កញ្ញា Kahi នៃក្រុម After School បាននិយាយពីអាជីពរបស់ខ្លួន ដែលចាប់យកការច្រៀងនិងសម្តែង ដោយនាងបាននិយាយថា នាងនឹងធ្វើឱ្យខានតែបានក្នុងរឿងនេះ។ Kahi មានអារម្មណ៍ពិបាកចិត្តក្នុងការម្តែងរឿង Dream High 2 ណាស់ តែដោយសារតែចង់សម្រេចក្តីស្រមៃរបស់ខ្លួនទៅអនាគតនាងសន្យាថា នឹងខំព្យាយាមធ្វើវាឱ្យបាន។ គួររំលឹកផងដែថា កាលពីថ្ងៃចន្ទទី២០កន្លងទៅនេះតារាសម្តែងល្ខោនក្នុង KBS 2TV បានដាក់បញ្ចាំងឈុតឆាកនៃរឿង Dream High 2 នេះ ។
កញ្ញា Kahi បាននិយាយថា“ខ្ញុំមិនជឿថាលើសតួរសម្តែងនោះទេ ពីព្រោះនេះជាក្តីស្រមៃរបស់ខ្ញុំហើយក៏ជាលើកដំបូងនៃការសម្តែងរឿងនេះផងដែរ។ កញ្ញា Kahi បានបន្ថែមទៀតថា Ji Soo គឺជាមនុស្សដែលដើរតួរជាមនុស្សដែលមានចរិកសុភាពរាបសា។
កញ្ញា Kahi ចង់សិក្សាពីការសម្តែងតួរនៃប្រភេទរឿងនេះ កញ្ញាចង់សម្តែងឱ្យបានល្អដូច Ji Soo ម្យ៉ាងវិញទៀតកញ្ញាក៏ធ្លាប់ជាសមាជិកនៃក្រុម idol ដែរ។ គួររំលឹកដែរថា កញ្ញា Kahi ធ្លាប់សម្តែងជាតួរ Hyun Ji Woo ដែលមានទេព្យកោសល្យក្នុងការរាំ។ មិនតែប៉ុណ្ណោះ កញ្ញា Kirin គឺជាគ្រូបង្រៀនរាំនៅវិទ្យាល័យវិចិត្រសិល្បៈហើយក៏ជាអ្នកដឹកនាំនៃ OZ Entertainment ដែលមានចំនួននៃតួរសម្តែងពីរនាក់។
ដំបូងមានភាពច្រឡំគ្នាក្នុងការសម្តែងដោយសារតែមិនគោរពតាមវិន័យ។ ការសម្តែងនៃរឿងនេះកញ្ញា Kahi បានបង្ហាញពីសមត្ថភាពរបស់នាងក្នុងការសម្តែងជាតួរដែលសុភាពគួរឱ្យស្រលាញ់នោះគឺជាមួយតួរប្រុស ប៉ុន្តែឆាប់ៗនេះនាងនឹងចាប់បញ្ចាំងក្នុងកញ្ចក់ទូរទស្សន៍។ កញ្ញា Kahi មានគម្រោងថ្មី គឺផ្លាស់ប្តូរការសម្តែងសម្រាប់ក្រុម After School។ សូមបញ្ជាក់ដែរថា ដំបូងគឺមានភាពរកាំរកូសនៅក្នុងក្រុមនេះ ប៉ុន្តែនៅពេលខាងមុខឆាប់ៗនាថ្ងៃទី២៧ ខែមេសានេះ ក្រុមគេនឹងមានគម្រោងទៅសម្តែងនៅប្រទេសជប៉ុន ដែលមានដូចជា Nagoya, Tokyo និង Osaka។
ប្រភពៈ en.korea





