Play Now

បក្ស​ប្រជាជន​មិន​ចូល​រួម​វេទិកា​ស្តី​ពី​ការ​បោះឆ្នោត

ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​ជា​ថ្មី​ម្តង​ទៀត​មិន​ចូល​រួម​នៅ​ក្នុង​កិច្ច​ ពិភាក្សា​វែក​ញែក​អំពី​គោល​នយោបាយ​របស់​គណបក្ស​នយោបាយ ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ចន្ទ​ឡើយ​បើ​ទោះ​បី​ជា​ សមិទ្ធផល​សម្រេច​បាន​របស់​គណបក្ស​កាន់​អំណាច​ត្រូវ​បាន​គេ​ធ្វើ​ការ​ពិនិត្យ ​នៅ​ក្នុង​វេទិកា​នេះ​ក៏​ដោយ។ ដោយ​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រជាជន មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM) បាន​រៀបចំ​ឲ្យ​មាន​ការ​ពិភាក្សា ពី​តំណាង​ជា​ច្រើន​មក​ពី​គណបក្ស​តូចៗ និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​មួយ​ទៅ​លើ​ក្តី​បារម្ភ​អំពី​ការ​បោះឆ្នោត​ដែល​លើក ​ឡើង​ដោយ​ប្រជា​ពលរដ្ឋ។ ខណៈ​ដែល​ការ​ពិភាក្សា​អំពី​គោល​នយោបាយ​ដឹក​នាំ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​នៅ​ក្នុង​ដំណើរ​ការ​មុន​ពេល​ការ​បោះឆ្នោត គណបក្ស​ប្រជាជន​បាន​ខក​ខាន​មិន​បញ្ជូន​តំណាង​របស់​ខ្លួន​ចូល​រួម​ឡើយ​ហើយ​ លើក​នេះ គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាន​បដិសេធ​មិន​ចូល​រួម​ពិភាក្សា​ផង​ដែរ។
លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ បាន​ថ្លែង​ថា​៖ «​យើង​មាន​ការ​សោក​ស្តាយ​ចំពោះ​អវត្តមាន​របស់​គណបក្ស​សំខាន់ៗ ទាំង​នោះ​ដោយ​ការ​មិន​ចូល​រួម​របស់​ពួក​គេ​វា​មាន​ន័យ​ថា ពួក​គេ​មិន​ផ្តល់​តម្លៃ​ចំពោះ​ក្តី​បារម្ភ​ក៏​ដូច​ជា​សំណូមពរ របស់​ប្រជា​ពលរដ្ឋ​ឡើយ»។
អ្នក​វិភាគ​នយោបាយ លោក កែម ឡី ដែល​បាន​សម្រប​សម្រួល​កិច្ច​ពិភាក្សា​នោះ បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​វា​យឺត​ពេល​សម្រាប់​ក្តី​បារម្ភ របស់​សាធារណជន​ដែល​ត្រូវ​យក​មក​ដោះស្រាយ​ក្តី​គណបក្ស​នយោបាយ​អាច​«ឮ​សំឡេង​ ពី​ប្រជាជន​»នៅ​ក្នុង​វេទិកា​នេះ​។ បញ្ហា​ក្តី​បារម្ភ​ទាំង​នោះ​រួម​មាន​ការ​អំពាវនាវ​ឲ្យ​មាន​វិសោធនកម្ម​ចំពោះ ​ច្បាប់​បោះឆ្នោត​និង​កំណែ​ទម្រង់​អ្នក​ចុះ​បញ្ជី​អ្នក​បោះឆ្នោត​ជាដើម។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា ពួក​គេ​ត្រូវ​តែ​ចែក​រំលែក​ទស្សនៈ​របស់​ខ្លួន​ដើម្បី​ជជែក​វែកញែក​ជាមួយ​ មន្រ្តី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពលរដ្ឋ និង​សាធារណជន​នៅ​ទី​នេះ​គណបក្ស​ប្រជាជន​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ពួក​គេ​ត្រូវ​តែ​មក​ហើយ​យក​ពេល​វេលា​មួយ​ចំនួន​ធ្វើ​ការ​ចែក​រំលែក និង​ទឡ្ហីករណ៍​ថា តើ​អ្វី​ដែល​បាន​កើត​ឡើង​ខុស​ឬ​ត្រូវ​»។
អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា គណបក្ស​ប្រជាជន កំពុង​ផ្តោត​ទៅ​លើ​ការ​ធ្វើ​ការងារ​សម្រាប់​ប្រជាជន​ជា​ជាង​ការ​ជជែក​គ្នា។ លោក​បាន​ថ្លែង​ថា​៖ «វា​ជា​ពេល​ធ្វើ​ការងារ​មិន​មែន​ជា​ពេល​ជជែក​ទៀត​ទេ​។ ទុក​ឲ្យ​គណបក្ស​ដែល​ចូល​ចិត្ត​ជជែក ជជែក​ទៅ ប៉ុន្តែ​យើង​ជា​គណបក្ស​ប្រជាជន ជា​អ្នក​ធ្វើ​យើង​មិន​ចំណាយ​ពេល​ឥត​ប្រយោជន៍​ដើម្បី​អង្គុយ​និង​ពិភាក្សា​ ទេ.យើង​មិន​មែន​ធ្វើ​ការ​ដើម្បី​ភាព​ល្បី​ខ្លួន​ឯង​ទេ​ប៉ុន្តែ​យើង​ធ្វើ​ការ ​ដើម្បី​ជីវិត​ប្រសើរ​ឡើង​សម្រាប់​ប្រជាជន»។
ដោយ​អវត្តមាន​របស់​គណបក្ស​កាន់​អំណាច​តំណាង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ ការ​បោះឆ្នោត​លោក កែវ ផល្លា ត្រូវ​បាន​វាយ​ប្រហារ​ពី​គ្រប់​ផ្នែក​និង​បាន​សង្កត់​ធ្ងន់​ទៅ​ចំណុច​ដែល​ថា គ.ជ.ប អនុវត្ត​ទៅ​តាម​ច្បាប់​ដែល​គ្រប់​គ្រង​យ៉ាង​តឹង​រ៉ឹង​។ លោក​ថ្លែង បន្ទាប់​ពី​ឆ្លើយ​សំណួរ​លំបាកៗ ដែល​មាន​ចាប់​ពី​បញ្ហា​សិទ្ធិ​បោះឆ្នោត​របស់​កម្មករ​ចំណាក​ស្រុក​រហូត​ដល់​ លទ្ធភាព​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សម្រាប់​គណបក្ស​នយោបាយ​ថា​៖ «ហេតុ​អ្វី​អ្នក​មិន​យល់​អ្វី​ដែល​ច្បាប់​និយាយ​ថា​វា​លំបាក​ឲ្យ​មាន​ការ​ សន្ទនា​ដែល​ប្រកប​ដោយ​ហេតុ​ផល​សូម​អាន​ច្បាប់​ឲ្យ​បាន​ច្រើន​ជាង​នេះ​នៅ​មុន ​ពេល​អ្នក​លើក​ចំណុច​ណា​មួយ»។ លោក​បន្ថែម​ថា​៖ «អ្នក​ទាំង​អស់​គ្នា​ដឹង​ថា នេះ​គឺ​ផ្អែក​ទៅ​តាម​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​សភា​គឺជា​ស្ថាប័ន​តែ​មួយ​គត់ ដែល​អាច​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ច្បាប់​គ.ជ.ប មិន​អាច​ធ្វើ​សេចក្តី​ព្រាង​ណា​មួយ​បាន​ទេ»។
តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ចាន់រិទ្ធិ​បាន​ថ្លែង​ថា ទាំង​គ.ជ.ប និង​រដ្ឋាភិបាល កំពុង​ព្យាយាម​គេច​ចេញ​ពី​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ដោយ​ដាក់​ការ​ ទទួល​ខុស​ត្រូវ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ លោក​បន្ថែម​ថា​៖ «បញ្ហា​ប្រឈម​នេះ​គឺ​មិន​មែន​អំពី​ការ​អនុញ្ញាត​ឬ​ការ​មិន​អនុញ្ញាត​នោះ​ទេ​ ប្រសិន​បើ​មាន​ឆន្ទៈ​នយោបាយ​ចង់​ធ្វើ​ឲ្យ​មាន​ច្បាប់​ប្រសើរ​ខ្ញុំ​ប្រាកដ​ ថា អ្នក​អាច​រុញ​វា​ចេញ​បាន»។
