ស្របពេលដែលបទចម្រៀងរបស់ផលិតកម្មថោន ចេញដើម្បីអបអរបុណ្យចូលឆ្នាំ នាពេលខាងមុខ ដែលច្រៀងដោយតារាកំប្លែងនាយ ពែកមី ក្រោមចំណងជើងថា “ឲ្យប្រពន្ធស៊ីសៀង ឲ្យនាងស៊ីស៊ុប” ស្រាបតែខាងសារព័ត៌មានក្នុងស្រុកមួយបានបង្ហាញព័ត៌មានឲ្យដឹងថា “នេនទុំប្រតិកម្ម រឿងគេចម្លងបទ ខ្លួន”។
ទន្ទឹមនិងព័ត៌មានដ៏ក្តៅគគុកនេះដែរ នេន ទុំ ក៏បានបង្ហោះវីដេអូឃ្លិបនាប៉ុន្មាននាទីមុន ថា “លោកសូមបញ្ជាក់ពីរឿងទំព័រមួយដែលបានយកចម្រៀង ទាំងបី រួមមានបទលោក បទខាងផលិតកម្ម រស្មីហង្សមាស និងបទផលិតកម្ម ថោន ដែលចេញលក់នៅលើទីផ្សារឆ្នាំ ២០១១”ដែលលោកប្រទះឃើញទំព័រមួយនេះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
វីដេអូឃ្លិបដែលមានរយៈពេល ៩ នាទី និង ០៨ វិនាទី លោកបានបន្ថែមឲ្យដឹងថា បទលោកក្រោមចំណងជើង “ស្ករទាញ ២០១២”ជាបទ ដែលគេផ្ញើរឲ្យពីផលិតកម្ម Newsong និង Melody ធ្វើដោយលោក ដោយមិនចម្លងពីនរណាទាំងអស់ ។លោកបន្តទៀតថា បទនេះលោកធ្វើតាំងពីឆ្នាំ កន្លងទៅ រីឯបណ្តាញអ្នកគាំទ្រផ្សេងទៀតថា បទនេះជាបទរបស់ផលិតកម្មរស្មីហង្សមាស តាំងពី ឆ្នាំ ២០១១ រឿងនេះលោកមិនបានដឹងនោះទេ។ វាអាចជាបទចម្រៀងដែលមានអារម្មណ៍សរសេរដូចគ្នា ព្រោះថាគេធ្វើនៅផ្ទះគេ យើងធ្វើការនៅផ្ទះយើង ហើយថា លោកចោទ គេលួចនោះ លោកមិនបានគិតនោះទេ។រីឯផលិតកម្មថោន ក៏ដូចគ្នាដែរ លោកមិនបានគិតទាល់តែសោះ ថាគេលួច ទោះពេលនេះបទ របស់ថោនជ្រោងបានប្រជាប្រិយភាពក៏ដោយ ។តែ លោកត្រឹមតែដឹងថា បទនេះលោកអង្គុយធ្វើយ៉ាងស្ងៀមស្ងាត់ជាទីបំផុតនៅក្នុងបន្ទប់ ដោយមិនបានស្តាប់បទនរណាទាំងអស់។
ជាចុងក្រោយ តារាចម្រៀង ជា DJ រូបនេះ បានបញ្ជាក់ជាចុងក្រោយថា បទនេះមិនមែនជាបទ ដែលលួចពីថៃនោះទេ ជាបទ ស្នាដៃខ្មែរធ្វើឡើងដោយសុទ្ធ សាធ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
វីដេអូបកស្រាយ
ស្ករទាញ់ ២០១២ ឲ្យប្រពន្ធស៊ីសៀង ឲ្យនាងស៊ីស៊ុប កម្មក្រាសប៉ះប្តីស្រវឹង