ខេត្ដបន្ទាយមានជ័យ ៖ នាងក្រមុំម្នាក់បានរត់តាមបុរសជាសង្សារមុនពេលដែល ខ្លួនចូលរោងការតែប៉ុន្មានប្រមាណ២០ ថ្ងៃទៀត នៅគ្រាដែលឪពុកម្ដាយបានកក់ តុ, ភ្លេង និងហៅភ្ញៀវរួចរាល់អស់ ហើយនោះ ។
បើតាមឪពុកនារីដែលជាភាគីកូន ក្រមុំបានឱ្យដឹងថា តាមគម្រោងអាពាហ៍ ពិពាហ៍កូនស្រីរបស់លោកនឹងត្រូវធ្វើ នៅភូមិប្រាសាទរាំង ឃុំតាគង់ ស្រុក ម៉ាឡៃ ខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ ។ ប៉ុន្ដែកូនស្រីបាន ចាញ់ល្បួងបុរសជាសង្សារ ហើយបាន ចាកចេញពីផ្ទះនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៣ ពោលគឺមុនចូលរោងការជិត២០ថ្ងៃ ។ កូនក្រមុំដែលរត់ចោលរោងការ ឈ្មោះសាន ស្រីហាក់ អាយុ២០ឆ្នាំ ។
បុរសជាឪពុកឈ្មោះសាន គឹមលាង អាយុ៤៧ឆ្នាំ និងម្ដាយឈ្មោះងួន ជុំ អាយុ ៣៨ឆ្នាំ ។ បុរសជាឪពុកបានអះអាងថា កូនរបស់គាត់បានទៅរស់នៅជាមួយ ជីដូននៅឯខេត្ដបាត់ដំបង ហើយនៅគ្រា នោះ កូនកំលោះអ្នកស្រុកភូមិឈ្មោះដន បានបង្ហើបអំពីការប៉ុនប៉ងចូលស្ដីដណ្ដឹង ប៉ុន្ដែមិនឃើញមកចូលសួរនាំនោះទេ ។ មួយរយៈក្រោយមកគ្រួសារផ្សេងទៀត បានមកសួរនាំ ដោយមានចាស់ទុំត្រឹម ត្រូវហើយនៅពេលសួរនាំកូន នាងក៏បាន ព្រមព្រៀង ទើបក្រុមគ្រួសារលោក សម្រេចលើកកូនស្រីទៅឱ្យកូនកំលោះ ដែលមានឈ្មោះយ៉យ ពែក អាយុ២៩ឆ្នាំ ដែលរស់នៅក្នុងភូមិជាមួយគ្នា ។
អ្នកភូមិម្នាក់ទៀតឈ្មោះមាឃ លាភ បានឱ្យដឹងដែរថា គ្រួសារកូនក្រមុំ និងកូន កំលោះឈ្មោះដន ដែលជាអ្នកភូមិជាមួយ គ្នា ហើយគ្រាន់តែបង្ហើបអំពីគោលបំណង ចូលស្ដីដណ្ដឹងនោះមិនសូវត្រូវគ្នាទេ ពោលគឺឈ្លោះពីបញ្ហាដីធ្លី ។ ប៉ុន្ដែនៅ ពេលដែលនាងសាន ស្រីហាក់ ត្រឡប់ មកពីខេត្ដបាត់ដំបង ដើម្បីពិនិត្យឈាម និងធ្វើលិខិតរៀបអាពាហ៍ពិពាហ៍ នោះគេ សង្កេតឃើញនាងឧស្សាហ៍ចេញចូលផ្ទះ យុវជនដន ញឹកញាប់ ។
បើតាមលោកសាន គឹមលាង និយាយថា កូនស្រីរបស់គាត់បានព្រមព្រៀងទៅពិនិត្យឈាម និងទៅធ្វើសំបុត្ររៀប អាពាហ៍ពិពាហ៍នៅសាលាឃុំជាមួយ កូនកំលោះឈ្មោះយ៉យ ពែក ដោយ មើលទៅមិនឃើញមានអ្វីជាទំនាស់ ឬជាការបង្ហាញឱ្យឃើញពីការបង្ខិតបង្ខំឱ្យនាងយកប្ដីនោះឡើយ ។ ប៉ុន្ដែមុនពេល ដែលនាងចាកចេញពីផ្ទះទៅតាមបុរស ឈ្មោះដន លោកបានសង្កេតឃើញថា នាងមានទំនាក់ទំនងជាមួយម្ដាយបុរស ឈ្មោះដន នោះជាញឹកញាប់ ជាពិសេស មួយថ្ងៃមុនពេលដែលនាងចាកចេញ គឺនាងបានទៅផ្ទះឈ្មោះដន នោះដល់ទៅ ៣ដងឯណោះ ។
