កូនភ្លោះ៣នាក់បានកើត ចំលើគ្រួសារក្រីក្រមួយជាជន ជាតិភាគ តិចកាចក់ កាលពី វេលាម៉ោង៩យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ នៅក្នុង អគារសម្ភព នៃមន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត រាជធានីភ្នំពេញ ។
តាមការឱ្យដឹងពីឪពុកកូនភ្លោះ៣ នាក់បានឱ្យដឹងថា រូបគាត់ឈ្មោះ ផាំង ហាក់ អាយុ២៦ឆ្នាំ ជាជនជាតិភាគតិច កាចក់ សព្វថ្ងៃរស់នៅភូមិកាជូត ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្ដរតនគិរី បានរៀប ការជាមួយប្រពន្ធឈ្មោះ សុខ ជ្រឿន អាយុ២៤ឆ្នាំ ជាង៦ឆ្នាំមកហើយនិងធ្លាប់ មានកូនលើកទី១ម្នាក់ បច្ចុប្បន្នអាយុ ៤ឆ្នាំហើយ ។ លុះមកដល់ថ្ងៃទី២០ ខែមីនា ប្រពន្ធរបស់គាត់បានឈឺពោះ សម្រាលកូនលើកទី២ ទើបរូបគាត់ដឹក ប្រពន្ធទៅកាន់មន្ទីរពេទ្យបង្អែករតនគិរី ប៉ុន្ដែគ្រូពេទ្យមិនហ៊ានបង្កើតកូនឱ្យ ក៏បញ្ជូនមកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត រហូតដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ ទើបប្រពន្ធគាត់បាន សម្រាលកូនភ្លោះដល់ទៅ៣នាក់ ដែលកូនទី១ មានទម្ងន់១,០៦គីឡូក្រាម កូនទី២ មានទម្ងន់១,៥គីឡូក្រាម និងកូន ទី៣ មានទម្ងន់១,៥គីឡូក្រាម ទាំង៣ នាក់ បច្ចុប្បន្នកូនភ្លោះទាំង៣នាក់មាន សុខភាពធម្មតា ។ ចំណែកស្ដ្រីជាម្ដាយឈ្មោះ សុខ ជ្រឿន មានកម្លាំងខ្សោយ បច្ចុប្បន្នកំពុងព្យួរ សេរ៉ូមនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។
ក្រុមគ្រូពេទ្យបានខិតខំយកចិត្ដ ទុក ដាក់ ដើម្បីព្យាបាលម្ដាយ និងថែទាំទារក ទាំង៣យ៉ាងយកចិត្ដទុកដាក់ ទម្រាំដំណឹង នេះបានជ្រាបដល់សម្ដេចតេជោ ដែល សម្ដេចតែងតែយកចិត្ដទុកដាក់ចំពោះ ប្រជាពលរដ្ឋដែលប្រសូបានកូនភ្លោះ៣ នាក់ ដោយសម្ដេចបានចាត់ទុកថា កូន ភ្លោះទាំង៣នាក់នោះជាកូនរបស់សម្ដេច ផងដែរ ។ តែអ្វីដែលក្រុមគ្រួសារជនជាតិភាគតិច កំពុងមានការលំបាកនោះ គឺខ្វះស្បៀងអាហារពេលសំរាកនៅក្នុងមន្ទីរពេទ្យ ៕
ប្រភព៖នគរវត្ត