Play Now

សារៈ​សំ​ខាន់​នៃ​ប្រូតេអ៊ីន

តើអាហារ​ប្រភេទណា​ដែល​ សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន ច្រើន​ជាងគេ? អាហារ​ដែល​មាន​ផ្ទុក​នូវ​ប្រូតេអ៊ីន ​ច្រើន​ជាង​គេ​នោះ​មាន​ដូច​ជា​ សាច់​មាន់ សាច់​ទា សាច់​គោ សាច់​ក្ងាន សាច់​ត្រី​ ស៊ុត សណ្តែក សណ្តែក​សៀង​ និង​បន្លែគ្រប់​ប្រភេទ។ តើ​ជាតិ​ប្រូតេអ៊ីន​នេះ​អាច​ជួយ​អ្វី​ខ្លះ​ដល់​សុខ​ភាព​របស់​អ្នក? ផលប្រយោជន៍​របស់​ប្រូតេអ៊ីនចំ​ពោះ​សុខភាព​ក៏​ដូច​ជា​រាង​កាយរបស់​អ្នក។ តាម​ការ​ពិត​ប្រូតេអ៊ីន​ជា​សារ​ធាតុម្យ៉ាង​ដែល​អាច​ជួយអ្នកឱ្យមាន​ការ​លូត​លាស់​ស្រប​តាម​អាយុ​កាល​និង​អាច​មាន​តួនាទី​ចូល​ទៅ​បំ​ប៉ន​ដល់​រាង​កាយ​របស់​អ្នក​បាន​យ៉ាង​ល្អ។ សូម​កុំ​ភ្លេច​បរិភោគ​មុខ​ម្ហូប​ណា​ដែល​​សម្បូរ​ជាតិ​ប្រូតេអ៊ីន​សម្រាប់​រាង​កាយ និង​សុខភាព​របស់​អ្នកទាំង​អស់​គ្នា។

សូមជួយផ្តល់មតិ និងចែករំលែក

Play Now