បើតាមបុរសជាឪពុក កូនស្រីរបស់ ខ្លួនទំនងជាត្រូវ“អំពើ”ម្ដាយរបស់យុវជន ឈ្មោះដន ។ កូនស្រីរបស់គាត់គ្មាន ទំនាក់ទំនងផ្លូវចិត្ដជាមួយនឹងយុវជន ឈ្មោះដននោះទេ ពីព្រោះនាងនៅឯខេត្ដ បាត់ដំបង ហើយទើបត្រឡប់មកស្រុក កំណើតដើម្បីរៀបចំពិធីមង្គលការរបស់ ខ្លួនតែប៉ុណ្ណោះ ។
បុរសជាឪពុកបានឱ្យដឹងដែរថា ភាគីកូនកំលោះបានព្រមព្រៀងជូនបណ្ណាការ ៦ម៉ឺន៣ពាន់បាតសម្រាប់រៀបមង្គលការ កូនប្រុសស្រី ។ ប៉ុន្ដែនៅពេលដែលកូន ស្រីរបស់លោករត់បាត់នោះ ភាគីខាង ប្រុសទាមទារបណ្ណាការ១គុណនឹង២ ។ ក៏ប៉ុន្ដែដោយយល់ថា ឪពុកម្ដាយខាងស្រីក៏ ជាជនរងគ្រោះ ហើយជាមួយនឹងការ អង្វរករផង ភាគីកូនប្រុសបានព្រមទទួលសំណងជាទឹកប្រាក់៧ម៉ឺន៦ពាន់៥០០ បាត ។ លោកសាន គឹមលាង និយាយថា “ខ្ញុំទើបតែយកលុយសងគេព្រឹកមិញ (ព្រឹកថ្ងៃទី១ ខែមេសា) គេទារ១គុណនឹង២ ប៉ុន្ដែយើងអង្វរណាមួយបាត់កូន និងក៏ខាតបង់ច្រើន ទើបគេព្រមយក៧ម៉ឺន ៦ពាន់៥០០បាត”។
ក្រៅអំពីបង់ខាតទៅលើបណ្ណាការ ភាគីកូនក្រមុំក៏ខាតទៅលើការកក់ម្ហូបអាហារ, ថ្លៃភ្លេង និងផ្ជួងការ ។ ក្រៅពីនោះភ្ញៀវដែលបានអញ្ជើញតាមសំបុត្រ ក៏ត្រូវបានទូរស័ព្ទប្រាប់គេអំពីការខកខាន នេះដែរ ។ បើគិតជាទឹកប្រាក់ខាតបង់ ចំពោះការកក់ម្ហូប និងសម្ភារផ្សេងៗ អស់ប្រហែល៤ម៉ឺនបាត ។
បើទោះជាយ៉ាងនេះក្ដី ឪពុកម្ដាយខាង ស្រីប្រាថ្នាចង់ឃើញកូនរបស់ខ្លួនមានគ្រួសារ ដែលមានការរៀបចំសែនព្រេន ឬរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវ ។ លោក សាន គឹមលាង បានបន្ថែមថា បន្ទាប់ពីកូនស្រីចេញទៅបាត់ គាត់ក៏បានសួរនាំ ភាគីកូនកំលោះដែលនាំកូនស្រីគាត់ ទៅនោះ ប៉ុន្ដែគេមិនទទួលខុសត្រូវ ហើយ មិនទទួលស្គាល់ចំពោះទង្វើកូនប្រុសនោះ ឡើយ ។ មានន័យថា ឪពុកម្ដាយខាងប្រុស ឈ្មោះដន បដិសេធអំពីកូនកំលោះរបស់ គេបានពង្រត់កូនស្រីនោះទៅ ។ ក៏ប៉ុន្ដែយ៉ាងណាក៏ដោយ គ្រួសារខាងកូនក្រមុំ នៅតែអះអាងថា អ្នកភូមិទាំងមូលសុទ្ធ តែដឹងថា កំលោះដន បាននាំនាងក្រមុំ សាន ស្រីហាក់ ចាកចេញពីស្រុកកំណើត ។
រូបថតនាងសាន ស្រីហាក់ ត្រូវបានបិទនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ចាប់ ពីក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ រហូតដល់ច្រកបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ។ បើតាមលោកឪពុកកូនស្រីអះអាងថា ការបិទរូបថត បែបនេះ គឺចង់ឱ្យសមត្ថកិច្ចជួយឃាត់ ពួកគេ ហើយនាំពួកគេមកស្រុកវិញ ដើម្បីរៀបចំសែនព្រេន ៕
source : norkorwat