វៀតណាម៖ ស្រី្តវ័យ៦០ឆ្នាំដែលត្រូវជាម្តាយ ជនរងគ្រោះ បានរៀបរាប់ថា កូនស្រីរបស់គាត់ មានឈ្មោះថា Vu Thi Tien អាយុ ៣៩ ដែលមាន សតិមិនប្រក្រតី និងជាស្រីក្រមុំទៀតនោះ ត្រូវ បានគេរំលោភយ៉ាងកំសត់បំផុត។ តាមប្រភពព៌តមានបានអោយដឹងថា មុនពេល កើតហេតុជនរងគ្រោះបាន ចេញទៅច្រូតស្មៅ ទុកអោយគោស៊ី តែពេលនាងត្រលប់មកវិញ ស្រាប់តែសក់ក្បាលរញ៉េរញ៉ៃ ហើយមានឈាមប្រលាក់ខោថែមទៀតផង។ ពេលម្តាយនាងសួរ ថាមានរឿងអ្វី នាងមិនព្រមឆ្លើយហើយ មានសភាពភ័យខ្លាច ដែលធ្វើអោយមានការសង្ស័យ ទើបម្តាយនាងប្តឹងប៉ូលីស។ ពេលប៉ូលីសមកសួរចំលើយនាង បានឆ្លើយថា ពេលនាងទៅច្រូតស្មៅ មានបុរសម្នាក់ឈ្មោះ Ngo Van Ton ដែលជាអ្នកជិតខាងរបស់នាង បានបបួលនាងដើរចូលព្រៃហើយ ថានាំនាងទៅលេងឋានសួគ៌ា។ ហើយបន្ទាប់មក បុរសនោះបានចាប់ដោះខោអាវនាងអស់តែម្តង ពេលដែលរួចរាល់អស់ហើយ បុរសនោះបានគំរាមនាងមិនអោយ ប្រាប់នរណាម្នាក់នោះទេ បើមិនដូច្នេះទេ គេនឹងធ្វើបាបនាងជាក់ជាមិនខាន។ ពេលដែលជនរងគ្រោះរៀបរាប់ហេតុការណ៍ ទាំងនោះអស់សព្វគ្រប់នោះ ប៉ូលីសបានទៅឃាត់ខ្លួនជនដៃដល់ដើម្បីសួរចំលើយ ពេលដែលសួរចំលើយ ជនដៃដល់បាននិយាយថា គេមិនបានរំលោភនាងទេ គឺនាងស្ម័គ្រចិត្តរួមភេទជាមួយខ្លួន តាមសំរួល។ តែតាមសំដីរបស់មេធាវី បាននិយាយថា ការរួមភេទរវាង បុរសដែលមានសតិគ្រប់គ្រាន់ នឹង ស្ត្រីដែលមានសតិមិនគ្រប់គ្រាន់ គឺត្រូវបានចាត់ទុកជាការរំលោភ ព្រោះថាពួកគេមិនទាន់ រៀបអាពាហ៍ពិពាហ៍៕
Play Now
Play Now