Play Now

ស្រា​​ក្រ​ហម​​មួយ​​​កែវ​​​អាច ​​​ជួយ​​​ទ​ប់​​ស្កាត់​​​ការ​​​ឡើង​​​ទម្ងន់​


ប្រ​សិន​ជា​អស់​លោក​អ្នក​ ចង់​ចៀស​វាង​ការ​ឡើង​ទម្ងន់​ វា​​ជា​​ពេល​​ដែល​លោក​អ្នក​ គួរតែ​ចាប់​ផ្តើម​ជា​មួយ​​ស្រា​​ក្រ​ហម​​ហើយ​​។ អ្ន​ក​​ជំ​នាញ​​អា​មេរិ​ក​បាន​​រក​​ឃើញ ​​ថាសមាស​​​ធាតុ​​មួ​យ​ប្រ​ភេទ​​នៅ​​ក្នុង​​ស្រា​​ក្រ​ហម​​ ដែល​​មាន​​ឈ្មោះ​​ថា​piceatannol​ អាច​​ជួយ​គ្រប់​គ្រង​​​ការ​ឡើង​​ទម្ងន់​​​​បាន​។​​


ក្រុម​​អ្នក​​ជំ​នាញ​​បាន​ឱ្យ​​ដឹង​​ថា​សារ​​​ធាតុ​​ នេះ​​អាច​​ជួយ​​​ពន្យា​​រ​ការ​​​ចាប់​​កំណើត ​​របស់​​កោ​សិកា​​ខ្លាញ់​ថ្មីៗ​​ និង​​ទប់​​ស្កាត់​​កោ​សិកា​​ទាំង​​នេះ​​មិន​​ឱ្យ​​លូត​​លាស់​​​បាន​​​។បន្ថែម​​ពី​​លើ​​នេះ​​ទៀតសារ​​ធាតុ​​នេះ​​ក៏​​អាច​​ជួយ​​ការ​ពារ​​រាង​​កាយ​​ពី​​ជំ​ងឺ​​បេះ​​ដូង​​និង​​ម​ហា​​រីក​​បាន​​ផង​ដែរ​។​អ្នក​​ដឹក​​នាំ​​ការ​​ស្រាវ​​ជ្រាវ​​ វេជ្ជ​បណ្ឌិត​ DrKee-Hong Kimបាន​បញ្ជាក់​​ថា​​នៅ​​ក្នុង​​ពេល​​វត្ត​​មាន​​នៃ​​សារ​​ធាតុ​​piceatannol​អ្នក​​​អាច​​មើល​ឃើញ​នូវ​ការ​ពន្យា​​រឬ​​ការ​​ហាម​​ឃាត់​​ទាំង​​ស្រុង​​លើ​​កោ​សិកា​​ខ្លាញ់​​ថ្មី។ Piceatannol​បាន​​កែ​​ប្រែ​​ពេល​​វេលា​​នៃ​​ Gene expression gene functions(មុខ​ងារ​សែន​)​និ​ង insulin action​(សកម្ម​ភាព​អាំង​ស៊ុយ​លីន​)​អំ​​ឡុង​ពេលដែល​adipogenesis(​កោ​សិកា​ខ្លាញ់​ថ្មី​​ក្លាយ​ទៅ​ជា​កោ​សិកា​ខ្លាញ​ពេញ​វ័យ​)។​លោក​​វេជ្ជ​បណ្ឌិត​បាន​បន្ថែមទៀត​ថា​ឥឡូវ​នេះ​យើង​កំ​ពុង​តែ​ធ្វើ​តេស្ត​នូវ​​​ការ​រក​ឃើញ​របស់​យើង​ដោយ​ប្រើ​ប្រាស់​ភាព​ធាត់​លើសទម្ងន់​យក​គំរូ​តាម​សត្វ​ដើម្បី​ឱ្យ​ដឹង​ថាតើ​វា​មាន​​ប្រ​សិទ្ធភាព​ដូច​គ្នា​ដែរឬ​យ៉ាង​ណា​។​យើង​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ការ​ងារ​បន្ត​ទៀត​ដើម្បី​​កែ​លំ​អរ​​ភាព​អាច​រលាយ​បាន​របស់​សារ​ធាតុ​Piceatannol​​ បង្កើត​បាន​នូវ​ប្រ​សិទ្ធ​ភាព​ជី​វសាស្ត្រ​មួយ​៕



សូមជួយផ្តល់មតិ និងចែករំលែក

Play Now