តារាបង្ហាញម៉ូដ supermodel Adriana Lima វ័យ ៣០ឆ្នាំនិងស្វាមីរបស់នាង Marko Jaric កាលពីពេលថ្មីៗនេះ បានបញ្ជាក់ប្រាប់ទៅទស្សនាវដ្ដី People ថាព័ត៌មានដែលថាពួកគេកំពុងមានផ្ទៃពោះកូនទីពីរគឺជាការពិត។
នារីដ៏ស្រស់ស្អាតសញ្ជាតិប្រេស៊ីល និងជាម្ដាយដែលមានមោទនភាពចំពោះកូនស្រីអាយុ២ឆ្នាំ Valentina បានប្រាប់ទស្សនាវដ្ដី People ទៀតថា”គ្រួសាររបស់ខ្ញុំគឺពោរពេញដោយភាពរីករាយ ជាពិសេស គឺកូនស្រី Valentina នាងបានថើបពោះរបស់ខ្ញុំហើយនិយាយថា ស្នាមថើបនឹងគឺសម្រាប់កូនក្នុងផ្ទៃពោះ។ នាងបានបន្ថែមថា”ការធ្វើជាម្ដាយគេគឺជាការងារដែលខ្ញុំពេញចិត្តនិងជាការងារល្អបំផុតនៅក្នុងពិភពលោក”។
គូរបញ្ជាក់ដែលថាAdriana Lima គឺជាតារាបង្ហាញម៉ូដsupermodel សញ្ជាតិប្រេស៊ីល ក្នុងកម្មវិធី Fashion Show Victoria’s Secret និង ជា supermodelដែលជាប់ចំណាត់ថ្នាក់មានបំផុតជុំវិញពិភពលោក ក្នុងចំណោមតារាទាំង១០រូបនិងបានរៀបការជាមួយកីឡាករបាល់បោះ Marko Jaric វ័យ៣៣ ឆ្នាំកាលពីឆ្នាំ២០០៩ក្នុងថ្ងៃValentine ៕


