Play Now

ចេះ​កក់សក់​និង​ធ្វើ​ម៉ាស្សា​

ឆ្កែ​មួយ​ក្បាល​នៅ​តៃវ៉ាន់​បាន​ទទួល​បាន​ភាព​ល្បី​ល្បាយ​នៅលើ​ពិភពលោក បន្ទាប់ពី​ក្រុម​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត​បាន​រកឃើញថា ឆ្កែ​នេះ​ចេះ​កក់សក់​និង​ធ្វើ សរសៃ​អោយ​មនុស្ស​បាន​នោះ​ ​នេះ​បើ​យោង​តាម​កាសែត​“Sin Chew Daily”​។​

​សត្វ​ឆ្កែ​នេះ​ឈ្មោះ​Cherry បាន​ទទួល​ការសរសើរ​ដ៏​ច្រើន​ពី​ក្រុម​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត បន្ទាប់​ពី​រូបថត​របស់​​វា​ត្រូវ​បាន​ចុះផ្សាយ​តាមអនឡាញមក​។​

​លោក Liao Zheng Hui  ជា​ម្ចាស់​សត្វ​ឆ្កែ​​Cherry​បាន​បង្កើត​ទំព័រ​Facebook​សំរាប់​សត្វ​ឆ្កែ​នេះ​។​

​ឆ្កែ​ដ៏​ល្បី​នេះ​បាន​លេចមុខ​ជាច្រើន​លើក​នៅ​តាម​កម្ម​វី​ធី​ទូរទស្សន៍​តៃវ៉ាន់​និង​នៅក្នុង​កម្ម​វី​ធី​កម្សាន្ត​ផ្សេងៗ​ទៀត​​ផងដែរ​៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now