្រាលរបស់នាងទុកគ្រាន់ជប់លៀងភ្នែកទស្សនិកជន ស្វាគមន៍ព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក២០១៤នៅ ប្រេស៊ីល។
Wang Mian ដែលមានកំណើតនៅតំបន់ Mainland ប្រទេសចិននិយាយថា នាងចូលចិត្តកីឡា ពិសេសគឺជិះសេះ។ នាងថាមិនធ្លាប់ថតរូបលេចលើខើចក្រោមស្ទិលកីឡាបែបនេះទេ តែនាងមានអារម្មណ៍ស្រស់ស្រាយ សម្រាប់ការថតរូបអបអរ World Cup ជាលើកដំបូងមួយនេះ។ តាមការដកស្រង់សម្ដីចេញពី Chinabuzz តារាចាយភាពស្រើបស្រាលបន្ថែមថា នាងមិនខ្លាចនឹងបង្អួតរាងកាយដ៏ស្រឡូនផូរផង់ គួរឲ្យឈ្លក់វង្វេងរបស់នាងនោះទេ គឺនាងត្រូវការបង្ហាញសម្រស់ និង មន្តស្នេហ៍របៀបស្រីអាស៊ីបែបនេះ ឲ្យមនុស្សគ្រប់គ្នាលង់វង្វេង។
“ខ្ញុំពេញចិត្តនឹងការច្របាច់បញ្ចូលគ្នារវាងកីឡានិងការកម្សាន្តបែបនេះ។ ខ្ញុំគិតថារូបថតទាំងនេះវាសមល្មមនឹង ក្លាយជាគ្រឿងទេសសម្រាប់បន្ថែមរសជាតិ និង ជប់លៀងភ្នែកដល់អ្នកគ្រប់គ្នា“។ នាង Wang និយាយលែបខាយបន្ថែមយ៉ាងដូច្នេះ។






