ខេត្ដកំពង់ឆ្នាំង ៖ សង្ឃមួយ អង្គត្រូវបានគណៈកម្មការវត្ដអម្ព វ័ន្ដផ្សឹកនិងគូកនម្នាក់ទៀតបញ្ជូន ឱ្យទៅសមត្ថកិច្ចនគរបាលស្រុក កំពង់លែង ដើម្បីសាកសួរបន្ទាប់ ពីសង្ឃនិងគូកននេះបានបបួលគ្នា ផឹកស្រាក្នុងវត្ដរហូតដល់ស្រវឹង និងបង្កវ៉ៃគេនៅខាងក្រៅ ។ ហេតុ ការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៣ នៅឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង ។
អន្ទិតដែលផឹកស្រាក្នុងវត្ដនេះឈ្មោះ ព្រិន ចាន់រ៉ា ហៅម៉ាប់ ភេទប្រុស អាយុ ១៨ឆ្នាំ និងគូកនម្នាក់ទៀតឈ្មោះ សៅ ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង២ រស់នៅឃុំកំពង់ហៅ ស្រុកកំពង់លែង ។
នគរបាលស្រុកកំពង់លែងបានឱ្យដឹងថា នៅយប់កើតហេតុ ព្រិន ចាន់រ៉ា ហៅ ម៉ាប់ដែលជាសង្ឃបាននាំគូកនម្នាក់ទៀត ឈ្មោះសៅ ចំរើន ដែលជាមិត្ដភក្ដិកាល ពីនៅរៀនហៅមកផឹកជាមួយនៅក្នុងវត្ដ ដោយប្រាប់ពួកម៉ាកថា ខ្លួនរើសបាន ស្រាពស់វែកចំនួន៦ដប មកផឹកជាមួយ គ្នា គឺផឹកតាំងពីក្បាលព្រលប់មកម្ល៉េះ រហូតដល់ម៉ោង២និង៣០នាទីរំលងអធ្រាត្រ លោកសង្ឃ ព្រិន ចាន់រ៉ា បាននិងឈ្មោះ សៅ ចំរើន បានផឹកស្រាអស់ចំនួន៣ដប ស្រវឹងរួចក៍យកស្រា ដែលនៅសល់ទៅ ផឹកនៅផ្ទះមួយក្បែររបងវត្ដគឺផឹកជាមួយ នឹងម្ចាស់ផ្ទះ។ លុះដល់ផឹករួចហើយម្ចាស់ ផ្ទះបានចេញទៅធ្វើការ ស្រាប់ពេលនោះ លោកសង្ឃឈ្មោះព្រិន ចាន់រ៉ា បានប្រាប់ ទៅម្ចាស់ផ្ទះកុំឱ្យនិយាយថាខ្លួនជាសង្ឃ ផឹកស្រា។ ដោយសារតែខ្លួនស្រវឹងផង នោះក៏ទៅស្ទាក់នៅតាមផ្លូវរួចយកដើម ឫស្សីវាយទៅលើ ឈ្មោះ សេក សុំ និង ឈ្មោះ យឹម ឡន ដែលជាអ្នកផឹកជាមួយ គ្នាបណ្ដាលឱ្យរបួសស្រាល ។ លុះព្រឹក ឡើងម្ចាស់ផ្ទះ២នាក់ប្ដីប្រពន្ធបានប្ដឹង សមត្ថកិច្ច ទើបបែកការណ៍រឿងលោក សង្ឃផឹកស្រាក្នុងវត្ដហើយវ៉ៃគេវ៉ៃឯងតែម្ដង ។ ករណីនេះសង្ឃដែលផឹកស្រាក្នុងវត្ដ ត្រូវផ្សឹក ហើយបានសម្រុះសម្រួលជាមួយ ម្ចាស់ផ្ទះពីករណីបង្ករបួសស្នាមផងដែរ ៕
Source : norkorwat