ភ្នំពេញ ៖ កម្មករសំណង់ម្នាក់បានរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យុភ្លាមៗ បន្ទាប់ពីធ្លាក់ពីលើ ពិតាននៅក្នុងអគាររបស់កូនលោកស្រី ស៊ុយ សុផាន កំពុងសាងសង់នៅនឹងជិតវិឡារបស់លោកស្រី ស៊ុយ សុផាន ផងដែរ ឋិតនៅតាមបណ្ដោយផ្លូវលេខ២៦១ សង្កាត់បឹងសាឡាវ ខណ្ឌទួលគោក កាលពីវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ ។ ជនរងគ្រោះមានឈ្មោះ កោះ អាយុប្រហែល២៨ឆ្នាំ ។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕
- See more at: http://nokorwatnews.com