ភ្នំពេញ: មន្ត្រីជាន់ខ្ពស់កម្ពុជា ទទួលបន្ទុកកិច្ចការព្រំដែន បានច្រានចោលនូវការផ្សព្វផ្សាយព័ត៌មានជា សាធារណៈរបស់ក្រុមហ៊ុន អ៊ីនធើណែត ឈ្មោះ Google ដែលថា ផ្ទៃក្រឡាប្រទេសកម្ពុជា បច្ចុប្បន្ននេះ បានបាត់បង់ចំនួន ៣៥ គីឡូក្រាម ទៅក្នុងទឹកដីប្រទេស វៀតណាមនោះ គឺជាការផ្សព្វផ្សាយពុំត្រឹមត្រូវ។
លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់បន្តថា “ទៅជឿអី Google ភូតម៉ាជីវិតទៅហើយ ខ្ញុំមិនយកចិត្តទុកដាក់ទេ។ រឿងអា Google ផ្សាយវាអត់ទាន់មានងីជាក់លាក់ទេ ធម្មតាយើងយកជាការបាន គឺដ្ឋានលេខា បានន័យថា ផែនទីយកព្រៃ ឬភ្នំ ឬអីយកផ្លូវអី ហ្នឹង។ ប៉ុន្តែខ្សែព្រំដែន វាអត់មានអីដឹងទេ។ ដូចជាមួយថៃចឹងដែរ Google វាគូសដាក់ប្រាសតាមាន់យើង នៅកន្លែងនេះ កន្លែងនោះ ស្រេចតែចិត្ត។ ខ្សែប្រ៊ីយេ កាត់ពាក់កណ្តាលទៅ យើងបានធ្វើការតវ៉ា។ ដូច្នេះយើងកុំទៅចិត្តទុកដាក់នឹងវា Google។ ចំពោះខ្ញុំអត់ឲ្យ សារៈសំខាន់អីទេ ពីព្រោះ អា Google វាមិនមែនជំនាញខ្សែព្រំដែនទេ វាអត់ដឹងអីជាក់លាក់ទេ វាចេះតែគូសទៅ”។
លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានមានប្រសាសន៍បន្តថា “ចំពោះការបោះពុំផែនទីខ្សែបន្ទាត់ព្រំដែន នៃប្រទេសកម្ពុជា និងប្រទេស វៀតណាម គឺក្រុមការងារបច្ចេកទេស កំពុងតែធ្វើការពុំទាន់បានបញ្ចប់នៅឡើយទេ ហើយក្រុមការងារបច្ចេកទេស បានធ្វើកិច្ចការនេះ ដោយប្រយ័ត្ន មិនមែនចេះតែធ្វើនោះទេ ដោយយោងតាមមូលដ្ឋានលេខាឲ្យបានត្រឹមត្រូវបោះបង្គោលរួច ខណ្ឌព្រំសីមារួចបានយើង អះអាងថា វាធ្វើកិច្ចការនោះ ចប់សព្វគ្រប់តែកិច្ចនេះ យើងធ្វើមិនទាន់ចប់ទេ យើងអត់មានអី លក់ទេ”។
លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ទៀតថា សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើការពន្យល់ បកស្រាយ នៅក្នុងរដ្ឋសភាជាតិ អស់រយៈពេល ៥ ម៉ោងជាង គឺគ្រប់គ្រាន់ហើយ អត់មានអីលាក់លៀមទេ។
លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានមានប្រសាសន៍បន្តទៀត ថា “ឥឡូវ បាត់លុះត្រាតែធ្វើរឿងព្រំដែនហ្នឹង វារួច បានយើងដឹងថា វាបាត់។ អាព្រំដែនធ្វើមិនទាន់រួចផង គេថា បាត់។ ឥឡូវនិយាយសាមញ្ញទៅចុះ ថាចង់ធ្វសម្លរកកូរ បើមិនទាន់បានស្លដាក់គ្រឿងត្រូវផង យើងនិយាយថា កកូរនេះឆ្ងាញ់ ម៉េចកើត?”។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រំដែនជាមួយប្រទេសវៀតណាម ធ្វើមិនទាន់រួចទេ បោះបង្គោលក៏មិនទាន់រួចខណ្ឌព្រំសីមា ក៏មិន ទាន់រួច ផែនទីព្រំដែនយើង កំពុងតែឲ្យប្រទេសទី៣ មកពីអឺរ៉ុប កំពុងតែធ្វើ មិនទាន់រួច ដូច្នេះត្រូវការប្រើពេលវេលាវែងឆ្ងាយ។
សូមរម្លឹកថា ក្រុមហ៊ុន អ៊ីនធើណែត ឈ្មោះ Google របស់សហរដ្ឋអាមេរិក បានធ្វើការផ្សព្វផ្សាយជាសាធារណៈថា ផ្ទៃដីប្រទេសកម្ពុជា បច្ចុប្បន្ន បានបាត់ ៣៥ គីឡូម៉ែត្រការ៉េ ទៅលើប្រទេសវៀតណាម បើប្រៀបធៀបទៅនឹងផ្ទៃដី ដែលបានកំណត់ក្នុងឯកសារប្រវត្តិសាស្ត្រ ដែលតម្កល់នៅ អង្គការសហប្រជាជាតិ កាលពីពេលមុន ដែលមានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការ៉េ។ ប៉ុន្តែត្រូវបានមន្ត្រីជាន់ខ្ពស់ កម្ពុជា ច្រានចោលចំពោះព័ត៌មាន គឺជាព័ត៌មានមិនពិត៕
ប្រភព៖ គេហទំព័រសារព័ត៌មាន CEN