Play Now

ញាក់​សាច់​ហ្មង​! ​Wozniacki ​បង្ហាញ​ម៉ូដ​​ឈុត​ក្នុង (វីដេអូ)

កីឡាការិនី វាយ​កូន​បាល់ វ័យ​២២​ឆ្នាំ​ Caroline Wozniacki មិន​ទាន់​ស្គាល់​​រសជាតិ​ជើងឯក​ Grand Slam ​នៅ​ឡើយ​ទេ​ ​ហើយ​ថែម​ទាំង​បាត់បង់​តំណែង​លំដាប់​ទី​១​ពិភពលោក​ទៀត​ផង។ ប៉ុន្តែ​​កីឡាការិនី​ សញ្ជាតិ​ដាណឺម៉ាក​រូប​នេះ​កំពុង​លួង​ចិត្ត​​អ្នក​គាំទ្រ​បុរស​ៗ​​របស់​នាង​តាម​រយៈ​ការ​បង្ហាញ​ម៉ូដ​ឈុត​ក្នុង​ជា​ច្រើន​ឈុត។

នៅ​ក្នុង​វីដេអូ​ពាណិជ្ជកម្ម​របស់​ខ្លួន ជើងឯក​រង US Open ឆ្នាំ​២០០៩ ដែល​បាន​ធ្លាក់​មក​ចំណាត់​ថ្នាក់​ទី​៩ រូប​នេះ​​និយាយ​ថា​៖ “ការ​ស្លៀកពាក់​ឈុត​ក្នុង​ដ៏​ល្អ​មួយ​ឈុត​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ។ វា​ពិត​ជា​សំខាន់​ព្រោះ​វា​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​ផាសុកភាព​ មើល​ទៅ​ឃើញ​ស្អាត ស័ក្ដិសម​នឹង​ខោអាវ​ក្រៅ​របស់​អ្នក​ ​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ជា​សុភាពនារី​ពិត​ៗ​និង​សិចស៊ី ទៀត​ផង​។ មាន​ឈ្មោះ​របស់​ខ្ញុំ​នៅ​លើ​ឈុត​ក្នុង នេះ វា​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់”។

យ៉ាង​ម៉េច​ដែរ? រាង​នាង​ឡូយ​ទេ? ប៉ុន្តែ​សូម​បញ្ជាក់​បន្តិច​ថា Wozniacki មាន​សង្សារ​ហើយ​ណា៎! គឺ​សង្សារ​របស់​កីឡាករ​វាយ​កូន​គោល​លំដាប់​ទី​១​ពិភពលោក​ Rory McIlroy៕

សូមចុចទីនេះដើម្បីទាញយករូបសិចស៊ីរបស់នាងជាច្រើនទៀត!
ប្រភព៖ គេហទំព័រ សប្បាយ

សូមជួយផ្តល់មតិ និងចែករំលែក

Play Now