Jessica ជាតារាចម្រៀងជនជាតិកូរ៉េមួយរូប ដែលបានចូលជាសមាជិកក្រុម Girls' Generationនៅក្នុងឆ្នាំ២០១២នេះ។ Jessica មានអាយុ២៣ឆ្នាំហើយ ប៉ុន្តែសម្រស់របស់នាង ស្រស់ស្អាតផូរផង់ ប្រៀបដូចជាផ្ការីកអញ្ចឹង។ជាការជាក់ស្តែង ដោយសារតែនាងមានរូបសម្រស់ស្រស់ត្រកាលដូចនេះហើយ ទើបថ្មីៗនេះមានទស្សនាវដ្តីStar1មួយបានអញ្ជើញនាងឱ្យថតបង្ហាញម៉ូតសម្លៀកបំពាក់សម្រាប់និទាឃរដូវដែលនឹងចេញផ្សាយជាសាធារណៈនៅថ្ងៃទី២១ខែមេសានេះ។
Jessicaមើលទៅដូចជារូបគំនូរ ថតនៅលើផ្លូវមួយដែលមានផ្ការីកជាច្រើនពោរពេញទៅដោយភាពស្រស់ត្រកាលសាកសមជាមួយសាច់ដ៏សខ្ចីរបស់នាងដែលថតបង្ហាញពីសម្លៀកបំពាក់នារដូវផ្ការីកមើលទៅដូចជាទេពធីតាដែលចុះមកពីសួគ៌ា។Jessicaនិយាយថា” នាងសប្បាយចិត្តខ្លាំងណាស់ពីព្រោះនាងចូលចិត្តរដូវនេះព្រោះថាមានទេសភាពស្រស់ស្អាតហើយលាយលំជាមួយភ្លៀងខ្លះទៀតផង។នាងបានបន្តទៀតថា ទោះបីជានាងមានអារម្មណ៍ថា សមាជិកក្រុមរបស់នាងទុកឱ្យនាងនៅតែម្នាក់ឯងក៏ដោយប៉ុន្តែក៏មានអ្នកគាំទ្ររូបនាងជាច្រើនផងដែរ”។Jessicaបានបង្ហាញជាមួយសម្លៀកបំពាក់ដ៏អស្ចារ្យរបស់នាង មើលទៅស្រស់ស្អាតនិងពិតជាសុភាពនារីដែលគួរឱ្យស្រលាញ់ទៀតផង៕
សូមជួយផ្តល់មតិ និងចែករំលែក