Play Now

ស្មា​ត​ហ្វូ​ន​តូច​បំផុត​ របស់​ពិភពលោក​ ត្រូវ​បានដាក់​បង្ហាញ​ ក្នុងប្រទេស​ជប៉ុន

វាមើលទៅដូចជាប្រដាប់ ក្មេងលេង ប៉ុន្តែ ក្រុមហ៊ុនទូរស័ព្ទជប៉ុន Willcom បានបញ្ចេញ ឲ្យដឹងនូវទូរស័ព្ទចល័តតូច ជាងគេបំផុតរបស់ពិភពលោក ។ ដោយមានប្រវែងត្រឹមតែ ៣២ × ៧០ × ១០,៧ មិល្លីម៉ែត្រ និង ទម្ងន់ ៣២ ក្រាម ទូរស័ព្ទ WX06A មានអេក្រង់

ប្រភេទ OLED ពណ៌ធម្មជាតិទំហំមួយអ៊ីញ ដែលគេរកឃើញភាគច្រើននៅក្នុងនាឡិកា និង អង់តែនមួយ។

បច្ចុប្បន្ន ទូរស័ព្ទនេះអាចរកបានតែក្នុងប្រទេសជប៉ុនប៉ុណ្ណោះ និងមានទម្ងន់ត្រឹម ១ ភាគ ៤ នៃទូរស័ព្ទ iPhone ។ ទោះយ៉ាងណា ដោយសារតែទំហំដ៏តូចរបស់វា ទូរស័ព្ទនេះពុំមានកាមេរ៉ានោះទេ ថ្វីបើវាអាចប្រើដើម្បីបញ្ជូនអ៊ីមែល បានក៏ដោយ។

លោក តាកូ ហ៊ីយ៉ាម៉ា ប្រធាន Eibitto ដែលផលិតទូរស័ព្ទខាងលើ បាននិយាយថា អង់តែនទូរស័ព្ទមួយត្រូវបាន ដាក់បញ្ចូលដើម្បីធ្វើឲ្យការទទួលរបស់ទូរស័ព្ទនេះមានភាពប្រសើរឡើង។



ទូរស័ព្ទនេះនឹងមានលក់លើទីផ្សារក្នុងប្រទេសជប៉ុនក្នុងខែធ្នូ ទោះយ៉ាងណា តម្លៃនៅមិនទាន់បញ្ចេញឲ្យដឹងនៅ ឡើយទេ ។ អាយុកាលរបស់ថ្មទូរស័ព្ទនេះក៏អាចប្រើបានយូរដោយសារតែទំហំរបស់វាដែរ ពោលគឺវាអាចប្រើ សម្រាប់និយាយបាន ២ ម៉ោង និងទុកចោលបាន ៣០០ ម៉ោង។

ទូរស័ព្ទនេះក៏ដំណើរការបានតែលើប្រព័ន្ធទូរស័ព្ទ PHS របស់ជប៉ុនប៉ុណ្ណោះនាខណៈពេលនេះ ដូច្នេះនឹងមិនដំណើរ ការនៅកន្លែងផ្សេងឡើយក្នុងភិពភលោកនេះ៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now