Play Now

លោតសម្លាប់ខ្លួន​ក្នុង​ផ្សារ​ទំនើប​សូរិយា​ ​ព្រោះខឹង​សង្សារ​បែកចិត្ត

រាជធានីភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាអ្នកលក់ដូរនៅផ្សាររ៉ុងក្លឿប្រទេសថៃ បានមកធ្វើអត្តឃាត លោតពីលើជាន់ទី៤ ក្នុងផ្សារ ទំនើបសូរិយា ផ្លូវលេខ៦៣ ភូមិទី៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី៥ មីនា។

សាក្សីបាននិយាយឲ្យសមត្ថកិច្ចដឹងថា នៅវេលាខាងលើបុរសម្នាក់មានទឹកមុខក្រៀមក្រំក្នុងសំលៀកបំពាក់ខោខូវប៊ូយជើងវែង ពណ៌ ទឹកប៊ិច ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅបានចូលផ្សារទំនើបសូរិយា ហើយឡើងតាមជណ្តើរយន្តឆ្ពោះទៅជាន់ទី៥ លុះបន្តិចក្រោយមកក៏ដើរ ចុះមកឈរនៅជណ្តើរជាន់ទី៤ រួចនិយាយទូរស័ព្ទបណ្តើរយំបណ្តើរ។ បន្ទាប់មកបានឮបុរសនោះពោលពាក្យថា «ពេលនេះយើងត្រូវចប់ គ្នាហើយ!» ហើយក៏លោតទម្លាក់ខ្លួនចុះមកជាន់ក្រោមបណ្តាលឲ្យស្លាប់ភ្លាមៗនៅកាំជណ្តើរក្បែរទូលក់គ្រឿងអេឡិចត្រូនិច បង្កឲ្យមាន ការភ្ញាក់ផ្អើលដល់កងសន្តិសុខយាមប្រចាំការក្នុងផ្សារ និងអាជីវករដែលអ្នកខ្លះកំពុងរៀបចំទុកដាក់អីវ៉ាន់ដើម្បីទៅផ្ទះ។ នៅក្នុង ហេតុការណ៍នេះត្រូវបានកងសន្តិសុខយាមប្រចាំការនាំគ្នាបិទទ្វារមិនអនុញ្ញាតឲ្យអ្នកកាសែតថតយករូបភាពជនធ្វើអត្តឃាតនោះទេ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតនេះទំនងជាខឹងសង្សារសុំចែកផ្លូវគ្នាមានឈ្មោះ ពៅ រស្មី អាយុ២៤ឆ្នាំ ជាអ្នកលក់ដូរ មានទីលំនៅបច្ចុប្បន្ន ភូមិបាលិលេយ្យ ឃុំអូរស្មាច់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមប័ណ្ណលេខ០៤០០២០ ដែលមានបិទរូបថតជនរងគ្រោះ សំរាប់ការចេញចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលរកឃើញក្នុងខ្លួនបុរសរូបនោះ៕

ប្រភព៖ គេហទំព័រសារព័ត៌មាន កោះសន្តិភាព

សូមជួយផ្តល់មតិ និងចែករំលែក

Play Now