Play Now

ឈឺ​ពោះ​មិន​ទៅ​ពេទ្យ​ នៅ​​ផ្ទះ​ឈរ​កើត​កូន

វីដេអូ​​មួយ​ដែល​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថៃ​មួយ​​ឈ្មោះ ​THAI HERO ​បាន​បង្ហាញ​ ​ពី​ស្ត្រី​បរទេស​ម្នាក់​ឈរ​បង្កើត​កូន​ខ្លួន​ឯង​នៅ​ផ្ទះ​តែ​ម្ដង។ ​ក្នុង​វីដេអូ​ដែល​មាន​រយៈពេល ​១នាទី ១១ ​វិនាទី​ បង្ហោះ​កាល​ពី​ថ្ងៃ​ទី ២៧ ខែ មិនា ២០១៣ វេលា​ម៉ោង ២:០៩ នាទី​នេះ​ មិន​បាន​បញ្ជាក់​​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ស្ត្រី​ជា​ម្ដាយ​សម្រេច​ចិត្ត​យ៉ាង​​ដូច្នេះ​ទេ។ ​​​​

បើ​តាម​​​​ខ្សែ​វីដេអូ​ស្ត្រី​ជា​ម្ដាយ​បាន​ឈរ​​បង្កើត​កូន​​ដោយ​មាន​ក្រដាស​ទ្រាប់​នៅ​ពីក្រោម ​និង​មាន​អ្នក​កាន់​កាមេរ៉ា​ចាំ​ថត​ ​ដែល​នេះ​ហាក់​បញ្ជាក់​ថា ​មិន​មែន​ស្ត្រី​រូប​នោះ​ឈឺ​ពោះ​​ទៅ​មន្ទីរពេទ្យ​មិន​ទាន់​នោះ​ទេ ​ប៉ុន្តែ​គឺ​ជា​ការ​ត្រៀម​បង្កើត​កូន​ដោយ​ខ្លួន​ឯង​តែ​ម្ដង។

ទោះ​បី​ជា​មិន​ទៅ​ពេទ្យ​​ស្វែង​រក​ការ​បង្កើត​កូន​តាម​បែប​បច្ចេកទេស​យ៉ាង​ណា​ក្ដី ​ស្ត្រី​តាំង​ចិត្ត​កើត​កូន​ដោយ​ខ្លួន​ឯង មិន​ត្រូវ​ការ​ឆ្មប​​ គ្រែ​ពូក​ខ្នើយ គឺ​ឈរ​សម្រាល​កូន​តែ​ម្ដង។ យ៉ាង​ណា​ក៏​ដោយ​ស្ត្រី​ រូប​នេះ ឆ្លង​ទន្លេ​ដោយ​ជោគជ័យ មិន​បាន​ជួប​គ្រោះ​ថ្នាក់​អ្វី​ទេ។


សូមជួយផ្តល់មតិ និងចែករំលែក

Play Now