Play Now

រដ្ឋាភិបាល​កម្ពុជា រិះគន់​របាយ​ការណ៍​ទម្លាក់​ថ្នាក់​កម្ពុជា​ពី​ការ​ជួញ​ដូរ​មនុស្ស

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ការ​រិះគន់​របាយ​ការណ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ដែល​បាន​ទិតៀន​យ៉ាង​ចាស់​ដៃ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស ដោយ​អះ​អាង​ថា របាយ​ការណ៍​នោះ​ពោរ​ពេញ​ទៅ​ដោយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ និង​ការ​វាយ​តម្លៃ​ដោយ​ស្រពេច​ស្រពិល។ របាយ​ការណ៍​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​(TIP) របស់​ក្រសួង​ការ​បរទេស​អាមេរិក​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដោយ​បញ្ចុះ​ចំណាត់​ថ្នាក់​កម្ពុជា​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ ដល់​កម្រិត​មួយ​សម្រាប់​ប្រទេស​ដែល​មិន​អាច​ផ្តល់​ភ័ស្តុតាង​គ្រប់​គ្រាន់​ហើយ​ថា ជាង​នេះ​ទៅ​ទៀត​ពួក​គេ​កំពុង​តែ​ព្យាយាម​បំពេញ​តាម​ស្តង់ដារ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ក្នុង​កម្រិត​អប្បបរមា។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដោយ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា របាយ​ការណ៍​នោះ ភាគ​ច្រើន​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ហើយ​បាន​ចាត់​ទុក​ផ្នែក​ខ្លះ​នៃ​របាយ​ការណ៍​នេះ​ថា​«​គួរ​ឲ្យ​អស់​សំណើច​»។ សេចក្តី​ថ្លែង​ការណ៍​ក្រសួង​ការ​បរទេស​កម្ពុជា​នេះ​បាន​បន្ត​ថា​៖​«​ភាគ​ច្រើន​នៃ​បញ្ហា​ដែល​គេ​បាន​លើក​ឡើង​ក្នុង​របាយ​ការណ៍​នេះ បាន​ធ្វើ​ឡើង​តាម​ការ​សន្និដ្ឋាន​ជា​ទូទៅ ឬ​មិន​មាន​ព័ត៌មាន​ពិត​ប្រាកដ​»។ សេចក្តី​ថ្លែង​ការណ៍​ដដែល បាន​លើក​ឡើង​ថា ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​កម្ពុជា​បាន​ជំរុញ​ច្បាប់​មួយ​ចំនួន​ដែល​គេ​ធ្វើ​ឡើង​ក្នុង​បំណង​បង្ក្រាប​ការ​ជួញ​ដូរ​ដែល​របាយ​ការណ៍​នេះ​«​មាន​ចេតនា»​ធ្វើ​មិន​ដឹង​មិន​ឮ​ដើម្បី​រិះគន់​លើ​ចន្លោះ​ប្រហោង​នៃ​ដំណើរ​វិវត្តន៍​របស់​ប្រទេស​កម្ពុជា។ របាយ​ការណ៍ TIP បាន​វិនិច្ឆ័យ​ជា​ពិសេស​លើ​ឆន្ទៈ​និង​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ការ​ជួញ​ដូរ​មនុស្ស​ជា​ជាង​ទំហំ​នៃ​បញ្ហា​របស់​ប្រទេស​នេះ។

ចុចមើលបន្ត ៖ http://www.postkhmer.com/

សូមជួយផ្តល់មតិ និងចែករំលែក

Play Now