ស្រ្តីមេម៉ាយវ័៧ ៣៥ ឆ្នាំ ដេលមានកូនដល់ទៅ ១៤ នាក់ ពិសេសមានកូនភ្លោះកើតម្តង ៨ នាក់ បច្ចុប្បន្នរស់នៅកាលីហ្វ័រញ៉ា អាមេរិក បានយល់ព្រមសំដែងរឿងអាសអាភាស ថ្នូរជាប្រាក់ ៦០០.០០ ផោនអង់គ្លេស ដើម្បីយកមកសងបំណុល ។
នាង Nadya Suleman ពុំមានសមត្ថភាព ដើម្បីទូរទាត់បំណុល ក៏ដូចជាជីវភាពកូនៗ កំពុងរស់នៅក្នុងស្ថានភាពអត់ឃ្លាន ស្រក្សត់... បានបង្ខំចិត្តធ្វើបែបនេះ ។
គួររំលឹកឡើងវិញថា នៅខែមករា ២០០៩ Nadya បានក្លាយជាមាតាដំបូងលើពិភពលោក ដែលកើតម្តងកូនដល់ទៅ ៨ នាក់ ហើយសុទ្ធសឹងមានសុខភាពមាំមួនល្អ ។ មុននោះ នាងមានកូនដល់ទៅ ៦ នាក់ រួចមកហើយ ដែលមានអាយុពី ៣ ទៅ ៧ ឆ្នាំ (ក្នុងនោះមានកូនភ្លោះ ១ គូ ផងដែរ) ។ កូនទាំង ១៤ នាក់ របស់នាង សុទ្ធសឹងបង្កើតដោយវិធីបន្សាំគភ៌ ដោយយកមេជីវិតរបស់មិត្តភ័ក្តិនាងបរិច្ឆេក ។ បន្ទាប់ពីកើតកូនរួច ជីវភាពរបស់នាងកាន់តែដុនដាប ។
នៅឆ្នាំ២០១០ ក្រុមហ៊ុនកំសាន្តរបស់អាមេរិក១ បានសំណូមពរឲ្យនាងថតភាពយន្ត Sex រយៈពេល ១ម៉ោង ដោយឲ្យតម្លៃ ៥០០.០០០ ដុល្លារ ។ តេនាងបានបដិសេធ ដោយគ្រាន់តែថតរូបស្លៀក Bikini ឲ្យទស្សនាវដ្តី Star ព្រោះនាងទើបសំរាលកូនបានមិនដល់ ១ឆ្នាំ ផង ។ គួរកត់សំគាល់ថា ក្រោយពេលសំរាលកូន នាងបានចុះទម្ងន់ដោយឯកឯង ពី១២២ គីឡូមក្រាម មកសល់តែ ៥៤ គីឡូក្រាម ធ្វើឲ្យនាងមានរាង Sexy ។
ដើមឆ្នាំ២០១២ Nadya Suleman ធ្លាប់បានថតរូបស្រាតលើទស្សនាវដ្តី ដើម្បីយកកម្រៃ ៣.៨០០ ផោន ។ បន្ទាប់មក នាងប្រកាសថា ឈប់ថតរឿងផ្តេសផ្តាសទៀត ។
ប៉ុន្តែចុងក្រោយ ដោយបំណុលគរដូចភ្នំ នាងបានយល់ព្រមថតរឿង Sex ដើម្បីសងបំណុល ដែលកើនដល់ ៦០០.០០០ ផោន ៕
Source : Ksn