ភ្នំពេញ: កញ្ញា ពេជ្រ សុលីដា ហៅ ជីជី ជាពិធីការិនីរូបស្រស់ បានចេញមុខ ធ្វើសន្និសីទកាសែត កាលពីវេលាម៉ោង ៣ និង ៣០ នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ នៅស្ថានីយទូរទស្សន៍ CTN។ កញ្ញា ជីជី បញ្ជាក់ថា មិនមែនជារូបនាងទេ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២០មិថុនា ឆ្នាំ២០១២។ យប់មិញ នាងបានទៅញ៉ាំអី ជាមួយគ្រួសារ។
.jpg)
កញ្ញា ជីជី បានឲ្យដឹងនៅក្នុងសន្និសីទកាសែតថា នៅក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍នោះ កញ្ញាមិនបាននៅទីនោះទេ។ ដំបូងឡើយ នៅពេលល្ងាច កញ្ញា ស្ថិតនៅហាង ឪពុកម្តាយ របស់កញ្ញា ហើយនៅចន្លោះម៉ោង ៧ និង ៣០ នាទី ទៅម៉ោង ៨យប់ កញ្ញាបានទៅញ៉ាំអី នៅហាង ប៉ាស៊ីហ្វិច រហូតដល់ម៉ោង ៩ និង ៣០ នាទី កញ្ញាបានគិតលុយ រួចត្រឡប់ទៅផ្ទះ ដោយសុវត្ថិភាព។
កញ្ញា ជីជី បន្តថា ចំពោះរថយន្ត បង្កម៉ាក កាមរី ហាយប្រ៊ីដ នោះមិនមែនជារបស់កញ្ញាទេ ឯរថយន្តរបស់កញ្ញា ជិះរាល់ថ្ងៃនេះគឺ ម៉ាក កូរ៉ូឡា ពណ៌ស្ករ ស៊េរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2C-8087។.jpg)
កញ្ញ ជីជី បានបន្ថែមថា "សូមឲ្យបងៗ អ្នកសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយព័ត៌មាន ក៏ដូចជា អត្ថបទ សូមមេត្តាជ្រាបច្បាស់ពីប្រភពព័ត៌មាន ចាំធ្វើការចុះផ្សាយ"។
កញ្ញ ជីជី បន្តទៀតថា បើសិនជាកញ្ញា បានប្រព្រឹត្តបែបនេះមែន វាជាទង្វើមួយ ដែលកញ្ញាមិនគួរគប្បីធ្វើទាល់តែសោះ ហើយប្រសិនបើកញ្ញា ចង់លាក់បាំងពីអ្នកសារព័ត៌មានទាំងអស់ ក៏លាក់មិនជិតដែរ ហើយម្យ៉ាងទៀត កញ្ញាជីជី តែងតែ ផ្តល់ជាសារខ្លីៗ នៅពេលដែលកញ្ញា ឡើងធ្វើជាពិធីការិនី នៅក្នុងកម្មវិធីផ្សេងៗ ក្នុងស្ថានីយទូរទស្សន៍។ ដូច្នេះ កញ្ញា មិនធ្វើអំពើទាំងនោះទេ។
សូមរម្លឹកថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២០មិថុនា ឆ្នាំ២០១២ បង្កដោយនារីវ័យប្រហែលជា ២០ ឆ្នាំ ត្រូវបានគេរាយការណ៍ជាជំហ៊ានដំបូងថា បានបើកឡានដេញបុកឡានមួយគ្រឿងទៀត។ តែឡាននោះ បានបុកអ្នកដើរ ឡានចតស្ងៀមមួយគ្រឿង និងបុកម៉ូតូរ៉ឺម៉កកង់បី។ ដំបូងឡើយគេរាយការណ៍ថា ស្ត្រីបើកឡានបង្កហេតុនោះ ជាពិធីការិនី ជីជី ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន។ តែក្រោយមកបងស្រីរបស់នាង បានបដិសេធ៕
ដកស្រង់ចេញពី គេហទំព័រ ស៊ីអីអិន
Play Now
ជីជី ថា មិនមែននាងទេ នៅក្នុងគ្រោះចរាចរណ៍ កាលពីយប់
6/22/2012 08:03:00 AM
កំសាន្ត, តារា, ថ្មីៗប្រចាំថ្ងៃ
Play Now