Play Now

វិធី​៥​យ៉ាង​ដើម្បី​បន្សាប​ជាតិពុល​ក្នុង​រាងកាយ​ដោយ​មិន​ធ្វើបាប​ខ្លួនឯង​

មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ការលាង​ជាតិពុល​ជា​រឿង​ពិបាក គឺ​ដោយសារតែ​ត្រូវ​បង្អត់អាហារ ទទួលទាន​តែ​បន្លែ រយៈពេល ៣-៥​ថ្ងៃ ទម្រាំ​តែ​ដល់​គោលដៅ អ្នកធ្វើការ​បន្សាប​ជាតិពុល​នោះ ស្ទើរតែ​គ្មាន​កម្លាំងកំហែង​ក្នុង​ខ្លួន ប៉ុន្តែ​វិធី​លាង​ជាតិពុល​ខាងក្រោម​នេះ មិន​ធ្វើ​ឲ្យ​អ្នក​ហត់នឿយ ឬ​ធ្វើបាប​ខ្លួនឯង​បែប​នឹង​ឡើយ​។​
១-​ដាក់តាំង​ដើម​បណ្តូល​ពេជ្រ​លើ​តុ
​កុំព្យូទ័រ​និង​បញ្ចេញ​កាំរស្មី​អេ​ឡិច​ត្រូ​ម៉ាញ៉េទិក​រហូត  ជាហេតុ​ធ្វើ​ឲ្យ​អ្នក​អង្គុយ​ធ្វើការ​មុខ​អេក្រង់​កុំព្យូទ័រ​យូរៗ​ច្រើនតែ​អស់កម្លាំង រហិតរហៃ ឬ​ឈឺក្បាល ពីព្រោះ​រាងកាយ​បាន​ស្រូបយក​ជាតិពុល ប៉ុន្តែ​យើង​អាច​គេច​ចេញពី​កាំរស្មី​នេះ​បាន ដោយ​ដាក់​ដើម​បណ្តូល​ពេជ្រ​ក្បែរ​តុ​កុំព្យូទ័រ ពីព្រោះថា រុក្ខជាតិ​នេះ បឺត​ស្រូបយក​កាំរស្មី​ផ្សេងៗ​។​
២-​ផឹកទឹក​សម្អាត​ថ្លើម​
​អ្នកធ្វើការ​យ៉ាងហោចណាស់​ផឹក​កាហ្វេ​មួយ​កែវ ក្នុង​មួយថ្ងៃ ឬ​អ្នកខ្លះ​អាច​ផឹក​ច្រើនជាង​នឹង​ទៅទៀត​។ អ្នក​ត្រូវ​ដឹងថា ជាតិ​កាហ្វេ​អ៊ី​ន ដែល​បានមកពី​ការផឹក​កាហ្វេ នឹងត្រូវ​ប្រមូលផ្តុំ​ទុក​នៅក្នុង​ថ្លើម ធ្វើ​ឲ្យ​ថ្លើម​ត្រូវ​ធ្វើការ​ធ្ងន់​ជាង​ធម្មតា ជះឥទ្ធិពល​នាំ​ឲ្យ​កើត​ភាព​តានតឹង​ក្នុង​អារម្មណ៍​រហូត​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ធ្វើការ​បន្សាប​ជាតិពុល​នេះ អ្នក​ត្រូវ​ឈប់​ផឹក​កាហ្វេ ហើយ​ប្តូរ​មក​ផឹកទឹក​ក្តៅ​ឧណ្ហៗ ដាក់​ទឹកក្រូច​ឆ្មារ​ស្រស់ៗ​កន្លះ​ផ្លែ​វិញ​។ វិធី​នេះ នឹង​ជួយ​លាង​ជាតិពុល​ចេញពី​ថ្លើម ធ្វើ​ឲ្យ​ចង្វាក់បេះដូង​លោត​បានល្អ​ធម្មតា ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​ក៏​នឹង​ធ្វើការ​បានល្អ​ដែរ​។​
៣-​ចៀសវាង​អាហារ​ម៉ៃ​ក្រូ​វ៉េវ​
