Play Now

អាវរងា ធ្វើពីរោម ទ្រូងបុរស តម្លៃ ២៤០០ផោន

អាវធំសម្រាប់ពាក់ពីខាងក្រៅនារដូវរងា ដូចរូបភាពខាងក្រោមនេះ ពិតជាពិសេសខ្លាំង​ណាស់ ព្រោះវាត្រូវបាន​ច្នៃម៉ូត ពីរោម​ដើមទ្រូវ​របស់បុរស ១០០% និងត្រូវបានលក់ក្នុងតម្លៃ ២៤០០ផោន ក្នុងប្រទេសដាណឺម៉ាក ។

 អាវរងា ធ្វើពីរោម ដើមទ្រូងបុរសថ្មីៗនេះក្រុមហ៊ុន Arla ក្នុងប្រទេស ដាណឺម៉ាក​​ បានផលិតសំលៀកបំពាក់ផលិតផល​ថ្មី និងប្លែកៗ ហើយក្នុង​ ចំណោម​ផលិតផល​ទាំងនោះ គឺអាវធំសម្រាប់ពាក់​ខាងក្រៅ នារដូវរងារ ដែលត្រូវបានប្រើ​វត្ថុធាតុដើមចេញ
ពី​រោមដើមទ្រូង​​បុរសទាំង​ស្រុងតែម្តង។ក្រុមអ្នក design ផលិតផលថ្មីនេះ បានចំណាយពេល ២០០ម៉ោង ដើម្បីប្រមូល ១លានសរសៃរោមដើមទ្រូងបុរស
ដើម្បីផលិតបានជាអាវមួយនេះ ហើយអាវប្រើសម្រាប់ពាក់ទាំងបុរស និងស្រ្តី មាន​តម្លៃ ២៤០០ផោន ប្រមាណជិត ៤.០០០ ដុល្លារ ៕

ដកស្រង់ពី : Newstoday

សូមជួយផ្តល់មតិ និងចែករំលែក

Play Now