ភ្នំពេញ: តារាកំប្លែង សុខ ច័ន្ទធីតា ហៅ កាតុ នឹងឈានជើងជាន់ទឹកដីអាមេរិក ជាលើកដំបូង ក្នុងដំណើរទៅសំដែង ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ដោយទទួលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង ក្នុងនាមជាតារាកំប្លែង ពិសេសក្នុងឆ្នាំ២០១២នេះទើបធ្វើឲ្យបងប្អូនដែលរស់នៅក្រៅប្រទេស ចង់ឃើញ ចង់ស្គាល់តារាកំប្លែង ដែលមានវោហាស័ព្ទរអិល ដូចខ្លាញ់រូបនេះ។
នៅថ្ងៃទី២ ខែមេសា ខាងមុខនេះ តារាកំប្លែង ដែលមិនសំចៃសំដី កាតុនឹងចេញទៅសម្តែងនៅអាមេរិក រយៈពេល ៣ ខែ។ បើតាមគម្រោង អ្នកនាង នឹងត្រឡប់មកមាតុប្រទេសវិញ នៅក្នុងអំឡុងខែកក្កដា។
ដំណើរចេញទៅសម្ដែងនៅអាមេរិក នាថ្ងៃទី២ ខែមេសា ខាងមុខនេះ កាតុ នឹងទៅជាមួយតារាសម្តែងសាច់សខ្ចី តូចច្រឡឹង កែវ និសា។ កន្លងមក សុខ ចាន់ធីតា ហៅ កាតុ ធ្លាប់ចេញទៅសម្តែងនៅប្រទេសអូស្រា្តលី និងប្រទេសជប៉ុន។