ភ្នំពេញ: លោកចាបចៀន បាននិយាយថា លោកមានបំណងបង្កើតសមាគមមួយដើម្បីជួយដល់អ្នកក្រីក្រកម្ពុជា ដូចជាពេលមានទឹកជំនន់ ឬ គ្រោះមហន្តរាយណាមួយកើតមានឡើង។
លោកបានប្រាប់សារព័ត៌មាន CEN ថា លោកមានបំណងចូលរួមជួយដល់សង្គមតាមសមត្ថភាពរបស់លោក។
លោក “អ៊ុក សុវណ្ណរិទ្ធ” ហៅនាយ “ចាប ចៀន” បាននិយាយថា ដូចជាសព្វថ្ងៃនេះក៏មានសមាគមសិល្បៈដែរ។ ប៉ុន្តែ វាធំពេក។ លោកចង់បំបែកឲ្យទៅជាតូចវិញទៅថ្ងៃក្រោយទៀត។
គាត់បានបញ្ជាក់ថា “ខ្លាចគ្នាច្រើនអន្សមខ្លោច ហើយច្រើនតែប្រចាំគ្នា។ ដូច្នេះបានខ្ញុំចង់ចែកជាក្រុមតូចវិញ។ ឧទាហរណ៍ថា ក្រុមខ្ញុំមានគ្នា៥០នាក់ ដោយម្នាក់យក១ដុល្លារក្នុងមួយខែ បើសិនជាមាន១០០នាក់ក្នុង១ខែក៏មាន១០០ដុល្លារដែរ។ ហើយខ្ញុំចង់ឲ្យធ្វើការផ្នែកតូចៗអ៊ីចឹងបានសង្គមរីកចម្រើន និងដោះស្រាយសង្គមធំមួយបានទៅរួច តែទាំងនេះជាគំនិតរបស់ខ្ញុំទេ មិនដឹងថាធ្វើបានដូចចិត្ត ឬយ៉ាងណានៅឡើយទេ”។
ជាមួយនឹងពិសោធន៍យូរឆ្នាំ លោកក៏មានគោលបំណងចង់បណ្តុះបណ្តាលកូនក្មួយ ជំនាន់ក្រោយៗដែលស្រឡាញ់អាជីពដូចជាលោក ផងដែរ៕
See more at: http://cen.com.kh/localnews/show_detail/23?token=ZGNhOTE4ZDVlZTU4NjZjNjM1NjA1ZjNjYzk3ZDQ2#sthash.zd7mksla.dpuf