Play Now

ជនជាតិ​វៀតណាម​មួយ​ក្រុម​ផឹកស៊ី​ស្រវឹង​វាយ​សន្ដិសុខ​ហាង


ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០១៣ វេលាម៉ោង០០និង៣០ រំលងអធ្រាត្រ មានបុរសជនជាតិវៀត ណាមមួយក្រុមមានគ្នា៥នាក់ត្រូវបាន កម្លាំងសមត្ថកិច្ចមូលដ្ឋានដេញតាម ប៉ផាប់ចាប់ពភីងធ្វើឱ្យផ្អើលពេញមួយ ក្រុងទើបចាប់បាន ដោយសារតែពួកគេ នាំគ្នាផឹកស៊ីច្រៀងខារ៉ាអូខេ រួចពេល ស្រវឹងធ្លាក់ភ្នែកបានព្រួតគ្នាវាយតប់ទៅ លើសន្ដិសុខហាងម្នាក់បណ្ដាលឱ្យរងរបួសបែកក្បាល ព្រោះខឹងធ្វើឱ្យកូនប្រុសរបស់ គេយំពេលដេកលើប៉ៅអ៊ីរង់ចាំឪពុកផឹក ស៊ីច្រៀងខារ៉ាអូខេនៅចំណុចហាងខារ៉ាអូខេ យីហោសូនី ដែលមានទីតាំងលេខ៥៤BEo ផ្លូវលេខ១៣ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។

តាមប្រភពពីសមត្ថកិច្ចនគរបាល មូលដ្ឋានបានឱ្យដឹងថា ក្រុមជនដៃដល់ ដែលត្រូវឃាត់ខ្លួនមានគ្នា៥នាក់សុទ្ធតែ ជាជនជាតិវៀតណាម ក្នុងនោះមានឈ្មោះ ទិន, យ៉ុង, ទ្រី, គីម និងឈ្មោះវឹង ពួកគេ មានអាយុជាង២០ឆ្នាំឡើងទៅ និងមាន ទីលំនៅម្ដុំសង្កាត់បឹងត្របែក ខណ្ឌចំការ មន ត្រូវដកហូតបានរថយន្ដមួយគ្រឿង ម៉ាក Tacoma ១បាំងកន្លះ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2M-4579 ។ ចំណែកជនរងគ្រោះឈ្មោះភូមិ ស្រស់ ភេទប្រុស អាយុ៣៣ឆ្នាំ បានរងរបួស ដោយសារក្រុមជនដៃដល់វាយនឹងដៃនិងកៅអី ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើត ហេតុបានឱ្យដឹងថា នៅមុនពេលកើត ហេតុគេឃើញក្រុមជនជាតិវៀតណាម មួយក្រុមក្នុងនោះមានក្មេងប្រុសអាយុ៧ ឆ្នាំម្នាក់ជាកូនរបស់ជនដៃដល់ឈ្មោះទិន បាននាំគ្នាជិះរថយន្ដ១គ្រឿងម៉ាកTacoma ១បាំងកន្លះមកផឹកស៊ីច្រៀងខារ៉ាអូខេនៅ ហាងកើតហេតុ ។ ខណៈកំពុងផឹកស៊ីនោះ កូនប្រុសរបស់គេមានសភាពងងុយដេកក៏ឱ្យកូនប្រុសរបស់គេដេកនៅលើប៉ៅអ៊ី របស់សន្ដិសុខយាមហាង ពេលនោះ សន្ដិសុខបានដាស់ដើម្បីឱ្យកូនក្មេងនោះងើប ក៏ស្រាប់តែកូនក្មេងរូបនោះបានយំ រៀបរាប់ប្រាប់ប៉ារបស់គេ ។ ភ្លាមនោះ លោកប៉ា ដែលជាជនដៃដល់មិនទាន់បាន សួរនាំអ្វីផង ស្រាប់តែរករឿងឈ្លោះប្រកែក ព្រមទាំងព្រួតគ្នាវាយមកលើ សន្ដិសុខរូបនោះបណ្ដាលឱ្យមានភាព រញ៉េរញ៉ៃផ្អើលដល់ភ្ញៀវជាច្រើនទៀតនាំ គ្នាចោមរោមមើលហេតុការណ៍។ បន្ទាប់ មកក្រុមជនបង្កទាំងនោះបាននាំគ្នាបោក តុកៅអីរួចលើកយកដាក់ឡានរបស់គេ ហើយនាំគ្នាបើករត់ តែភ្លាមនោះសមត្ថកិច្ច មូលដ្ឋានក៏បានដេញតាមប៉ផាប់ចាប់ ពភីងផ្អើលពេញក្រុងដោយបើករត់ចុះ ឡើងរហូតដល់ម្ដុំខាងលិចបរិវេណវិមាន ឯករាជ្យទើបចាប់បាននៅទីនោះបង្កជា បញ្ហាផ្អើលនៅទីនោះផងដែរ ។

ពាក់ព័ន្ធក្នុងហេតុការណ៍ទំនាស់វាយ តប់បង្ករបួសស្នាមនេះដែរ សមត្ថកិច្ច មូលដ្ឋានប៉ុស្ដិ៍ផ្សារកណ្ដាលទី១ បានឃាត់ ខ្លួនក្រុមជនដៃដល់ទាំង៥នាក់នោះដើម្បី ចាត់វិធានការតាមនីតិវិធី ៕

ប្រភព៖ នគរវត្ត

សូមជួយផ្តល់មតិ និងចែករំលែក

Play Now