Play Now

តើ​នាង​ Kim Tae-yeonជា​នរណា?

តើ​នាង​ Kim Tae-yeonជា​នរណា? តើ​អ្នក​ធ្លាប់​បាន​ស្គាល់​នាង​ Kim Tae-yeon ឬ​បាន​ឃើញ​នាង​ Kim Tae-yeonតាម​កញ្ចក់​ទូរទស្សន៍​កន្លង​មក​ទេ?
ជី​វប្រវត្តិ​សង្ខេប​របស់​នាង​ Kim Tae-yeon ដែល​ជា​សមា​ជិក​នៅក្នុង​ក្រុម​ Girl Generation ជូន​ដល់​ប្រិយមិត្ត​ មិត្ត​អ្នក​អាន​ឱ្យ​បាន​ស្គាល់​ពី​នាង​ Kim Tae-yeonម្តង ថា​តើ​នាង​ Kim Tae-yeon មាន​អ្វី​គួរ​ឱ្យ​ទាក់​ទាញ​ខ្លះទៅ? នាង​ Kim Tae-yeon​គឺ​កើត​នៅ​ថ្ងៃ​ទី​៩ ខែ​មិនា​ ឆ្នាំ​១៩៨៩ នៅ​ក្នុង​ទី​ក្រុង​សេអ៊ូលរបស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។ នាង​ Kim Tae-yeon មាន​អាជីព​ជាច្រើន​មុខ​ដូច​ជា ជា​អ្នក​ចម្រៀង​ ជា​អ្នក​រាំ ជា​តួ​សម្តែង​ដ៏​ក្រមិច​ក្រមើម និង​ជា​តារា​បង្ហាញ​ម៉ូដ​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត​នាង​ Kim Tae-yeonគឺ​ជា​អ្នក​ដឹក​នាំ​នៅ​ក្នុង​ក្រុម​ Girl Generation ផង​ដែរ។ អ្វី​ដែល​វិសេស​វិសាល​បំ​ផុត​នោះ​គឺ​ថា​នាង​ Kim Tae-yeon ធ្លាប់​ទទួល​បាន​ពាន់​រង្វាន់​ជា​ច្រើន​រាប់​មិន​អស់​ដូច​ជា៖
- នៅ​ក្នុង​ឆ្នាំ​២០០៤ នាង​បាន​ទទួល​ពាន់​រង្វាន់​ចំ​នួន​២
- នៅ​ក្នុង​ឆ្នាំ​២០០៨​ នាងបាន​ទទួល​ពាន់​រង្វាន់​ចំ​នួន​២
- នៅ​ក្នុង​ឆ្នាំ ២០០៩ នាង​បាន​ទទួល​ពាន់​រង្វាន់​ចំ​នួន​៣
- នៅ​ក្នុង​ឆ្នាំ​ ២០១០ នាង​បាន​ទទួល​ពាន់​រង្វាន់​ចំ​នួន៣
- នៅ​ក្នុង​ឆ្នាំ​ ២០១១ នាង​បាន​ទទួល​ពាន់​រង្វាន់​ចំ​នួន​២ថែម​ទៀត។



សូមជួយផ្តល់មតិ និងចែករំលែក

Play Now