ដោយមានសេចក្តីងឿងឆ្ងល់ថា៖តើសេចក្ដីរាយការណ៍ដើមដែលមិនច្បាស់ការណ៍នោះ បានលើកឡើងថា លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបើកបររថយន្ដហួសល្បឿនកំណត់ រហូតដល់មិនអាចគ្រប់គ្រងល្បឿនបានឬក៏យ៉ាងណា? ទើបបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ឧបទ្ទវហេតុនេះតែម្ដង។
មកដល់ពេលនេះព័ត៌មានផ្លូវការជាតិ និងអន្តរជាតិជាពិសេសប្រទេសថៃផ្ទាល់ពុំទាន់ចេញផ្សាយថា គ្រោះថ្នាក់ដែលកើតឡើងនោះទេ ហើយក៏មិនមានការអះអាងណា ដែលថាលោកថាក់ស៊ីនបើកបររថយន្ដដោយល្បឿនលឿនហួសកំណត់ពិតមែននោះទេ។ ថែមពីនេះផងដែរ គេនៅមិនទាន់បានទទួលការបានការឆ្លើយបំភ្លឺពីមន្ត្រីណាមួយទេ រហូតមកដល់រសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣នេះ។
ទោះជាយ៉ាងណាក្តីរូបភាពដែលបានផ្ដិតផ្ទាល់ពីទីក្រុងឌូបៃ បានបង្ហាញឲ្យឃើញ ពីរថយន្ដម៉ាក black Limousine ដែលលោកបានជិះ និងបង្កឲ្យមានគ្រោះថ្នាក់នេះដែរ។
គួររំលឹកផងដែរថា លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាបងប្រុសបង្កើតរបស់លោក ស្រីនាយករដ្ឋមន្ត្រីថៃយីងឡាក់ ហើយថែមទាំងជាអតីតនាយករដ្ឋមន្ត្រីថៃដ៏ឆ្នើមមួយរូបផងដែរ។
ចំពោះព័ត៌មាននេះយើងខ្ញុំមិនអះអាងថា ខុសឬត្រូវយ៉ាងនោះទេ? និងសំណូមពរដល់បណ្តាញភ្នាក់ងារសារព័ត៌មាន និងអន្តរជាតិ ជួយបំភ្លឺឲ្យបានជាផ្លូវការផង ៕