មិនមែនជាលើកទីមួយទេ ដែលតារារាងសិចស៊ី Nicki Minaj បានជួបគ្រោះជាយថាហេតុ ដោយលេច ដើមទ្រូងឲ្យសាធារណជនបានឃើញ តួយ៉ាងដូចជាការសម្តែងនៅក្នុង MV បទថ្មីរបស់នាងមួយនេះអញ្ចឹង ដែលតម្រូវឲ្យនាងស្លៀកឈុតហែលទឹក ប៊ីគីនីខើចខ្លី អញ្ចឹងហើយមិនឲ្យធ្លោយខ្លះយ៉ាងម៉េចកើត។
ក្នុងខ្សែវីដេអូ MV នៃបទចម្រៀងថ្មីរបស់ Nicki មានចំណងជើងថា “High School” ត្រង់ឈុតមួយដែលរៀបរាប់ពីសកម្មភាពក្រៅឆាក ដែលនាងងើបចេញពីអាងហែលទឹក។ មិនដឹងជាដោយសារដើមទ្រូងនាងធំពេក ឬយ៉ាងណានោះទេ ទើបអាវទ្រនាប់ប៊ីគីនីនាងរបូតធ្លាក់ចុះ ធ្វើឲ្យដើមទ្រូងនាងនៅកណ្តាលវាល ខណៈសាម៉ីខ្លួនហាក់ដូចមិនអើពើសោះ។ នៅក្នុងឃ្លីបវីដេអូនេះក៏បានបង្ហាញពីការចលនាចម្លែកៗផ្សេងទៀត ដូចជាការឲ្យអង្គរក្សរបស់នាងបី ដោយសារតែខ្លាចបាក់ស្បែកជើងកែងរបស់នាងជាដើម។
គួររំលឹកផងដែរថា Nicki Minaj ក៏ធ្លាប់បានជួបគ្រោះជាយថាហេតុបញ្ចេញដើមទ្រូងជាសាធារណៈម្តងដែរនៅក្នុងការប្រគំតន្រ្តី Good Morning America កាលពីខែសីហា ឆ្នាំ២០១១ កន្លងទៅ។
មើលវីដេអូ នាង Nicki Minaj លេចដើមទ្រូងកណ្ដាល់វាលដាក់គេ៖
