Play Now

រួមភេទជាមួយគ្នាមួយយប់ មិត្តប្រុសលួចទ្រព្យសម្បត្តិអស់មួយចំនួនធំ

វៀតណាម៖ ដោយយោងទៅតាមព៌តមានបានអោយដឹងថា ស្ត្រីម្នាក់មានឈ្មោះថា Pham អាយុ២៨ឆ្នាំ ត្រូវបានមិត្តប្រុស របស់ខ្លួនឈ្មោះ Le Cho Thanh អាយុ២៧ឆ្នាំ លួចទ្រព្យសម្បត្តិនាងអស់មួយចំនួនធំ បន្ទាប់ពីពួកគេបានរួមភេទជាមួយគ្នា នៅផ្ទះនាងអស់មួយយប់។ តាមសំដីជនរងគ្រោះបានអោយដឹងថា មិត្តប្រុសខ្លួនបានលួច គ្រឿងអលង្ការ ទូរសព្ទដៃ ប្រាក់ប្រមាណ ១៥០០ដុល្លារ​ និងម៉ូតូមួយគ្រឿងថែមទៀត ។ លុះព្រឹកឡើងពេលដែលដឹងថា មិត្តប្រុសខ្លួនលួចទ្រព្យសម្បត្តិរបស់ខ្លួន នាងក៍បានប្តឹងប៉ូលីសដើម្បីចាប់បុរសនោះមក ដោះស្រាយតាមផ្លូវច្បាប់ ។ ពេលនេះប៉ូលីសកំពុងតែធ្វើសំនុំរឿង និងធ្វើការស៊ើបអង្កេតជាបន្ត។ នេះជាបទពិសោធន៍មួយដែល យើងគួយកចិត្តទុកដាក់ និងពិចារណា កុំទុកចិត្តមនុស្សដោយ មើលតែសំបកក្រៅ៕



សូមជួយផ្តល់មតិ និងចែករំលែក

Play Now