Play Now

វិធី​លាប​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​ត្រឹមត្រូវ​

មនុស្ស​ភាគច្រើន ធ្លាប់ប្រើ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ យូរយារ​ណាស់​មកហើយ ប៉ុន្តែ​នៅតែ​ជួប​បញ្ហា​ស្បែក ដោយសារ​អ្នកខ្លះ​លាប​តិច​ជ្រុល​ពេក ឬ​លាប​មិនបាន​ត្រឹមត្រូវ​។ ខាងក្រោម​នេះ គឺជា​ពាក្យ​ណែនាំ​របស់​អ្នកជំនាញ ក្នុងការ​ប្រើប្រាស់​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​៖
-​លាប​ក្រែ​ម​ការពារ​កម្តៅថ្ងៃ ក្នុង​បរិមាណ​ច្រើន​ល្មម គឺ​សម្រាប់​មនុស្ស​ធំ អាច​ប្រើ​ក្រែ​ម​ប្រហែល​មួយ​ពែង​តូច (២​ស្លាបព្រា​បាយ លាប​ឲ្យ​សព្វ​រាងកាយ​) ហើយ​កុំ​ភ្លេច​លាប​ស្លឹកត្រចៀក ក ជើងសក់​ខាងក្រោយ ជាពិសេស​បើ​ក្បាលទំពែក កុំ​ភ្លេច​លាប​ការពារ​ផង​។​
-​លាប​ក្រែ​ម​ការពារ​កម្តៅថ្ងៃ ៣០ នាទី មុន​ចេញទៅ​សប្បាយ​កណ្តាលវាល ក្រោម​កម្តៅថ្ងៃ និង​លាប​ពីលើ រាល់​ពីរ​ម៉ោង​ម្តង ឬ​ក្រោយពី​ហែល​ទឹក​រួច​។
-​កុំ​ភ្លេច​មើល​ពីថ្ងៃ​ផុតកំណត់​ផង ព្រោះ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ នឹងមាន​ប្រសិទ្ធភាព​ការការពារ​ថយចុះ បន្ទាប់​ពីថ្ងៃ​ផុតកំណត់​ប្រើប្រាស់​៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now