Play Now

ឆាយ វីរៈ​យុទ្ធ ចូល​ទ្រនំ​ថ្មី ស្របពេល​ដែល​សាន​ដេ​ថត​រឿង​ថ្មី

នំពេញ: ទីបំផុត​ទៅ បើទោះបីជា​ចង់​លាក់បាំង និង​និយាយ​ដោះសារ​យ៉ាងណាក៏ដោយ ការពិត​បាន​សរ​បញ្ជា​ក់​ឲ្យ​ឃើញថា តារាចម្រៀង​ពូកែ​ស្រែក ឆាយ វីរៈ​យុទ្ធ គឺ​ពិតជា​បាន​ចូលខ្លួន​នៅក្រោម​ទ្រនំ​ថ្មី ដែលជា​ផលិតកម្ម​សាន់​ដេ​។​

​ជាក់ស្ដែង នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១២​នេះ គេ​បានឃើញ​លោក ឆាយ វីរៈ​យុទ្ធ ចូលរួម​ក្នុង​ពិធី​ក្រុង​ពាលី​ថត​រឿង​ថ្មី ដែលមាន​ចំណងជើង​ថា “​វិញ្ញាណ​បិសាច​ជញ្ជក់​ឈាម​” ហើយ​ខ្សែភាពយន្ដ​នេះ​ផងដែរ ត្រូវបាន​គេ​ដឹងថា នឹងមាន​ការចំណាយ​ថវិកា​ជាច្រើន និង​ចេញទៅ​ថត​នៅក្រៅ​ប្រទេស​ផងដែរ​។​

​តាម​លោក ឡាយ សុខ​ចំរើន អ្នកគ្រប់គ្រង​នៅ​ផលិតកម្ម​សាន់​ដេ បាន​ឲ្យ​ដឹងថា “​ការចំណាយ​ជំហាន​ដំបូង គឺ​យ៉ាងហោចណាស់​ពី ៣០ ទៅ ៤០ ម៉ឺន​ដុល្លារ​អាមេរិក ព្រោះ​អី​រឿងនេះ​ត្រូវ​ចំណាយ​លើ​តារា​ចិន​ហុងកុង​មួយចំនួន ហើយ​ត្រូវ​ទៅ​ថត​ដល់​ហុងកុង​តែម្ដង​”​។​

​សូមជម្រាបថា នេះ​ជា​ខ្សែ​ភាព​ទី​ពីរ​ហើយ របស់​ផលិតកម្ម​សាន់​ដេ ដែល​បាន​ថត​នៅក្រៅ​ប្រទេស បន្ទាប់ពី​រឿង “​ព្រាយ​ដែកគោល​” មាន​តួឯក​សម្ដែង​ដោយ​លោក ខេមរៈ សិរីមន្ត និង​កញ្ញា សុខ ពិសី ដែល​បាន​ថត​នៅ​ប្រទេស​សិង្ហ​បុរី​៕

Source : cen

សូមជួយផ្តល់មតិ និងចែករំលែក

Play Now