Play Now

អ៊ីតាលី ហាម​មិនឱ្យ​ស្លៀកពាក់​ប៊ី​គី​នី ក្នុងការ​ប្រកួត​បវរ​កញ្ញា​

​សារព័ត៌មាន​បរទេស ​ផ្សាយ​ឱ្យដឹងថា​ មជ្ឈដ្ឋាន​ប្រកួត​បវរកញ្ញា​របស់​អ៊ីតាលី​ បាន​បង្កើត​លក្ខណៈ​ដ៏​ចម្លែក​មួយ ក្រោយពី​គណ​:​កម្ម​ការ រៀបចំ​ការប្រកួត​បវ​រក​ញ្ញា​ បានប្រកាស​ហាម​អ្នក​ចូល​ប្រកួត​ស្លៀកពាក់​ឈុត​ប៊ី​គី​នី ក្នុង បំណង​បង្កើន​ក្រមសីលធម៌​ដល់​ការប្រកួត ដោយ សង្កត់ធ្ងន់​ទៅលើ​សម្រស់​ផ្នែក​ខាងក្រៅ និង​ខាងក្នុង​មាន​សារ សំខាន់​ដូចគ្នា​។ សម្រាប់​ឈុត​ប្រកួត​នឹង​យក​លំនាំ​តាម​ឈុត​ក្នុង​ឆ្នាំ​១៩៥០ គឺជា​យុគសម័យ​ប្រវត្តិសាស្ត្រ របស់​ស្ត្រី​អ៊ីតាលី ដែល​ទទួល​ការគោរព​ដ៏​ខ្ពង់ខ្ពស់​រហូតដល់​ពេល​បច្ចុប្បន្ន ។​

​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បវរកញ្ញា​អ៊ីតាលី ឱ្យដឹងថា «​ឈុត​នៃ​ការតុបតែង​កាយ​របស់​យើង​នឹង​ផ្តោតជាសំខាន់​ទៅលើ​សម្រស់​ស្ត្រី ភេទ និង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​យើង​បាន​ច្នៃប្រឌិត​ឈុត​ជា​មិត្ត​នឹង​បរិស្ថាន ដើម្បីឱ្យ​អ្នកចូលរួម​ប្រកួត​មាន​ចំណែក​ជួយ​ទ្រទ្រង់​ដល់​បរិស្ថាន » ។​

​ក្រៅពីនេះ​គណ​:​កម្ម​ការរៀបចំ​បវរ​កញ្ញា​អ៊ីតាលី​ថែមទាំង​យក​លំនាំ​តាម​យុគ​សម័យមុន​ដោយ​អញ្ជើញ​លោកស្រី​ថា​រ៉ា គ​ន្ធី ជា​ចៅ​របស់ លោក​មហា​ត្មៈ គ​ន្ធី ចូលរួម​ជា​តំណាង​ពិសេស នៅក្នុង​គណ​:​កម្ម​ការ ព្រោះ​លោកស្រី​ជា​មនុស្ស​ដែល​យល់ច្បាស់​ពី​ភាពស្រស់ស្អាត​ទៅ តាម​វ័យ និង​ជា​អ្នកត្រួសត្រាយ​ផ្លូវ រួមទាំង​យល់​ពី​តួនាទី​នោះ ៕​

សូមជួយផ្តល់មតិ និងចែករំលែក

Play Now