មានមនុស្សច្រើននាក់ណាស់ ដែលធុញទ្រាន់នឹងបញ្ហាអង្គែ នៅលើក្បាល ដែលពិបាកនឹង បំបាត់ចេញ ហើយ បើមានអាកាសធាតុ ម្តងក្តៅ ម្តងត្រជាក់ ម្តងភ្លៀង ម្តងរាំងបែបនេះទៀតនោះកាន់តែឲ្យយើងជួបបញ្ហា អង្គែកាន់តែខ្លាំងឡើង បើសិនជាយើងធ្វើការ សម្អាត មិនបានដិតដល់ទេនោះ អង្គែតែងតែ រំខានយើងជានិច្ច ។
ចំពោះអ្នកដែល មានបញ្ហារឿងអង្គែ ថ្ងៃនេះ សូមណែនាំនូវថ្នាំល្អៗ ពីធម្មជាតិ ដែលអ្នកអាចធ្លាប់ជួប ធ្លាប់ឃើញមក ហើយនោះគឺ ទឹកផ្លែប៉ោមសៃដឺ ។ ទឹកផ្លែប៉ោមសៃដឺ គឺជាទឹក ដែលគេច្របាច់ចេញពីផ្លែប៉ោមស្រស់ៗ មានគុណសម្បត្តិជួយ ព្យាបាល ជំងឺសើស្បែក នឹងអាចយកមកបំបាត់អង្គែ ដែលរំខានចិត្ត បានយ៉ាងងាយ។ យើង ចាប់ផ្តើម អនុវត្តទាំងអស់គ្នា ដូចខាងក្រោម:
វិធីទី ១ : កក់សក់ដោយ សាប៊ូកក់សក់រួច លាងចេញឱ្យស្អាត ផ្សំទឹកប៉ោមសៃដឺ ជាមួយទឹកស្អាត ក្នុងកម្រិត ១ : ១ រួចស្រោចពីលើ សក់សើមដោយ មិនបាច់លាង ទឹកចេញទេ រួចហើយជូតសក់ ឱ្យស្ងួត ។
វិធីទី ២ : ជាវិធីផ្អាប់សក់ ។ កម្តៅទឹកផ្លែប៉ោមសៃដឺ នៅក្នុងបរិមាណ ដែលអាចយកទៅ ផ្អាប់សក់បាន ពេញក្បាល បន្ទាប់មកស្រោច ទឹកផ្លែប៉ោមសៃដឺ ឱ្យសព្វក្បាល រួចហើយយកកន្សែង ពោះគោតូចៗ ឃ្លុំក្បាលទុកចោលប្រមាណជា ១ ម៉ោង ក្រោយមក លាងសក់ឱ្យ ស្អាត និង ជូតឱ្យស្ងួត ។
ក្រៅពីជួយដោះស្រាយ បញ្ហាអង្គែហើយនោះ ទឹកផ្លែប៉ោមសៃដឺ ក៏ជួយឱ្យសរសៃសក់ ចែងចាំងទន់ល្មឿយ ផងដែរ ។ ទោះជាមាន របស់ជំនួយ ប៉ុន្តែសូមកុំភ្លេច មើលថែសរសៃសក់ និង ស្បែកក្បាល ជាប្រចាំផង ៕
