Play Now

IU ​​បង្ហាញ​​​រូប​ភាព​​សិច​​ស៊ី​​ របស់​​នាង​​​នៅ​ជប៉ុន​​

កញ្ញា IU គឺជាតារាមួយរូបដែលមានវ័យក្មេង រូបស្អាតស្រស់សោភា និងកំពុងមាន​ឈ្មោះ​​បោះ​​សម្លេង​យ៉ាងខ្លាំងនា​ពេលបច្ចុប្បន្ននេះ។ បន្ទាប់ពីភាពល្បីល្បាញនេះ គួរបញ្ជាក់ផងដែរថា ​ថ្មីៗ​នេះ​តារា​សញ្ជាតិ​កូរ៉េវ័យ១៩ឆ្នាំ​រូប​នេះ​​ ​ត្រូវបានអ្នក​គាំ​ទ្រ​របស់​នាងនៅ​ប្រទេស​កូរ៉េ​​​​មានការ​ច្រណែនយ៉ាងខ្លាំង​​ដោយសារ​​នាង​​បាន​​ថត​​រូប​​សិច​​ស៊ី​​ក្នុង​អាល់​ប៊ុម​ដែល​បាន​ដាក់​លក់​នៅ​ប្រទេស​ជប៉ុន ហើយមិនដាក់បង្ហាញនៅកូរ៉េ។ ជាងនេះ​ទៅ​ទៀត គេ​បាន​ឃើញ​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ីនធើណេត​ជា​មួយ​រូបភាព​សិចស៊ី​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា “Jacket pictures for IU’s Japanese album” ទៀតផង​។ រូប​ភាព​​របស់ក​ញ្ញា IU ដែល​មាន​ចេញ​អាល់​ប៊ុម​លក់​នៅ​ថ្ងៃ​នេះ​ដែល​ជា​ថ្ងៃ​ល្អ​របស់​ប្រទេស​ជប៉ុន​សរុបទៅ​មាន​បី​អាល់ប៊ុម​មាន​ការ​គាំទ្រ​ពី​មិត្ត​យុវវ័យ​ជា​ច្រើន​ជាមួយ​រាង​ដ៏ស្រលូន​របស់​នាង​និង​សាច់​សខ្ចី​ដែល​ជា​ទី​គយគន់​ជាពិសេស​រង្វង់មុខ​និង​ដើមទ្រូង​ដែល​ធ្វើ​ឱ្យ​បុរស​ជា​ច្រើន​ស្រក់​ទឹក​មាត់។



ប្រជាជន​ទាំងនោះ​ពេលបាន​ឃើញ​រូបនាង​ស្ទើរតែ​មិនអាច​គ្រប់គ្រង​នូវ​អារម្មណ៍​របស់​ពួក​គេ​បាន​ “ខ្ញុំមិន​ដឹង​ថា​មាន​អ្នក​គាំទ្រ​ដ៏ច្រើន​យ៉ាង​នេះ​ទេ ម្យ៉ាងវិញ​ទៀត​គេ​សរសើរ​ខ្ញុំ​ជា​ស្រី​ស្រស់​ក្មេង​ជន​ជាតិ​កូរ៉េ” “តើនាង​នឹង​មិន​ចេញ​អាល់​ប៊ុម​នេះ​លក់​នៅ​ប្រទេស​កូរ៉េ​មែន​ទេ? ខ្ញុំ​ច្រណែន​ប្រទេស​ជប៉ុន​ដល់​ហើយ​ដែល​មាន​ការ​គាំ​ទ្រ​ដើ​ម្បី​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ទៀត។

ឈ្មោះពិតរបស់នាងៈ Lee Ji-eun (이지은)
កើតនៅថ្ងៃទីៈ 16, 1993
ប្រទេសៈ Seoul, South Korea Genres K-pop
មុខរបរៈ តារាចម្រៀងនិងសម្តែង
នៅឆ្នាំ២០០៨ នៅក្លឹប Labels LOEN Entertainment (Korea)
EMI Music Japan (Japan)
Golden Typhoon (Taiwan)

Photo : penhchet

សូមជួយផ្តល់មតិ និងចែករំលែក

Play Now