តារាចម្រៀងអាមេរិក Lady Gaga ដែលល្បីល្បាញចំពោះអាកប្បកិរិយាចម្លែកៗ និងសំលៀកបំពាក់ខុសគេ របស់នាងពេលនេះបាននឹក ឃើញរឿងប្លែកមួយទៀត ហើយដោយនាងដោះសំលៀកបំពាក់ចេញទាំង អស់មុនពេលនាងចាប់ផ្ដើមថតសំឡេង នៅក្នុងស្ទូឌីយោ។
ប្រភព មួយបានប្រាប់ទៅកាន់កាសែតអង់គ្លេស The Sun ថា “Gaga បាននឹកឃើញគំនិតថ្មីមួយដោយនាងស្រាតនៅពេលនាងថត សំឡេង។ នាងយល់ថាការស្រាតច្រៀងបែបនេះអាចធ្វើឲ្យសំឡេងរបស់នាងរឹតតែ ពីរោះ”។
លើកមុន Gaga ធ្លាប់ប្រាប់ទស្សនាវដ្ដី US Vogue ថាបើទោះជានាងជាតារាល្បីឈ្មោះជាអន្តរជាតិក៏ដោយ ក៏នាងនៅតែមានពេលទៅ កន្លែងណាមួយដែលអ្នកគ្រប់គ្នាមិនដឹងនោះ ដែរ។ “បើទោះជាអ្នកទាំងអស់គ្នាមើលមិនឃើញក៏ដោយ ប៉ុន្តែខ្ញុំសូមប្រាប់ថាខ្ញុំនៅតែអាច រកពេលរួមភេទនៅពេលយប់ នៅលើឆ្នេរខ្សាច់ដោយគ្មាននរណានៅជុំវិញខ្លួនរបស់ខ្ញុំ”។ នេះជាការលើកឡើងរបស់ Mother Monster វ័យ ២៦ ឆ្នាំ។
Gaga បានបន្ថែមទៀតថា “ខ្ញុំក៏អាចឆ្លៀតពេលចូលបា ឬក៏រាំដោយអត់ពាក់អាវបានផងដែរ។ គ្មាននរណាម្នាក់ធ្លាប់ឃើញទង្វើបែបនេះ របស់ខ្ញុំនោះទេ ព្រោះថាខ្ញុំមានមិត្តភ័ក្តិល្អបំផុតដែលតាមការពារខ្ញុំគ្រប់ពេល។ ពួកគេមិនបណ្ដោយឲ្យខ្ញុំធ្វើទង្វើខាងលើនោះទេ បើពួកគេ ដឹងថាមានអ្នកតាមលួចថតរូបភាពរបស់ខ្ញុំ”។
ដូច្នេះ Lady Gaga ពិតជាសក្ដិសមនឹងរហស្សនាមរបស់នាងថា “Mother Monster” ពិតមែន ព្រោះថាមិនត្រឹមតែបង្ហាញវត្តមាននៅ ទីសាធារណៈ ក្នុងរូបភាពចម្លែក ៗនោះទេ សូម្បីតែនៅក្នុងការរស់នៅឯកជនរបស់នាងក៏ចម្លែកដែរ!!
