Play Now

ហៅមក​ផឹកស៊ី​ហើយនិយាយច្រើនកាប់១​ពូថៅ​ផុង​លលា​ដ៏​ស្លាប់​

ខេត្ដបាត់ដំបង​ ៖​ បុរស​ម្នាក់​ត្រូវ​ម្ចាស់ផ្ទះ​កាប់​១​ពូថៅ​ផុង​លលា​ដ៏​ពេល​ប​ញ្ជូន​ដល់​ មន្ទីរ​ពេ​ទ្យ​ស្លាប់ ក្រោយមក​ម្ចាស់ផ្ទះ​រត់​គេចខ្លួន​បាត់​ ខណៈ​ស៊ីផឹក​ជុំ​គ្នា​ជាមួយ​មិត្ដ​ភ័ក្ដិ​ហើយ​និយាយ​ថា​ ហៅភ្ញៀវ​មក​ស៊ីផឹក​គ្មាន​កែវ​គ្មាន​ ចាន​គ្មាន​គ្រឿងក្លែម​​  កាលពី​វេលា​ម៉ោង​៤​និង​ ៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៣​នៅ​ ចំណុច​ភូមិ​បោះ​ពោធិ៍​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្ដបាត់ដំបង​ ។​

​លោក​ ខៀវ​ វណ្ណ​ស៊ី​ អធិការរង​ស្រុក​ សង្កែ​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​មាន​ ឈ្មោះ​ពុំ​ ច​ន្ធី​ ហៅ​ថី​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ ជា​ម្ចាស់ផ្ទះ​រត់​បាត់​មាន​ទីលំនៅ​ ក្នុងភូមិ​កើតហេតុ​ ។​ ជន​រង​គ្រោះ​ស្លាប់​ មានឈ្មោះ​ ញ៉ែ​ម​ សីហា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប​មាន​ ទីលំនៅ​ភូមិ​ឥដ្ឋ​សង្កាត់​ព្រែក​ព្រះស្ដេច​ ក្រុង​និង​ខេត្ដបាត់ដំបង​ ។​

​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា​ មុន​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​បាន​ទូរស័ព្ទ​ហៅ​ ញ៉ែ​ម​ សីហា​ និង​ប្អូនថ្លៃ​ទៅ​ស៊ីផឹក​នៅ​ ផ្ទះ​ពេល​ឈ្មោះ​ញ៉ែ​ម​សីហា​និង​ប្អូនថ្លៃ​មក​ដល់​កន្លែងផ្ទះ​កើតហេតុ​បាន​ទិញ​ស្រា​បៀរ​ ១​កេស​មក​ជាមួយ​ផង​។​ពេល​នោះ​ក្រុម​ម្ចាស់ផ្ទះ​អង្គុយ​ផឹក​មិន​មាន​គ្រឿងក្លែម​ ទេ​ ហើយ​ឈ្មោះ​សីហា​ក៏​ចូល​អង្គុយ​រួច​ និយាយ​ថា​ហៅ​មក​ផឹកស៊ី​គ្មាន​កែវ​គ្មាន​ចាន​គ្មាន​គ្រឿងក្លែម​សោះ​ក៏​ត្រដរ​ហៅ​ មក​ដែរ​ ។​ ខណៈនោះ​ម្ចាស់ផ្ទះ​ក៏​ងើប​ ចេញពី​កន្លែង​ផឹក​មួយ​ភ្លែត​ប្រហែល​៣​នាទី​ក្រោយមក​ក៏​ត្រឡប់​មក​វិញ​លើក​ ពូថៅ​កាប់​ក្បាល​ឈ្មោះ​សីហា​ខាងឆ្វេង​ បណ្ដាល​ឱ្យ​ផុង​លលា​ដ៏​បែក​ឈាម​ពេញ​ វង់​ស៊ីផឹក​។​ ភ្លាម​នោះ​អ្នក​ភូមិ​រួម​ទាំង​ អ្នក​ផឹកស៊ី​ក្នុង​វង់​ជាមួយ​បាន​ដឹក​ជន​រង​ គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រោយ​ ពី​គ្រូពេទ្យ​បាន​ដេរ​ហើយ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង​ ។​

​លោក​ ខៀវ​ វណ្ណ​ស៊ី​ អធិការរង​បាន​ បញ្ជាក់​ថា​ ត្រូវ​បាន​ក្រុម​គ្រួសា​រៀបចំ​ ធ្វើបុណ្យ​នៅ​វត្ដ​កំផែង​តាម​ប្រពៃណី​ ។​ ចំណែក​ជនសង្ស័យ​សមត្ថកិច្ច​តាម​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ ច្បាប់​ ៕

Source : norkorwat

សូមជួយផ្តល់មតិ និងចែករំលែក

Play Now