ទន្ទឹម​នឹង​នេះ គណៈ​កម្មាធិការ​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ខុមហ្វ្រែល បាន​ចេញ​របាយ​ការណ៍​មួយ​ដោយ​វិភាគ​កំណត់​ត្រា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ចាប់​តាំង​ពី​ការ​បោះឆ្នោត​លើក​មុន​។ ក្នុង​ចំណោម​ការ​សន្យា​គោល​នយោបាយ​សរុប​៤៨​បន្ទាប់​ពី​ការ​បោះឆ្នោត​លើក​មុន ​មាន​តែ​គោល​នយោបាយ​ចំនួន​១០​ប៉ុណ្ណោះ​ត្រូវ​បាន​ចាត់​ទុក​ថា​ធ្វើ​ឲ្យ​ការ​ សន្យា​របស់​ពួក​គេ ក្លាយ​ជា​រូបិយ​គ្រប់​គ្រាន់​ដើម្បី​វាយ​តម្លៃ​ដោយ ខុមហ្វ្រែល ដែល​រក​ឃើញ​ថា គោល​នយោបាយ​ចំនួន​៥​ក្នុង​ចំណោម​គោល​នយោបាយ​ទាំង​នោះ​ត្រូវ​បាន​អនុវត្ត​ពេញ ​លេញ​ក្នុង​អំឡុង​អាណត្តិ​ទី​បួន​របស់​គណបក្ស​ប្រជាជន។ គោល​នយោបាយ​ជោគជ័យ​របស់​គណបក្ស​ប្រជាជន រួម​មាន​ការ​ធ្វើ​ឲ្យ​កើន​ឡើង GDP សម្រាប់​មនុស្ស​ម្នាក់​លើស​៨៧០ ដុល្លារ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​យ៉ាង​ហោច​ណាស់​មួយ​ភាគរយ ក្នុង​មួយ​ឆ្នាំ​និង​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​មន្រ្តី​រាជការ​ចំនួន​ ២០​ភាគរយ​ក្នុង​មួយ​ឆ្នាំ។
គោលដៅ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​រីក​ចម្រើន​មិន​គ្រប់​គ្រាន់​រួម​មាន​ការ​ អប់រំ​ថ្នាក់​បឋមសិក្សា ជា​ចំា​បាច់​នៅ​ត្រឹម​ឆ្នាំ​២០១០ ការ​បង្កើត​មូលនិធិ​សន្តិសុខ​សង្គម និង​ការ​រក្សា​កំណើន​សេដ្ឋកិច្ច​ចំនួន ៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ។
លោក គល់ បញ្ញា​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល បាន​ថ្លែង​ថា សមាជិក​សង្គម​ស៊ីវិល​អ្នក​នយោបាយ​និង​និស្សិត​៧៥ នាក់ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ការ​ដាក់​ពិន្ទុ​ជា​សាធារណៈ​ទៅ​លើ​គោល​នយោបាយ ​ដទៃៗ​ដែល​មិន​អាច​ត្រូវ​បាន​ពិនិត្យ​ច្បាស់​លាស់​ដោយ​ក្នុង​នោះ ៦០ ភាគរយ​នៃ​អ្នក​ចូល​រួម​បាន​ផ្តល់​ការ​ដាក់​ពិន្ទុ​អវិជ្ជមាន​ខ្ពស់​ទៅ​លើ​ គោល​នយោបាយ​ដទៃ​ភាគ​ច្រើន។
ទោះ​យ៉ាង​ណា​ក្តី លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា គណបក្ស​ប្រជាជន​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​វិសមភាព​ជំរុញ​សន្តិសុខ​ ស្បៀង​អាហារ​និង​ការ​នាំ​មក​នូវ​សុវត្ថិភាព និង​ស្ថិរភាព​ដល់​ប្រជាជន​កម្ពុជា​។ លោក​អះ​អាង​ថា ៨០​ភាគរយ​នៃ​ប្រជាជន​កម្ពុជា​រីករាយ​ជាមួយ​រដ្ឋាភិបាល៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍

សូមជួយផ្តល់មតិ និងចែករំលែក

Play Now