Play Now

រថយន្តសាមុយ មន្ទីរពេទ្យ ពហុព្យាបាលចោមចៅ បើកបុករនាំងដែក បាក់អស់ ៦ផ្ទាំង

ភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន ៦ផ្ទាំង បានបាក់ និងវៀចរងការខូចខាត ខណៈពេលរថយន្តសង្រ្គោះបន្ទាន់ របស់មន្ទីរពេទ្យពហុព្យាបាលចោមចៅ ១គ្រឿង បានបោះពួយយ៉ាងលឿន ហើយមានដឹកអ្នកជំងឺទៀតនោះ ក៏ជ្រុល ចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវ តែម្តង។
រថយន្តសង្រ្គោះបន្ទាន់របស់ មន្ទីរពេទ្យពហុព្យាបាលចោមចៅ គ្មានលុយធ្វើស្លាកលេខទេ ។
ហេតុ​ការណ៍​នេះបាន​កើត​ឡើង​ នា​វេលា​ម៉ោង​ ១:៤៥​នាទី​យប់​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​២៦​ មិថុនា​ ២០១៣ ​ស្ថិត​ក្នុង​ភូមិ​ប៉​ប្រក់​ខាង​ជើង​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសង្រ្គោះ បន្ទាន់របស់មន្ទីរពេទ្យ ពហុ​ព្យាបាលចោមចៅ​ ពណ៌​ស​ អត់​មាន​ស្លាក​លេខ​ បានបើកយ៉ាងលឿន ធ្វើ​ដំណើរ​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ ​រុស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ។ លុះ​មក​ដល់​ចំណុចផ្លូវ​កែង​វត្ត​អង្គ​តាមិញ រថយន្ត​ក៏​បាន​រេ​ចង្កូត​ទៅ​បុករនាំងដែក ពុះចែក​ទ្រូងផ្លូវ បណ្តាលឲ្យបាក់និងរង ការខូចខាត​​តែ​ម្តង​។
ចំណែកតាម​សម្តី​អ្នក​បើក​បរ​រថ​យន្តពេទ្យ​ខាង​លើ​​​បាន​ឱ្យ​ដឹង​ថា គាត់​ដឹក​អ្នក​ជំងឺ​ស្រ្តី​ម្នាក់​ពី​មន្ទីរ​ពហុ​ព្យា​បាល​ចោម​ចៅ ​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​។ ខណៈ​ពេល​​គាត់ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កែង​វត្ត​អង្គ​តា​មិញ ​ស្រាប់​តែ​មាន​រថ​យន្ត​ ហាយ​ឡែន​ឌ័រ​ ១គ្រឿង​ ពណ៌​ទឹក​ប្រាក់​ បើក​មក​បុក​ចំ​ពាក់​កណ្តាល​រថ​យន្តពេទ្យ​​​ ទើប​គាត់​រេចង្កូត​ទៅ​បុក​រនាំង​ដែក ​ពុះ​ចែក​ទ្រូង​ផ្លូវ​ នោះទៅ​​ ។
ក្រោយ​កើត​ហេតុ ​អ្នក​ជំងឺ​ស្រ្តី​ម្នាក់​នៅ​ក្នុង​រថ​យន្ត​ត្រូវ​បាន​រថ​យន្តមួយ​ទៀត​មក​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​​ ចំណែក ​រថ​​យន្ត​​បង្ក​ខាង​លើ​ត្រូវ​សមត្ថ​កិច្ចនគរបាល​​វាស់​វែង រួចយកទៅរក្សាទុក នៅការិយាល័យ​នគរបាលចរាចរណ៍​ផ្លូវគោក ដើម្បីធ្វើការដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕
 ដកស្រង់ពី :​​ Newstoday

សូមជួយផ្តល់មតិ និងចែករំលែក

Play Now