ភ្នំពេញ: តារាសម្តែង គឹម លីហ្សា ត្រូវបានសារព័ត៌មានក្នុងស្រុកជាច្រើន បានចេញផ្សាយពីគម្រោងចេញទៅច្រៀងនៅប្រទេសក្រៅ និងមានរឿងរ៉ាវលេចឮជាមួយព័ត៌មានជិតចូលរោងការជាមួយបុរសសង្ហាវ័យក្មេងនៅអូស្ត្រាលី តែរាល់ព័ត៌មានទាំងនោះ ត្រូវបានតារារូបនេះច្រានចោលភ្លាមៗ បន្ទាប់ពីជួបជាមួយអ្នកយកព័ត៌មាន។
ទើបតែវិលមកពីអាមេរិកមិនទាន់បានមួយឆ្នាំផង កញ្ញា គឹម លីហ្សា ត្រូវបានបងប្អូនខ្មែរដែលរស់នៅទីនោះទទូចចង់បាននាងទៅសម្តែង និងច្រៀង ដើម្បីបំពេអារម្មណ៍ដល់ពួកគាត់ម្តងទៀត។
ជុំវិញការលើកឡើងនេះ កញ្ញា គឹម លីហ្សា បានឲ្យដឹងតាមទូរស័ព្ទថា នាងមានគម្រោងចេញទៅច្រៀងនៅអាមេរិកនៅក្នុងរដូវវស្សានេះ
តែមិនទាន់ប្រាកដថាក្នុងខែណាមួយឲ្យច្បាស់លាស់នោះទេ ព្រោះពេលនេះនាងកំពុងតែត្រៀមឯកសារមួយចំនួនដើម្បីរត់ការ ។
ទោះបីជាតារារូបនេះធ្លាប់បានចេញទៅសម្តែងនៅអាមេរិកម្តងរួចក៏ដោយ តែការចេញទៅម្តងនេះតារាសម្តែងតូចច្រឡឹង ហាក់មិនទាន់ប្រាកដប្រជានៅឡើយ “ខ្ញុំមិនទាន់ច្បាស់ទេបង ព្រោះឯកសារកំពុងតែរត់ការ ណាមួយខ្ញុំក៏មិនប្រាកដក្នុងចិត្តដែរ ព្រោះខ្ញុំជាប់កុងត្រា Concert តាមខេត្ត ហើយការចេញទៅសម្តែងនៅអាមេរិកលើកនេះគឺទៅក្នុងរដូវវស្សា ព្រោះជាខែដែលស្រុកខ្មែរភ្លៀង អ៊ីចឹងហើយបានជាសម្រេចចិត្តទៅ ព្រោះគិតថានៅក្រៅស្រុក និងក្នុងស្រុករកចំណូលបានដូចគ្នា បើសិនជាស្រុកខ្មែរជារដូវការវិញ ខ្ញុំសុខចិត្តនៅក្នុងស្រុកវិញ ព្រោះមិនបាច់ធ្វើដំណើរវែងឆ្ញាយ” នេះជាការលើកឡើងរបស់តារាសម្តែង គឹម លីហ្សា។
ប្រសិនបើមិនមានអ្វីផ្លាស់ប្តូរទេ តារាសម្តែងល្បីឈ្មោះ គឹម លីហ្សា ដែលធ្វើឲ្យអ្នកនៅក្រៅប្រទេសចង់ឃើញចង់ស្គាល់
នឹងចេញទៅសម្តែងនៅអាមេរិកម្តងទៀតនៅខែវស្សាខាងមុខនេះ។
តារារូបនេះធ្លាប់ចេញទៅសម្តែង និងច្រៀងជាច្រើនប្រទេស ដូចជាប្រទេស បារាំង អាមេរិក អូស្រា្តលី៕
Play Now
គឹម លីហ្សា ស្ទាក់ស្ទើរទៅអាមេរិក
4/03/2013 09:09:00 AM
តារា
Play Now