Play Now

តារាភាពយន្ត​ចិន Li Bingbing រៀន​ទម្លាប់ខ្លួន​រស់​ក្រៅប្រទេស

តារាភាពយន្ត​ចិន នាង Li Bingbing បាន​និយាយថា វា​មិនមែនជា​ការងាយស្រួល​ទេ​ក្នុងការ​រស់នៅ​លើទឹក​ដី​បរទេស ជាពិសេស នៅពេល​​អ្នកជា​មនុស្ស​ល្បី​ម្នាក់​នៅក្នុង​ប្រទេស​របស់​អ្នក​ហើយ​អ្នក​ចាប់ផ្តើម​អាជីព​ឬ​ការងារ​ជាថ្មី​នៅក្រៅ​ប្រទេស​។

យោងតាម​វិ​ប​សាយ​“Women of China” របស់​ចិន បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​នេះ នាង Li Bingbing  ​បាន​និយាយថា នាង​បាន​រៀន​រស់នៅ​ដោយ​កាន់តែ​មាន​ភាព​ឯករាជ្យ​និង​ការជឿជាក់​ក្នុងអំឡុងពេល​រស់នៅរ​យៈ​ពេល​៥​ខែ​ក្នុង​ទីក្រុង Los Angeles សហរដ្ឋអាមេរិក ដើម្បី​ថត​ភាពយន្ត​ថ្មី​និង​ផ្សព្វផ្សាយ​ភាពយន្ត​Hollywood​របស់​នាង​។​

​នាង Li Bingbing  បាន​និយាយថា នាង​មានការ​ផ្លាស់ប្តូរ​ច្រើន​ក្នុង​របៀប​រស់នៅ​ក្នុងប្រទេស​អាមេរិក ដូចជា​ការរស់នៅ​ក្នុង​ផ្ទះជួល ចេះ​ធ្វើ​ម្ហូបអាហារ​ដោយ​ខ្លួនឯង​ ទៅ​រៀន​ភាសា​អង់គ្លេស និងទៅ​រៀន​បើករថយន្ត​ផងដែរ៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now