Play Now

សុគន្ធថេរ៉ាយុ ជួបនាយពែកមីដំបូង

ភ្នំពេញ: ​តារាចម្រៀង ញញឹម​ស្រស់ រូប​សង្ហា សុគន្ធ ថេ​រ៉ា​យុ នឹង​ជួប​ជាមួយ​នាយ​ពែ​កមី​ដំបូង​ក្នុងឱកាស​ចូលឆ្នាំថ្មី​ខាងមុខ​ដែល​កំពុងតែ​រំកិល​ខ្លួន​ចូលមក​តាមរយៈ​បទ “​ឪ​ក៏​យ៉ាប់ កូន​ក៏​យ៉ាប់​”​។​
​បន្ទាប់ពី​ចេញ​បទ​ចម្រៀង​ប្រជាប្រិយ​ខ្មែរ​រីករាយ​ក្នុងការ​រាំ​កម្សាន្ត​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរហើយ​នោះ​ តារាចម្រៀង​រូប​ស្រស់​នេះ​បាន​កំពុង​ត្រៀមខ្លួន​ដើម្បី​ស្វាគមន៍​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ពីរ​ទៀត​។​

​ជួប​ជាមួយ​ស៊ី​អ៊ី​អិន (CEN) តាម​ទូរស័ព្ទ តារា​វ័យ ២៣ ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹងថា “​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខនេះ ខ្ញុំ​មាន​ចម្រៀង​បី​បទ​សម្រាប់​បម្រើ ទស្សនិកជន ដែលជា​បទ​ប្រពៃណី​ខ្មែរ មាន​ចំណងជើង​’​សង្សារ​ឆ្នាស​” “​បារាំង​ថា​យ៉ាប់​” “​ឪ​ក៏​យ៉ាប់ កូន​ក៏​យ៉ាប់​” ចំណែក​បទ​ទី​៣​នោះ​ខ្ញុំ​ឆ្លើយឆ្លង​ជាមួយ​បង​ពែ​កមី​។​

​ថេ​រ៉ា​យុ បន្តថា “​សម្រាប់​ដើមឆ្នាំ​នេះ ខ្ញុំ​ទទួលបាន​ស្ប៉ត​ពាណិជ្ជកម្ម​ពីរ​ដែល​គេ​កំពុងតែ​ទាក់ទង តែ​មិនទាន់បាន​ចុះ​កុងត្រា​ជាមួយគ្នា​ទេ​ ត្រូវ​ចាំ​ដល់​ចូលឆ្នាំ​ហើយទើប​ដឹង​ដំណឹង​ម្តងទៀត​”​។​

​សុគន្ធ ថេ​រ៉ា​យុ ឈាន​ជើង​ចូល​អាជីព​ជា​អ្នកសិល្បៈ​នៅក្នុង​ឆ្នាំ ២០០៧​។ ការ​ប្រឡូក​ចូល​ដំបូង ថេ​រ៉ា​យុ មាន​អាជីព​ជា​តារាចម្រៀង​។ មូលហេតុ​ដែល​នាំ​ឲ្យ​លោក​ប្រឡូក​ចូល​ជា​អ្នកសិល្បៈ​ដោយមាន​ការស្រឡាញ់​ពេញចិត្ត​តាំងពី​តូច​។ បទ​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​កុះករ​និង​ល្បី​សម្រាប់​តារា​វ័យក្មេង​រូបនេះ​រួមមាន​បទ “​ប៉ា​ប៉ា​កូន​ចង់បាន​ប្រពន្ធ​” បទ “​បង​ឡប់ៗ​ស្រឡាញ់​អូន​ដល់​ថ្នាក់​ហ្នឹង​” “​កាត់ចិត្ត​បែបណា​បើ​បង​នៅតែ​ស្រឡាញ់​ស្រី​” តាមរយៈ​បទ​ប​នោ​ស​ញ្ចេ​ត​នា​ទាំងអស់នេះ បាន​ជ្រោង​ឲ្យ​តារាចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​ថោ​ន​រូបនេះ​ទទួលបាន​ប្រជាប្រិយភាព​៕​


សូមជួយផ្តល់មតិ និងចែករំលែក

Play Now