Play Now

លោក​សាយ​នឹង​ចេញ​អាល់​ប៊ុម​ចំរៀង​ថ្មី​និង​ធ្វើ​ការប្រគំ​តន្ត្រី​នៅ​ខែក្រោយ​

តារាចំរៀង​រ៉ាប​កូរ៉េខាងត្បូង​លោក​សាយ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​លោក​នឹង​ចេញ​បទ​ចំរៀង​ដែល​គេ​ទន្ទឹង​រង់ចាំ​ជាខ្លាំង​​បន្ទាប់​ពី​បទ​ចំរៀង​ផ្អើល​ពិភពលោក​ Gangnam Style ​របស់​លោក​និង​ក៏​ធ្វើកា​ប្រគំ​តន្ត្រី​នៅ​ក្រុង​សេ​អ៊ូ​ល​នៅ​ខែ​មេសា​។​


​លោក​សាយ បានប្រកាស​ការចេញ​អាល់​ប៊ុម​ចំរៀង​ជាភា​សាកូរ៉េ​និង​អង់គ្លេស​ក្រោម​កូន​ចំណងជើង​ជា​ភាសា​ចិន ថៃ អេ​ស្ប៉ាញ​បារាំង​និង​ព័រទុយហ្កាល់​។​

​លោក​បាន​និយាយថា​"​ខែ​មេសា​ឆ្នាំ​២០១៣​នឹង​មាន​បទ​ចំរៀង​ទោល​ថ្មី​មួយ ដោយ​ចេញ​ទូទាំង​ពិភពលោក​ក្នុងពេល​តែមួយ​តាម​You Tube​។​ខ្ញុំ​ចង់​ធ្វើ​ការប្រគំ​តន្ត្រី​...​អ្នក​អាច​ឃើញ​វា​តាម​ការ​ផ្សាយ​បន្ត​ផ្ទាល់ តាម​YouTube"៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now