Play Now

តារា​ម៉ូ​ដែល​កោះ​តៃវ៉ាន់​នាង Huang Shi Ting ស្រាត​...

តារា​ម៉ូ​ដែល​កោះ​តៃវ៉ាន់​នាង Huang Shi Ting ស្រាត​ល្វែងលើ​គាំទ្រ​អត្ត​ពល​លិ​ក និង​តវ៉ា​ប្រឆាំង​គណៈកម្មការ​អូឡាំពិក​

​ដោយសារតែ​ទឹកចិត្ត​ស្រឡាញ់​ជាតិ និង​អត្ត​ព​លិ​ក​របស់ខ្លួន​ខ្លាំងពេក តារា​ម៉ូ​ដែល​កោះ​តៃវ៉ាន់ នាង Huang Shi Ting បានសម្រេច​ចិត្ត ស្រាត​ល្វែងលើ​ដើម្បី​តវ៉ា​ប្រឆាំងនឹង​គណៈកម្មការ​រៀប​ចំការ​ប្រកួត​កីឡា​ អូឡាំពិក និង​ដើម្បី​គាំទ្រ​អត្ត​ព​លិ​ក របស់ខ្លួន​ដែល​បាន​ទៅ​ចូល រួម​ប្រកួត​កីឡា​អូឡាំពិក​ក្រុង​ឡុង​ឆ្នាំ​២០១២ ។​

​តារា​ម៉ូ​ដែល​វ័យ​២៣​ឆ្នាំ​រូបនេះ បាន​បង្ហោះ​រូបភាព​ស្ទើរ​ស្រាត​ននលគក​របស់​នា​ង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើរ​ណេ​ ត ដោយ​គ្រាន់តែ​យក​ទង់ជាតិ កោះ​តៃវ៉ាន់​បិទបាំង​កន្លែង​សំខាន់ៗ​ខ្លះ​តែប៉ុណ្ណោះ​។ នាង Huang Shi Ting បាន​និយាយថា ខ្ញុំ​ខឹងសម្បារ​ខ្លាំងណាស់​នៅពេលដែល ទង់ជាតិ​របស់​ប្រទេស​ខ្ញុំ​ត្រូវបាន​គេ​ដកចេញ​ដោយ​គណៈកម្មការ​រៀបចំ​ ការប្រកួត​កីឡា​អូឡាំពិក បន្ទាប់ពី​មានការ​ស្នើ​ដោយ​ស្ថានទូត​ចិន ប្រចាំ​នៅ​ប្រទេស​អង់គ្លេស ។​

​នាង​បាន​បន្តទៀតថា ខ្ញុំ​សម្រេចចិត្ត​ធ្វើបែបនេះ គឺមាន​គោលបំណង​ពីរ​យ៉ាង ៖ ទី​១ គឺ​ដើម្បី​គាំទ្រ​ដល់​អត្ត​ព​លិ​ក​របស់​ប្រទេស​ខ្ញុំ និង​ទី​២ គឺ​ដើម្បី​ប្រឆាំងនឹង​គណៈកម្មការ​រៀប​ចំការ​ប្រកួត​កីឡា​អូឡាំពិក ។​គួរ​រំលឹក​ដែរ​ថា រហូតមកដល់​ថ្ងៃ​ប្រកួត​ទី​៩ នេះ​កោះ​តៃវ៉ាន់​ទើបតែ ទទួលបាន​មេដាយ​កីឡា​អូឡាំពិក​ចំនួន​មួយ​ប៉ុណ្ណោះ គឺ​មេដាយប្រាក់​លើ​វិញ្ញាសា​លើក​ទម្ងន់ ស្ត្រី​ទម្ងន់​៥៣​គីឡូក្រាម ៕​



សូមជួយផ្តល់មតិ និងចែករំលែក

Play Now