អ្នកយកព័ត៌មានចិនវ័យក្មេងម្នាក់បានជួបការអាម៉ាស់មុខយ៉ាងខ្លាំង បន្ទាប់ពីយល់ច្រឡំលិង្គសិប្បនិម្មិតថាជារុក្ខជាតិផ្សិតដ៏កម្រទៅវិញនៅក្នុងកម្មវីធីផ្សាយព័ត៌មានតាមទូរទស្សន៍ចិន។
ពួកអ្នកភូមិដែលមកពីទីប្រជុំជនលីវគុនប៊ូ ដែលជាតំបន់សហគមន៍ជនបទនៅខាងក្រៅទីក្រុងសៀន ភាគលិចនៃប្រទេសចិននោះ បានប្រទះឃើញប្រដាប់រួមភេទសិប្បនិម្មិតមួយ ខណៈដែលពួកគេបានកំពុងជីកអណ្តូងទឹកថ្មីមួយ។
ដោយពិបាកយល់អំពីអ្វីដែលពួកគេបានរកឃើញនោះ ពួកគេប្រាប់ដល់ស្ថានីយទូរទស្សន៍ព័ត៌មានក្នុងស្រុកអំពីអ្វីដែលពួកបានរកឃើញនោះ។
នៅពេលនោះ ស្ថាននីយទូរទស្សន៍ក្នុងទីក្រុងសៀន បានបញ្ជូន នាងYunfeng Ye អ្នកយកព័ត៌មានវ័យក្មេងទៅកាន់កន្លែងកើតហេតុនោះ។
នាង Yunfeng Ye បានធ្វើសេចកី្តរាយការណ៍ថា វាជារុក្ខជាតិផ្សិតដ៏កម្រដែលមានលក្ខណៈដូចសាច់និងទុនខ្លាំង ហើយថាវាជារុក្ខជាតិផ្សិតម្យ៉ាងដែលមានប្រយោជន៍សំរាប់ការព្យាពាលរោគៗផ្សេងៗបានទៀតផង។ នៅពេលនោះ នាងក៏បាន បានថតរូបអ្វីដែលនាងថាវាជាផ្សិតនេះជាច្រើនសន្លឹកទៀតផង។
ប៉ុនែ្ត ក្រោយយមក ស្ថាននីយទូរទស្សន៍នេះ បានធ្វើការសុំទោសជាសាធារណៈចំពោះសេចក្តីរាយការណ៍ព័ត៌មានដែលនាំអោយមានការយល់ច្រឡំនិងធ្វើអោយអាម៉ាស់មុខដ៏ខ្លាំងបែបនេះ។
ស្ថាននីយទូរទស្សន៍នេះ បាននិយាយថាវាជាការយល់ច្រឡំលិង្គសិប្បនិម្មិតថាជារុក្ខជាតិផ្សិតដ៏កម្រទៅវិញនោះ ហើយថាតាមពិតវាជាប្រដាប់រួមភេទជ័រសំរាប់ស្រ្តីប្រើសោះ៕
Source : cen
