Play Now

“​ឆ្លាម​ហោះ​” ​របស់​ចិន ​អាច​ទប់ទល់​ជាមួយ ​“​បក្សី​ពិឃាត​”​ របស់អា​មេ​រិ​ក​

រដ្ឋាភិបាលចិនបានប្រកាសថា យន្ដហោះចម្បាំង J-15 ឬហៅថា “ឆ្លាមហោះ” មានគម្រោងដាក់ឱ្យបម្រើការ នៅលើនាវាផ្ទុកយន្ដហោះ របស់ចិនដែលអាចបំពេញបេសកកម្មក្នុងបរិវេណ១០០គីឡូម៉ែត្រ ក្នុងការវាយប្រហារ ទៅលើទីតាំងនានា មិនចាញ់យន្ដហោះ F-18 របស់អាមេរិកនោះឡើយ។

យន្ដហោះចម្បាំងខាងលើប្រហាក់ប្រហែលទៅនឹងយន្ដហោះចម្បាំង F-18 Hornet របស់អាមេរិក ពីការបំពាក់សញ្វវុធ និងបរិវេណ នៃ សកម្មភាពបំពេញបេសកកម្មវាយប្រហារ។ សារព័ត៌មានស៊ិនហួរបានផ្សព្វផ្សាយថា យន្ដហោះ J-15 របស់ចិន មានជំហានរីកចម្រើន យ៉ាងខ្លាំង ពីការបញ្ជាមីស៊ីលតាមប្រព័ន្ធរ៉ាដា និងកាំជ្រួចមីស៊ីលនាំផ្លូវវាយប្រហារទៅលើគោលដៅនានា ក្នុងរបាយការណ៍មួយចំនួនក៏ បានបញ្ជាក់ផងដែរថា J-15 របស់ចិន ក៏ស្រដៀងទៅនឹង Su-33 របស់រុស្ស៊ី ទៀតផង។

“ឆ្លាមហោះ” J-15 បានហោះហើរសាកល្បងជាលើកដំបូងនៅខែសីហា ២០០៩ ហើយកាលពីខែវិច្ឆិកា ២០១២ យន្ដហោះចម្បាំង នេះបានសាកល្បងចុះចតនៅលើនាវាផ្ទុកយន្ដហោះដំបូងគេបង្អស់របស់ចិន ប្រកបដោយជោគជ័យ ជាមោទនភាពយ៉ាងក្រៃលែង សម្រាប់វិស័យឧស្សាហកម្មសញ្វវុធរបស់ចិន ដែលមានភាពរីកចម្រើនឥតឈប់ឈរស័ក្ដិសម ទៅនឹងប្រទេសមហាអំណាចទី២ នៅលើ ពិភពលោក៕

ប្រភព៖ គេហទំព័រសារព័ត៌មាន នគរវត្ត

សូមជួយផ្តល់មតិ និងចែករំលែក

Play Now