​ទោះបីជា​ម៉ៃ​ក្រូ​វ៉េវ បាន​បម្រើ​ឲ្យ​ជីវិត​រស់នៅ​របស់​មនុស្ស មាន​លក្ខណៈ​ងាយស្រួល ប៉ុន្តែ​កាំរស្មី​ម៉ៃ​ក្រូ​វ៉េវ ដែល​ជាប់​នៅតាម​អាហារ​ជាដើម​ចម​បង្ក​ជាតិពុល​មួយ​។ បើ​រាងកាយ​យើង​បានទទួល​សារជាតិ​នេះ​ជាប់ៗ​គ្នា ក៏​អាច​បង្កបញ្ហា​ដល់​ប្រព័ន្ធ​ចរន្តឈាម​។ ការ​បន្សាប​ជាតិពុល​ពី​ម៉ៃ​ក្រូ​វ៉េវ​ក្រៅពី​ត្រូវ​ផឹក​“​តែ​បៃតង​” ឬ​តែ​ខ្មៅ​ចាស់ មួយថ្ងៃ​មួយ​កែវ​ហើយ​នោះ ក្រោយពី​កម្តៅ​អាហារ​ពី​ម៉ៃ​ក្រូ​វ៉េវ​រួច យើង​ត្រូវ​ទុកចោល​ប្រមាណ ២-៣ នាទី ឲ្យ​កាំរស្មី​ម៉ៃ​ក្រូ​វ៉េវ ថយឥទ្ធិពល​សិន មុននឹង​យកមក​ទទួលទាន ដើម្បី​កុំ​ឲ្យ​រាងកាយ​ទទួល​ជាតិពុល​។​
៤-​ប្តូរ​មុខម្ហូប​អាហារ​ពេលព្រឹក​
​តាម​ធម្មតា​យើង​ទទួលទាន​អាហារ  ប្រភេទ​សាច់សត្វ​ពេញ​មួយថ្ងៃ​ស្រាប់​ហើយ ដូចនេះហើយ​អាហារ​ពេលព្រឹក​ដែលជា​អាហារ​ដំបូង​នៃ​ថ្ងៃ​ថ្មី គួរតែ​ប្តូរ​ទៅ​ទទួលទាន​អាហារ​ប្រភេទ​បន្លែ​វិញ​ល្អ​ជាង ពីព្រោះ​រាងកាយ​ទើបតែ​ភ្ញាក់ឡើង​ពី​ការ​សម្រាក​យ៉ាង​ពេញទី វា​អំណោយផល​ក្នុងការ​បឺត​ស្រូប​សារជាតិ​អាហារ​។ បើ​យើង​ទទួលទាន​សាច់សត្វ ដែល​ពោរពេញ​ទៅដោយ​សារជាតិ​កម្លាំង​ធំ និង​សារជាតិ​បង្ក​មហារីក ពេលនោះ​រាងកាយ​ក៏​នឹង​បឺត​ស្រូប​ជាតិពុល​ច្រើនជាង​ពេល​ធម្មតាៗ​ទៅទៀត​។​
៥-​ប្រើ​កែវ​ជំនួស​ដប​ប្លា​ស្ទិ​ក​
​    ​អ្នកខ្លះ​ចូលចិត្ត​ច្រក​ទឹកស្អាត​ដាក់​ក្នុង​ដប​ប្លា​ស្ទិ​ក​យកតាម​ខ្លួន​ទុក​ផឹក​ដោយ​ភ្លេច​គិតថា ទោះបីជា​ទឹកស្អាត ប៉ុន្តែ​ដប​ប្លា​ស្ទិ​ក​ដែល​យើង​ប្តូរ​ទឹក​មក​ច្រើនដង ច្បាស់​ជាមាន​កករ និង​វត្ថុ​កខ្វក់​ដែល​លិចទៅ​ក្រោម​ប្រមូលផ្តុំ​គ្នា​នៅ​បាត​ដប ជាហេតុ​អាច​បង្ក​ឲ្យ​អ្នក​កើតរោគ​រលាក​ពោះវៀន​។ ដូច្នេះ យក​ល្អ​គួរតែ​ជ្រើសរើស​ផឹកទឹក​ពី​កែវ​ដែល​លាង​ស្អាត​ជាការ​ល្អ​ជាង ពីព្រោះ​យ៉ាងណាៗ យើង​ក៏​ឧស្សាហ៍​លាង​កែវ និង​លាង​បាន​ដល់​បាត​កែវ​ទៀតផង​៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now